#ភរិយាកុងត្រារបស់សាតាន
Episode:165
លោកប៉ាបីកូនជើងល្អមកដល់បន្ទប់ហើយ ក៏ដាក់ឲ្យគេគេង ទើបគាត់ទាញភួយដណ្ដប់រួចដើរទៅបិតភ្លើង។
"ប៉ាៗអានរឿងនិទានឲ្យកូនស្ដាប់សិនមកណា កូនមិនទាន់ងងុយទេ"
លោកប៉ាធ្វើមុខ ជូរមាត់ស្រួចប៉េះដាក់កូនស្រី តែគាត់ក៏ព្រមអានសៀវភៅឲ្យគេស្ដាប់។
"អានរឿងកូនជ្រូលក្បាលខូចតើល្អទេកូន?"
"ហិហិហិ ប៉ាៗកូនចង់ស្ដាប់រឿងកូនទន្សាយចិត្តល្អវិញ ព្រោះទន្សាយគួរឲ្យស្រលាញ់ដូចជាប៉ាយ៉ាងចឹង"
"បានៗ!ប៉ាហ្នឹងអានរឿងកូនទន្សាយចិត្តល្អទៅចុះ"
លោកប៉ាដើរមកយកសៀវភៅ រួចដាក់គូទអង្គុយចុះបើកទំព័រសៀវភៅ ដើម្បីអានរឿងនិទានឲ្យកូនស្ដាប់។
មួយស្របក់ក្រោយ ទាំងប៉ាទាំងកូនក៏លក់ឆឹងទាំងពីរ នេះមិនដឹងថាអ្នកណាស្ដាប់អ្នកណាទេ។
"អ្ហេ?នេះចេះគេងលក់ទៅកើត ភ្លេចប្រពន្ធនៅខាងក្រោម"
លក់មួយវឹង លោកប៉ាក៏ភ្ញាក់មកវិញគាត់ប្រញាប់ស្ទុះក្រោកយកសៀវភៅទុក ហើយទាញភួយដណ្ដប់ឲ្យកូន គាត់ឱនទៅថើបគេមួយខ្សឺត ទើបបិតភ្លើងប្រញាប់ចុះមកក្រោមដើម្បី លួងប្រពន្ធ។
"បាត់ទៅណាហើយ នៅបន្ទប់ក៏មិនឃើញ"
គាត់ចុះមកដល់ខាងក្រោម ហើយតែមិនឃើញសូម្បីតែដានស្បែកជើងបន្សល់តម្រុយ វីវរហើយប្រហែសសង្ស័យតែប្រពន្ធរត់ចោលហើយលោកប៉ា។
"អាវើយ..នីត្រា.. គេងហើយឬនៅ ពួកឯងមានឃើញលោកស្រីដែរទេ?"
នាយចេញមកខាងក្រៅស្រែកប្រកាស់ហៅចំណិតស្រីប្រុសទាំងពីរ តែគ្មាននណាឆ្លើយតបនោះទេ ព្រោះតែយប់យន់ ទន្ទេក្បែររំលងអាធ្រាត្រទៅហើយ
"ទៅណាបាត់ហើយ ចាំមើលតែបងជួបបងវាយអូនមិនខាន"
រអ៊ូរបណ្ដើរ គាត់ដើរទៅខាងក្រោយផ្ទះវិញព្រោះតែនៅទីនោះមិនទាន់បិតភ្លើង ប្រហែលអាចមានអ្នកឲ្យសួរ!
"អ្ហឹកៗ!អាប្ដីអាក្រក់អាកូនជើងល្អម្ដេចមិនយល់ចិត្តម្ដាយយ៉ាងនេះ ហឹុកឲ្យឪគេបីហើយនៅឈ្លៀតឌឺម៉ាក់ទៀត អាប្ដីក៏ដូចគ្នាខ្ញុំធាត់ ថាឲ្យខ្ញុំធ្ងន់ ខ្លួនខ្ញុំធ្ងន់បែបនេះមកពីនណា មិនមែនមកពីនាយហើយហ្នឹងកូនរបស់នាយទេ អ្ហេ?ហឹុកៗ"
KAMU SEDANG MEMBACA
ភរិយាកុងត្រារបស់សាតាន
Manusia Serigala«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...
