193-194

240 10 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:193~194

    ~ឃើញកូនមិនអីបែបនេះលោកប៉ាអ្នកម៉ាក់គាត់សប្បាយចិត្ត ខ្លាំងណាស់ មើលចុះសម្ដីបានហើយកាយវិការបានថែមទៀត គេនិយាយដៃម្ខាងលើកក្រវីចុះឡើងដើម្បីបង្ហាញថា គេពិតជារឹងមាំពិតមែន។

"ម៉ាក់ហា៎ អូនសួរបានហ្ហេ?"
"ចាស៎!បានប្រាកដណាស់កូនសួរមក"
ម៉ាក់ញញឹមពព្រាយ គាត់រីករាយហ្នឹងឆ្លើយសំណួររបស់កូនស្រីគ្រប់យ៉ាង។

"ម៉េចម៉ាក់មានមុខពីរ អូនអត់យល់សោះម៉ាក់"
ម៉ាក់ឮកូនសួរសំណួរនេះគាត់បែរទៅមើលមុខលោកប៉ា តែលោកប៉ាគាត់មិនបាននិយាយអីទេ តាមចិត្តរបស់គាត់ចង់បាញ់បង្ហើយជីវិតស្រីនោះច្រើនជាង។

"គឺគាត់ជាបងស្រី របស់ម៉ាក់ទើបមានមុខដូចគ្នាបែបនេះ ណាកូន"
ស្រីតូចងួកក្បាល គេយល់ហើយព្រោះលោកគ្រូរបស់គេក៏ធ្លាប់បានបង្រៀនអំពីរបងប្អូនដែរមានមុខដូចគ្នានេះដែរ។
"ឥឡូវអូនជឿហើយអូនស្មានតែមានតែសត្វមាន់ទេដែរមានមុខដូច គ្នាការពិត មនុស្សមានមុខដូចគ្នាដែរ ដំបូងអូនអត់ជឿលោកឃូហេ តែម៉ាក់និយាយយ៉ាងនេះអូនជឿឃប់យ៉ាង ហា៎ម៉ាក់"

មើលលោកប៉ាចុះ គាត់បែរជាបែរមុខចេញលួចសើចទៅវិញ គាត់ភ្នក់ហួសចិត្តនិងកូនស្រី គេដឹងថាមាន់មុខដូចគ្នា តែគេមិនដែរដឹងថាមានមនុស្សមុខដូចគ្នាឡើយ។
"លោកសើចអី?"

ឃើញស្វាមីរបស់ខ្លួន លួចសើចកក្អឹកបែបនេះម៉ាក់ៗសួរទាំងមុខស្មើ ព្រោះគាត់ដឹងថាលោកប៉ាច្បាស់ជាសើចរឿងរបស់គាត់មិនខានទេ។
"បងសើចមាន់ទេតើអូន កូនថាមាន់មុខដូចគ្នា បែបនេះទេតើបានជាកូនទៅប្រដូចអ្នកគ្រូ ថាឲ្យអ្នកគ្រូមុខដូចកុត្តាមាន់របស់គេនោះ"
"ហិហិ ប៉ាៗ"

ប៊ីលីគេក៏ចាំរឿងនោះបានដែរ ទើបចូលរួមសើចជាមួយលោកប៉ាដែរ។
"មកបានហើយ កូនឃ្លានទេម៉ាក់បានធ្វើអាហារដែរកូនចូលចិត្តមកដែរណា នេះញាំុំសិនទៅ"

លោកប៉ាលើកកូនឲ្យអង្គុយលើភ្លៅផ្អែកខ្នងនៅទ្រូងរបស់គាត់ ឯអ្នកម៉ាក់ក៏រៀបចំបើកប្រអប់យកអាហារមកបញ្ចុកកូន។

ភរិយាកុងត្រារបស់សាតានOù les histoires vivent. Découvrez maintenant