#ភរិយាកុងត្រារបស់សាតាន
Episode:173 +174
រាងស្ដើងមិន បានតបសម្ដីទៅកាន់ស្វាមីវិញ ឡើយគាត់នៅអង្គុយកាយអាហារញាត់ចូលមាត់ទាំងទឹកភ្នែកសស្រាក់។
"អូន បងសុំទោសហើយតើ"
នាយកញ្ឆក់យកប្រអប់អាហារ ចេញពីដៃតូចម្ដងទៀតរួចបោះមកលើតុ នាយលើកដៃក្ដោបមុខនាងជាប់ កែវភ្នែកខ្មៅយង់ សម្លឹងមើលមុខតូចច្រមិច ទាំងមុខស្មើធេង អារម្មណ៍របស់រាងក្រាស់នៅពេលនេះ គាត់ហាក់ដូចជាខ្នើសចិត្តយ៉ាងខ្លាំង។"ខ្ញុំមិនចង់សម្រក់ទឹកភ្នែក ចំពោះមុខបុរសដែរខ្ញុំស្រលាញ់នោះទេ ខ្ញុំរិទ្ធិតែមិនចង់បង្ហាញថាខ្ញុំនេះទន់ជ្រាយ ខ្ញុំមិនចង់មានឈ្មោះជាស្រ្ដី ដែរយកទឹកភ្នែកមកទាក់ចិត្តប្ដីនោះទេ
ការពិតក្នុងចិត្តរបស់លោកនៅតែចាត់ទុកនាងខ្ញុំជាប្រពន្ធកុងត្រា ដដែលតើពិតទេ ជុងគុក?"
បន្ទាប់ពីរុញដៃស្វាមីចេញកាយស្ដ្រីតូច បានដកគម្លាតថយ រាងស្ដើងគាត់ពោលប្រយោគខាងលើនោះសួរទៅកាន់ស្វាមីដែរនៅធ្មឹងសម្លឹងមុខនាងមិនព្រមទម្លាក់ភ្នែក។"ឡាលីហ្វី គ្រប់យ៉ាងដែរអូនបានឃើញវាមិនដូចអ្វីដែរអូនកំពុងតែគិតនោះទេ"
"មែនហើយវាមិនដូចអ្វីដែរនាងខ្ញុំកំពុងតែគិតឡើយ នាងខ្ញុំកំពុងតែគិតៗថាចរិកដដែល របស់លោកវាត្រឡប់មកវិញ ស្រីល្ងង់ម្នាក់នេះនៅតែល្ងង់មិនព្រមឆ្លាត សោះ"
កាន់តែនិយាយទឹកភ្នែកកាន់តែហូរ អារម្មណ៍ខំទប់ដែរតែចិត្តរបស់គាត់នៅពេលនេះវាចេះតែបណ្ដោយ បង្ហាញភាពទន់ជ្រាយឲ្យស្វាមីបានឃើញ។
"កុំចចេសបានទេ?""នាងខ្ញុំគ្រាន់តែជាស្រី ដែរវិលនៅជើងចង្ក្រានតែប៉ុណ្ណោះលោកប្រហែលជាឆ្អាបក្លិនអាហារ ឆ្អើមនិងសម្រស់ ធុញទ្រាន់នឹងឃើញមុខ ទើបចង់ផ្លាស់ប្តូរតើមែនទេ?"
"មែនហើយ"
ពីរមាត់របស់គាត់ ធ្វើឲ្យទឹកភ្នែករបស់រាងស្ដើងឈប់ហូរភ្លាមៗ គាត់មិនបានបន្តលួងលោមភរិយា ទេតែរាងក្រាស់បែរជាមកនិយាយបញ្ឈឺថែម ធ្វើឲ្យភរិយានៅស្ងៀមប្រឹងសម្រួលអារម្មណ៍ ហ្នឹងដកដង្ហើមឲ្យបានធូរក្នុងទ្រូង បន្តិចមុននិងគាត់និយាយបន្ត។

YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...