97-98

316 12 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:97-98

    "បងមិនលែងនាងទេ បងស្រលាញ់នាងស្ទើរតែលេបទុកទៅហើយឲ្យបងលែងលះនាងឲ្យបងបែកពីនាងៗឲ្យបងស្លាប់វិញទៅល្អជាជាង"

សម្ដីសម្ដៅនិយាយបង្ហាញពីភក្ដិក្ដីស្នេហ៍ដែរនាយមានចំពោះនាង ប៉ុណ្ណេះហើយនាងនៅតែមិនយល់ពីចិត្តនាយទៀតចប់ហើយ។
"នាងខ្ញុំស្អប់ភាពកុហករបស់លោក នាងខ្ញុំស្អប់"
"បងស្រលាញ់នាង បងធ្វើគ្រប់យ៉ាងដើម្បីនាងបងមិនចង់ឲ្យនាងគិតច្រើនចំពោះរឿរ៉ាវទាំងអស់នោះសូមយល់ចិត្តបងផងទៅ!"
"នាងខ្ញុំគេងហើយសង្ឃឹមថាពេលបើកភ្នែកឡើងនាងខ្ញុំនិងមិនបានឃើញមុខលោកទៅចុះ"

នាងរុញដៃនាយចេញហើយ ក៏បង្រះបែរខ្លួនទៅម្ខាង
នាងមិនចង់តបសម្ដីជាមួយនាយទៀតទេ ទើបបែរមុខចេញទៅ តែអ្នកកម្លោះនៅតែអង្គុយចាំមើលនាងមិនព្រមក្រោកទៅណាឡើយ ។

+វេលាល្ងាចឈានចូលមកដល់
មន្ទីរពេទ្យដដែល

រាងតូចរបស់យើងក៏បានភ្ញាក់ឡើងមកម្ដងទៀត តែអ្វីៗគ្រប់យ៉ាងគឺដូចបំណងពិតមែន នាងបើកភ្នែកមកមិនឃើញសូម្បីតែស្រមោលរបស់ស្វាមី ចាំមើលថាពេលគ្មាននាយនៅនាងសប្បាយចិត្តដែរទេ!

ដៃតូចប្រឹងច្រត់យោងខ្លួនឲ្យក្រោកឡើងនាងបើកភ្នែកអស់សម្លឹងមើលជុំវិញខ្លួនរួមទាំងបរិវេណក្នុងបន្ទប់ទាំងមូល វាមានសភាពស្ងាត់ណាស់គួរឲ្យខ្លបខ្លាចណាស់ អារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភអំពីខ្លួនឯងនៅពេលនេះ ចាប់ផ្តើមចាបច្រាលចូលមកហើយ!!

"លោកម្ចាស់...!!លោកពិតជាទៅចោលនាងខ្ញុំពិតមែនហ្ហេ៎? លោកពិតជាទុកនាងខ្ញុំចោលមែន លោកចិត្តអាក្រក់ហឹុកៗលោកដឹងទេថាពេលនេះនាងខ្ញុំកំពុងតែឈឺៗខ្លាំងណាស់ ម្ដេចក៏ទុកនាងខ្ញុំចោលបែបនេះ!!"
ដេញនាយឲ្យចេញឥឡូវនាយចេញទៅពិតមែន
តុុតុ!!
"លោកម្ចាស់"
  ក្រាក!
"មានគេផ្ញើររបស់មកជូនលោកស្រី"
បើកទ្វាចូលមកគឺជា គិលានុបដ្ឋាយិកាសោះ គាត់ដើរចូលមកយកប្រអប់ពណ៌ប្រាក់មួយមកហុចឲ្យលីហ្វី រួចក៏ដើរចេញមកខាងក្រៅវិញ។

"លោកម្ចាស់ផ្ញើរមកមែនទេ?" ដាក់សំណួរសួរខ្លួន ឯង នាងស្ដាយក្រោយទេ?ដែរចេញនាយឲ្យចេញនាងស្ដាយក្រោយទេ?ដែរចង់លែងលះជាមួយនាយ ឃើញទេថាពេលអត់ពីនាយនាងក៏គ្មានអ្នកណា (អ្នកគិតថានាយចិត្តអាក្រក់ទេដែរទៅចោលនាង នាយក៏ដឹងហើយថាក្រៅពីនាយ នាងគ្មានអ្នកណាទៀតឡើយនៅក្នុងប្រទេសមួយនេះ)

