#ភរិយាកុងត្រារបស់សាតាន
Episode 187-188
ក្រលែកឃើញភ្លាមរាងក្រាស់ជុងគុកក៏ប្រញាប់ចាប់កញ្ឆក់ប្រអប់នោះគប់ចោល ដោយដៃម្ខាងឱបកូនម្ខាងទៀតឱបកាយរបស់ភរិយា ដែរយំយែកបែកអាកាសា ព្រោះតែរូបភាពដល់ចលាចលមួយនោះបានផុសឡើងចូលមក្នុងខួរក្បាលរបស់គាត់ភ្លាមៗ។
"ម៉ាក់ៗ..ម៉ាក់កើតអី?"ស្រីតូចប៊ីលីគេមិនបានឃើញប្រអប់នោះ តែគេយំតាមម្ដាយទាំងគ្មានហេតុផល។
"នីត្រាៗ នៅទេ?"
"ចាស់៎ៗ ចៅហ្វាយ"នីត្រាដែរនៅខាងក្រៅឯនោះបានឮហើយក៏ប្រញាប់ចូលមក ទាំងមានការឆ្លេឆ្លាយ៉ាងខ្លាំងដូចគ្នា។
"កូនទៅរៀនជាមួយអ្នកមីងចុះណា បន្តិចទៀតម៉ាក់កូនលែងអីហើយល្ងាចនេះចាំប៉ាទៅទទួលកូនជាមួយម៉ាក់ៗណា"ប៊ីលីគេបានងួកក្បាលយល់ព្រម ពេលនេះសភាពម្ដាយគេគួរឲ្យខ្លាចយ៉ាងចម្លែក លោកប៉ាគាត់ក៏ចង់ជម្លៀសកូនឲ្យចេញសិនដែរព្រោះតែគាត់មិនចង់ឲ្យកូនឃើញរូបភាពមួយនេះ។
"អូនៗ ស្ងប់អារម្មណ៍សិនណា អូនដកដង្ហើមមួយៗ កុំខ្លាចអី បង នៅទីនេះបងការពារអូនហើយ"
នីត្រាយកកូនចេញទៅផុត គាត់ប្រញាប់ឱបប្រពន្ធ លួងលោមតែលើកនេះ ឡាលីហ្វីគាត់ហាក់ដូចជាមិនស្ងប់អារម្មណ៍ឡើយ ដោយខួរក្បាលរបស់គាត់ផុសឡើងតែរូបភាពគួរឲ្យខ្លាចមួយនោះដដែលៗ។
"គេ..គឺគេៗៗ គេមកហើយគេចង់សម្លាប់ៗ អ្ហឹកៗគេចង់សម្លាប់"
គាត់យំទៅទធាក់ខ្លួនរើ ភ្នែកស្លើតស្លក់សម្លឹងទៅលើពិដានដំបូលដៃចាប់ខ្ញាំខ្ញី ដៃរបស់ស្វាមីរហូតដាច់ចេញឈាមដុំៗ ក្នុងខណ:ពេលដែរលំបាកមួយនេះគាត់ពិតជាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ។"គេមកយកជីវិត អូនៗខ្លាចអ្ហឹកៗ ជួយផងៗ.."
ក្នុងកែវភ្នែករបស់គាត់បានឃើញតែស្រមោលខ្មៅនោះបោះដៃមកចាប់ ទើបគាត់ស្ទុះបំបោលខ្លួនចង់ចាកចេញ តែរាងក្រាស់នៅតែចាប់ឱបកាយតូចជាប់ប្រឹងរុញជាប់អឹបទ្រូងដៃអង្អែលក្បាលនាងតិចៗ រាងស្ដើងរើផងខ្ញៅផងខាំទ្រូងមាំរបស់ស្វាមីផងរហូតដល់គាត់ កាត់បន្ថយភាពភ័យខ្លាចទាំងអស់នោះបាន។

VOCÊ ESTÁ LENDO
ភរិយាកុងត្រារបស់សាតាន
Lobisomem«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...