85-86

349 13 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

  Episode:85-86

     "អេ៎!លោកម្ចាស់តាមដែរនាងខ្ញុំចាំបាននោះមុនពេលទៅ លោកស្លៀកពាក់ខោអាវនេះហើយមើលចុះស្លេកស្លាំងពណ៌សម្បុរអស់ហើយលោកមិនដែរប្ដូរឈុតទេមែនដែរទេ?"

ចូលមកដល់ក្នុងនាយទម្លាក់ខ្លួនលើសាឡុងវឹងបិតភ្នែកបន្តិច តែក៏មានសម្លេងតូចដូចសារិកាហើរប៉ះត្រចៀកទើបនាយបើកភ្នែកឡើងវិញពេលនេះមិនដឹងរកនឹកកុហកនាងបែបណាទៀតទេ។

"អូខេនាងខ្ញុំមិនសួរលោកម្ចាស់ទៀតទេ ពេលណាដែរលោកចង់ប្រាប់ចាំប្រាប់ពេលនោះក៏បានណាតែពេលនេះលោកទៅងូតទឹកសម្អាតខ្លួនសិនទៅចាំនាងខ្ញុំចេញទៅធ្វើអាហារឲ្យលោកញាំុំ"

ដៃតូចលើកមកប្រលេះលាវអាវម្ដងមួយឲ្យនាយ នាងដោះរួចហើយក៏ចាប់អារម្មណ៍ត្រង់ស្នាមលើទ្រូងខាងស្ដាំរបស់នាយផងដែរ តែនាងមិនហ៊ានសួរទេនាងត្រឹមតែអង្អែលតិចៗសូម្បីតែពាក្យឈឺឬអត់នោះក៏នាងមិនផង។

"គឺស្នាមនេះ គឺមានការប្រយុទ្ធគ្នាបន្តិចបន្តួចទើបបងត្រូវគេកាប់ត្រូវបែបនេះនោះ ហើយនាងមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាបងនេះទៅប្រយុទ្ធគ្នា អ្នករកសីុគឺបែបនេះហើយ"

នាយចាប់ដៃនាងជាប់នៅត្រង់នោះ ដៃម្ខាងទៀតលើកមកអង្អែលថ្ពាល់ទន់របស់នាងថ្នមៗទាំងប្រឌិតរឿងរ៉ាវរៀបរាប់ប្រាប់ដល់នាង ក៏ប៉ុន្តែក្រសែភ្នែករបស់នាយកំពុងតែបញ្ជាក់ហើយថានាយកំពុងកុហក។

"លោកទៅងូតទឹកសិនទៅ ឬនាងខ្ញុំទៅងូតឲ្យក៏បានណា"
"មិនអីទេនាងទៅធ្វើអាហារចុះបងទៅងូតខ្លួនឯងបានហើយ"
នាយប្រញាប់ក្រោកឡើងដើរចូលបន្ទប់ទឹកវឹងទៅព្រោះពេលនេះនាយហាក់មិនហ៊ានប្រឈមមុខនិងកែវភ្នែកមុតរបស់លីហ្វីឡើយ។

 
  កន្លះម៉ោងក្រោយនាយចេញពីបន្ទប់ទឹកហើយ ខណ:ពេលនេះដែរនាយស្ថិតក្នុងឈុតឃ្លុំសាច់សំឡីពណ៌ទឹកដោះគោ មានខ្សែចង្កេះពីមុខនៅនិងដៃមានកន្សែងជូតសក់ខ្វាច់ៗទៅមក ដើរចេញមកដល់តុញាំុំអាហារនាយអង្គុយចាំបន្តិចលីហ្វីក៏លើកបបរបង្គារក្ដៅៗហុយៗមួយចានយកមកឲ្យនាយ លីហ្វីដាក់ចុះប៉ុករួចក៏ទាញកន្សែងពីករបស់នាយមកជូតសក់ឲ្យនាយក៏ញញឹមឡើងរួចក៏បើកគ្របចានតែ..

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now