106

340 14 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:106

     ឈរគិតចុះគិតឡើង អាហ្វីក៏អាណិតនាយដែរ មើលមុខនាយគឺពិតជាមាន ស្នាមដំប៉ៅពិតមែន នាងក៏សាកស្រម៉ៃទៅដល់សម្ដីរបស់នាយបន្តិចផងដែរ(បងមិនចូលចិត្តឲ្យប្រពន្ធបងមានស្នាមឬក៏មានរបួសនោះទេ)

លីហ្វីក៏ព្រមងូតទឹកឲ្យនាយទៅ។ មុខញញឹមពព្រាយដាក់នាងតូចដែរអង្គុយក្នុងអាងទឹក មានផ្កាឡាវ៉េនដឺក្រអូប ឆ្ងុបជាប់ច្រមុះផង ដៃនាងលើកមកដុសទ្រូងមាំរបស់នាយកម្លោះតិចៗ ទាំងទឹកមុខស្មើៗមិនទម្លាក់ឡើយ។
"បងសុំទោស!"

ដៃមាំលើកមអង្អែលចង្កានាងតិចៗរួចក៏ពោលពាក្យសុំទោសទៅកាន់ស្រីតូចដែរអង្គុយទល់មុខនាយ នាងក៏ឆ្ងល់បន្តិចដែរមិនដឹងថានាយសុំទោសនាងរឿងអី..
"មិនជ្រៀបទេ មិនដឹងថាលោកម្ចាស់សុំទោសនាងខ្ញុំរឿងអ្វី?"
"រឿងដែរបង!ស្ដីថាឲ្យអូនកាលពីពីម្សិលមិញនោះ ការពិតបងជឿចិត្តអូន បងស្រលាញ់អូន"
" លោកម្ចាស់ជឿចិត្តនាងខ្ញុំ តែនាងខ្ញុំមិនជឿចិត្តលោកទេ!"
"ហេតុអ្វី? អូនមិនស្រលាញ់បងវិញទេឬ?"
"ស្រលាញ់ នាងខ្ញុំស្រលាញ់លោកខ្លាំងទៀតផង ហើយនាងខ្ញុំក៏អាចលះបង់ គ្រប់យ៉ាងដើម្បីលោកបានដែរ ចុះលោកវិញលោកអាចលះបង់ដើម្បីនាងខ្ញុំបានទេ?"

សំណួរមួយនេះ ស្ដាប់ហើយនាយក៏ញញឹម  ក្នុងចិត្តហាក់ទន្ទឹងរងចាំឲ្យនាងតូចសួរសំណួរមួយនេះដល់ខ្លួន តែទោះនាងមិនសួរក៏នាយប្រាប់ដែរថាក្ដីស្នេហ៍ ដែរនាយមានចំពោះនាងធំធេងប៉ុណ្ណា កាលលះបង់ដើម្បីនាងកន្លងមកក៏ច្រើន តែនាងនៅតែមិនដឹង ដូច្នេះហើយលើកនេះនាយនិងបញ្ជាក់ច្បាស់ៗឲ្យនាងបានដឹងថានាយលះបង់អ្វីខ្លះ..

"អាចសូម្បីតែជីវិតបង ក៏បងឲ្យអូនដែរ អូនឆ្លើយមកថាអូនចង់បានអីពីបងទៀត?អូនចង់ឲ្យបងលះបង់អ្វីទៀត"
"លោកឈប់រកសីុខុសច្បាប់ទៅ!"
នាយឮសំណើរ មួយនេះហើយក៏ធ្លាក់ទឹកមុខចុះវិញ
ដៃមាំរបស់នាយក៏ទាញរាងកាយតូចមកឱបជាប់ក្នុងទ្រូង នាយអង្អែលក្បាលនាងតិចៗដើម្បីជាការលួងលោមចិត្ត មុននិងនិយាយឃ្លាបន្ត។

"រឿងតូចតាចសម្រាប់បងទេ!បងនិងលះបង់បងនិងឈប់ប្រព្រឹត្តខុសច្បាប់ទាំងនោះទៀត តែមិនមែនពេលនេះទេបងសង្ឃឹមថាអូនយល់ចិត្តបងចុះណា"
"សល់ពេលមិនប៉ុន្មានឆ្នាំទៀតទេ កុងត្រាយើងនិងបញ្ចប់ហើយ"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now