ភរិយាកុងត្រារបស់សាតាន🥀
Episode:120
"លោកម្ចាស់ដឹងខ្លួនឡើង មកហឹុកៗ!លោកម្ចាស់"
នាងយំទួញសោកបោកកាយ លើសព្វនោះទាំងមិនគួរឲ្យជឿ វាលឿនពេកហើយនាងមិនអាចទទួលយកបានឡើយ។"បញ្ជូនសព្វទៅធ្វើកោសលវិច្ច័យ"
ប៉ូលិសម្នាក់បានបញ្ជារទៅកាន់កូនចៅឲ្យលើកសព្វដាក់ឡានតែអាហ្វីក៏យំហាមមិនឲ្យប៉ូលិសយកសព្វស្វាមីរបស់ខ្លួនទៅនោះទេ!
"អត់ទេលោកម្ចាស់និងដឹងខ្លួនឡើងវិញលោកម្ចាស់មិនទាន់ស្លាប់ទេហឹុកៗ!អ្នកម៉ាក់ៗហាមទៅថាកុំយកលោកម្ចាស់ទៅអី ឲ្យលោកម្ចាស់មកវិញអ្នកម៉ាក់ហាមពួកគេទៅ"ខូដឺជាមួយអាវើយមកចាប់ចៅហ្វាយស្រីចេញពីសព្វព្រោះប៉ូលិសត្រូវយកសព្វទៅធ្វើកោសលវិច្ច័យ តែអាហ្វីក៏យំយ៉ែកស្រែកបែកអាកាសា នាងមិនព្រមឲ្យប៉ូលិសយកបុរសជាទីស្រលាញ់របស់នាងទៅឡើយ។
ឯអ្នកម៉ាក់ក៏ឈរអាណិតកូនប្រសារ ទាំងខ្លោចផ្សាក្នុងចិត្តគាត់ក៏ញ័ររន្ធត់ព្រោះថា ភ្លាមៗបែបនេះគាត់មិនអាចទទួលយកបានដូចគ្នា!
"កូនកុំយំណា "
លោកស្រីប្រញាប់ស្ទុះមកឱបកាយទុនជ្រាយរបស់កូនប្រសារស្រីជាប់ ទាំងយំអណ្ដឺតអណ្ដក តាមនាងផងដែរ។
"អ្នកម៉ាក់ឆ្លើយមកថា លោកម្ចាស់មិនទាន់ស្លាប់ទេម៉ាក់ៗឆ្លើយមកហឹុកៗ!"
"កូនកុំយំណា កូនយំបែបនេះស្វាមីរបស់កូនគេអាចនិងទៅមិនស្ងប់ណាស"
ដៃចំណាស់របស់ម៉ាក់ក្មេកលើកមកអង្អែលក្បាលកូនប្រសារតិចៗ គាត់ធ្វើដូចដែរកូនប្រុសគាត់ធ្លាប់ធ្វើបែបនេះដាក់អាហ្វីដែរ នាងតូចនឹកឃើញហើយនាងកាន់តែយំ នាងមិនស្ងប់ចិត្តឡើយ នាងយំរហូតទាល់តែបាត់មាត់ សន្លប់លើដៃអ្នកម៉ាក់ទៅ។•••••
ខណ:ពេលនេះនាងកំពុងតែគេង នៅក្នុងបន្ទប់ ទឹកភ្នែកនៅដាមជាប់ថ្ពាល់នៅឡើយ តែក៏មានដៃមាំទម្លាក់មកជូតចេញឲ្យនាង អារម្មណ៍ដឹងថាមានអ្នកនៅក្បែរខ្លួននាងក៏ប្រឹងបើកភ្នែកឡើង តែអ្វីដឹងទេ?
"លោកម្ចាស់ៗត្រឡប់មកវិញហើយលោកម្ចាស់ ហឹុកៗលោកម្ចាស់មិនទាន់ស្លាប់ពិតមែន "ចាប់ដៃនាយជាប់ និយាយទាំងសប្បាយចិត្ត ឯនាយកម្លោះក៏ញញឹមឱនថើបថ្ងាស់នាងមួយខ្សឺត ទើបលើកក្បាលនាងមកឲ្យគេងកើយលើភ្លៅ ដៃអង្អែលក្បាលនាងតិចៗ ទាំងនិយាយមួយៗទៅកាន់នាង។
"អូនធំហើយតើ ម្ដេចក៏យំដូចកូនក្មេងបែបនេះ ហឹុម មើលចុះ បងប្រាប់ហើយតើថាបងមិនចង់ឲ្យប្រពន្ធរបស់បងយំនោះទេ"
"នាងខ្ញុំសុំទោស!នាងខ្ញុំមិនបានដេញឲ្យលោកម្ចាស់ទៅស្លាប់នោះឡើយ លោកម្ចាស់ នាងខ្ញុំសុំទោស"
"បងមិនខឹងនិងអូនទេ បងយល់ចិត្តអូន ពេលនោះគ្រាន់តែជាអារម្មណ៍ខឹងមួយឆាវ អូនកុំយំណាអូនត្រូវតែទទួលយកការពិត បងមិនទៅណាចោលអូនឡើយបងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងបំផុតណានាងតូច អូនចាំពាក្យនេះទុក ថាបងមិនទៅណាចោលអូនទេ ឲ្យតែបេះដូងអូននៅមានបង"
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...