181-182

240 14 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:181-182

   ភ្ញាក់ហើយគេងវិញឬម៉ាក់ៗ? អូ..ទេៗការពិតអ្នកម៉ាក់គាត់អៀនជាមួយលោកប៉ាទេតើ។
មុខស្លេកស្លាំង ប្រែមកផ្កាឈូកព្រឿងៗ ព្រោះតែគាត់អៀនព្រានជាមួយហ្នឹងពាក្យសម្ដី សំណួរសីុជម្រៅដែរចេញពីបបូរមាត់របស់ស្វាមី។

"មុននេះអូនទើបតែប្រាប់បងទេថា អូនគេងមួយសប្ដាហ៍ហើយ តែឥឡូវងងុយទៀតហើយឬ?"
រាងក្រាស់គាត់ អង្អែលដៃភរិយាតិចៗរួមទាំងពោលពាក្យសួរដោយទឹកមុខធ្មឹងៗ មាត់ពេបតិចៗលាយឡំជាមួយសំណើចខ្លះផង ដឹងទេស្ទាយពេបមាត់នោះគាត់បានលួចចម្លង ពីកូនជ្រូកប៊ីលីមកទេព្រោះតែ គេតែងតែធ្វើរបៀបនេះដាក់ម៉ាក់ប៉ាជា ប្រចាំ។

"គឺលោកនិយាយអីក៏មិនដឹងខ្ញុំស្ដាប់មិនដឹងរឿងទេ"
"បងនឹកអូន នៅថ្ងៃនោះបងភ័យខ្លាចណាស់"
"ខ្លាចខ្ញុំស្លាប់មែនទេ?"

សំណួរសួរត្រូវចិត្តហើយ តែរាងក្រាស់គាត់ស្ងាត់ស្ងៀមមួយសន្ទុះ គាត់កំពុងតែគិតរូបភាព ពេលនោះ។
"ថ្ងៃនោះ នាងខ្ញុំពិតជាខ្លាច ហើយក៏គិតថាគ្មានថ្ងៃបានត្រឡប់មកជួបមុខលោកហើយនិងកូនវិញទេ"
រាងស្ដើងគាត់បន្តការនិយាយ ដោយកែវភ្នែកសម្លឹងទៅមើលពិដាន បន្ទប់ ខួរក្បាលរបស់គាត់ក៏ចាប់ផ្ដើមរំលឹកដល់រឿងរ៉ាវដ៏គួរឲ្យខ្លាចមួយនោះដែរ។

វឹប**
"ទេ...!!!ចេញទៅ"
ស្រមោលខ្មៅហោះកាត់មួយវឹប រាងស្ដើងក៏កន្ទ្រាក់ដៃ រុញដៃមាំរួមទាំងដេញឲ្យគាត់ចេញថែមទៀត តែរាងក្រាស់គាត់ ប្រញាប់ចូលមកចាប់ឱបកាយតូចជាប់ដៃអង្អែលក្បាលរាងស្ដើងតិចៗ ដោយមិនឲ្យភ័យខ្លាច អាការៈរបស់រាងស្ដើងនៅពេលនេះ រាងក្រាស់គាត់ដឹងច្បាស់ណាស់ថាបណ្ដាលមកពីអី តែចាំស្អែក យើងស្ដាប់លោកពេទ្យបញ្ជាក់ទាំងអស់គ្នា។

"មិនអីទេ មិនមានអ្វីទេអូន កុំខ្លាចបងនៅទីនេះបងការពារអូនហើយ"
"ចេញពីទីនេះទៅ ខ្ញុំខ្លាចៗអ្ហឹកៗ"
"ស្អែកនេះចាំបងនាំអូនចេញពីទីនេះណា"
"ឈឺក្បាលៗ អូយឈឺមិនចង់ចាំទេ ខ្លាច គឺគេៗ..គេចង់សម្លាប់ខ្ញុំទៀតហើយ អ្ហឹកៗ.."

រាងស្ដើងលើកដៃ មកតបក្បាលខ្លួនឯង ផងខ្ញាំសក់ខ្លួនឯង ខ្លាំងព្រោះតែរូបភាពក្នុងការកើតហេតុនោះវាលោត រង្វិលពេញខួរក្បាលរបស់គាត់។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now