166

253 12 1
                                    

#ភរិយាកុងត្រារបស់សាតាន

Episode;166

លោកប៉ាឆ្លាត ឬយ៉ាងណា? គាត់បានរៀបចំការគេងរបស់កូនរួចរាល់ហើយទើបគាត់ មករៀបចំឲ្យអ្នកម៉ាក់វិញម្ដង។

"អូនទៅងូតទឹកលោកម្ចាស់លែងទៅ"
រាងស្ដើងវាចា ដោយដៃលើកមកច្រានទ្រូងមាំរបស់ស្វាមីដើម្បីឲ្យគាត់ក្រោកចេញ ព្រោះពេលនេះមុខម៉ាក់ឡើងក្រហមគាត់អៀនពេញបន្ទប់ហើយ(អៀនរបៀបស្នេហា )

"យកអូទៅណាដាក់ចុះទៅ"
"បងក៏មិនទាន់ងូតទឹក ដូចគ្នាបែបនេះយើងងូតជាមួយគ្នាទៅណា"
រាងមាំចាប់លើកកាយតូចរបស់ស្ដើង ឡើងដើរចូលមកបន្ទប់ទឹក តែរាងស្ដើងគាត់រើបម្រះដើម្បីចុះហ្នឹងរត់ចេញមកវិញ។
"អូននៅអឹមអៀនដល់ណា ពួកយើងមិនមែនទើបតែរៀបការដំបូងទេ ហើយរឿងងូតទឹកជាមួយគ្នានេះផងដែរ វាជាអ្វីដែរស្វាមីភរិយាគេធ្វើជាមួយគ្នា ការងូតទឹកជាមួយគ្នាប្ដូរដូរឈុតនៅនិងមុខគ្នា វាជាទូទៅសម្រាប់អ្នកមានគូរដូចជាពួកយើង"

រាងស្ដើងស្ដាប់ប្រយោគនោះហើយគាត់ បែរមុខមកសម្លឹងកែវភ្នែក ដ៏កក់ក្ដៅរបស់ស្វាមី។
"អូនយល់ តែអូននៅខ្មាស់ រឿងងូតទឹកស្វីតៗអីនេះ តាំងពីមានកូនមកពួកយើងហាក់គ្មានទំនោរសោះហើយ"
"ចាំបងជាអ្នកធ្វើឲ្យអូនមានទំនោរ"

និយាយចប់រាងក្រាស់ ចាប់បង្វិលកាយតូចឲ្យបែរខ្នងគាត់ ចាប់ទាញខ្សែបូរចង្កេះរបស់ភរិយា ដៃលើកសន្សឹមមកទាញរូតទម្លាក់ចុះ។

"សឺត!ក្រអូបដូចដើម"
រាងក្រាស់រូតរួច ដៃអង្អែលសាច់ស្មាសរលោងរបស់រាងស្ដើងតិចៗ រួមទាំងឱនថើបស្រង់ខ្លិនក្រអូបប្រហើរ ចេញពីកាយតូចស្រី។

"ងូតទឹកឥឡូវទេ?"
មុខក្រហមងើយឡើងសួរទៅកាន់ស្វាមី រាងក្រាស់សាតាន ក៏ញញឹមងួកក្បាល ។មួយស្របក់ក្រោយការងូតទឹកសម្អាតរាងកាយ រួចរាល់រាងក្រាស់ទាញកន្សែង មកហុចឲ្យរាងស្ដើងជូតសម្ងួតខ្លួន នាយទាញកន្សែងមួយទៀតមករុំចង្កេះ រួចចាប់ក្របួចលើកកាយតូចឡើងបីដើរចេញពីបន្ទប់ទឹកមកវិញ។

"លោកម្ចាស់ អូនមិនទាន់បានស្លៀកពាក់ត្រឹមត្រូវទេ"
ស្រដីចប់រាងតូចដើរមកបន្ទប់ទឹកវិញដើម្បី បើកូទូរដាក់ឈុត តែមិនទាន់បានដើរផងដៃមាំទាំងចាប់ទាញកាយតូច ផ្ដេកខ្លួននាងទម្លាក់មកលើពូកដោយមានកាយមាំមាឌដំបងទ្រោបពីលើ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now