ដៃញ័រទទ្រើកបើកមើលរបស់ក្នុងប្រអប់នោះទាំងទឹកមុខស្រពោន ព្រោះតែនឹកនាទៅដល់លោកម្ចាស់
"អូ៎!ទេៗ មិនពិតៗ"
ព្រូស!!!
"ហឹុកៗ!ទេកូនមិនមែនបែបនេះ"
"ង៉ាៗៗៗ"
នាងបើកប្រអប់ក៏ឃើញតុក្តាតូចមួយត្រូវគេដកដៃដកជើងចេញពីគ្នាហើយក៏លាយជាមួយទឹកលក្ខពណ៌ឈាម គ្រាន់តែឃើញនាងក៏ក្រវែងចោលតែតុក្តានោះក៏ឮជាសម្លេងក្មេងយំលាន់រងុំពេញត្រចៀក

នាងភិតភ័យធ្លាក់ពីលើគ្រែរបូតខ្សែសេរ៉ូមឈាមបាញ់ចេញពីដៃសើមជោគដៃអាវម្ខាង។
"ង៉ាៗៗ!!!!"
"ទេមិនមែន កូនមិនស្លាប់បែបនេះទេ ឈប់ស្រែកទៅមិនមែនកូនទេ ហឹុក"

នាងស្រែកប្រជែងជាមួយសម្លេងចេញពីតុក្តា ដៃខ្ទប់ត្រចៀកផងខ្ញាំខ្ញីសក់ខ្លួនឯងឡើងសំពោងសំពាយ នាង យំស្រែកតែម្នាក់ឯងនៅក្នុងបន្ទប់នេះទាំង អណោចអធ័ម។

"លោកម្ចាស់ នៅ?ណា៎?"

ក្រាក!
"លីហ្វីៗ!នាងកើតអី?"
"ខ្លាចៗៗៗ"

អ្នកកម្លោះ ចូលមកឃើញសភាពភរិយាបែបនេះនាយក៏ទម្លាក់របស់ដែរនៅក្នុងដៃចោលរួចរហ័សរត់មកក្រសោបកាយតូចរបស់នាងជាប់ទាំងភិតភ័យ។

កំឡុងពេលដែរនាងភ្ញាក់មកមិនឃើញនាយ ការពិតនាយទៅផ្ទះយករបស់និងធ្វើអាហារមកឲ្យនាងញាំុំទេតើ!
"ខ្លាចៗ"

នាងស្រែកដោយយកដៃទៅចង្អុលតុក្តាដែរឮសម្លេងនោះ ទើបនាយរហ័សទៅទាញអាតុក្តាមុខដូចបីសាចនោះបោះចោលទៅតាមបង្អួចរួចក៏ដើរមកលើកនាងតូចមកដាក់លើគ្រែវិញ អាហ្វីក៏ឱបនាយជាប់ទាំងយំអណ្តឺតអណ្តករៀបរាប់ប្រាប់នាយ។
"នាងខ្ញុំខ្លាច!នាងខ្ញុំឈឺហឹុកៗ"
"សុំទោស! បងមិនបានទៅចោលនាងទេនាងកុំខ្លាចអីណា!"
"កូនៗ!ស្លាប់បែបនោះមែនទេ?"
"មិនមែនកូនមិនស្លាប់បែបនោះទេ"
"គេប្រាប់ ថាកូនស្លាប់បែបនោះហឹុកៗ"

នាយទៅមើលនៅប្រអប់នោះទៀតរួចក៏ឃើញសំបុត្រមួយនៅក្នុងនោះដោយសរសសរថា (កូននាងគឺស្លាប់បែបនេះប្ដីនាងចង់ឲ្យកូននាងស្លាប់បែបនេះប្ដីនាងមិនបានស្រលាញ់នាងនោះទេ នាងស្លាប់ទៅតាមកូនរបស់នាងទៅ)
គ្រាន់តែឃើញអក្សរ នាយក៏ស្គាល់។
"អាមីណា យើងនិងសម្លាប់នាង"

  សូមរងចាំភាគបន្ត

  💛A💜

ភរិយាកុងត្រារបស់សាតានDonde viven las historias. Descúbrelo ahora