163

321 16 2
                                    

#ភរិយាកុងត្រារបស់សាតាន

Episode: 163

   បន្ទាប់ពីស្ដាប់ សម្ដីរបស់ប្រពន្ធរួចមក លោកប៉ាបែរទៅធ្វើភ្នែកព្រិចៗតិចៗ ការពិតគាត់ចង់បានកូនច្រើន បី ឬប្រាំនាក់ថែមទៀតណាស់តែ។
"បងអាណិតអូន បងឃើញអូនលំបាក"
បបូរមាត់ តូចរបស់លោកប៉ាហើបនិយាយមួយៗទាំងកែវភ្នែកត្រជាក់បានបើកបង្ហាញឲ្យភរិយាបានឃើញ ឃើញថាគាត់ពិតជាអាណិត ដល់ស្រ្ដីតូចដែរបង្ហាញស្នាមញញឹមដាក់គាត់នៅពេលនេះខ្លាំងណាស់ ត្រឹមសម្រាលកូនស្រីតែម្នាក់ គាត់វេទនាចិត្តអាណិតនាងស្ទើស្លាប់ទៅហើយ។

"នាងខ្ញុំពិតជាសប្បាយចិត្តណាស់ នាងខ្ញុំពិតជាមានសំណាងដែរបានលោកជាស្វាមី"
អ្នកម៉ាក់ញញឹម ស្រស់បន្ទាប់ពីឮលោកប៉ា និយាយរៀបរាប់ប្រាប់។

"អត់ទេ បងទេដែរមានសំណាងបានអូនជាភរិយានោះ ហើយរិទ្ធិតែសំណាងដែរមានកូនជ្រូកម្នាក់នេះ អូ៎!កូន"
រវល់តែស្វីត និយាយសម្លឹងមុខគ្នា ងាកមកមើលកូន ដៃគេលូកទៅទាញខេកមកញាំុំ ប្រលាក់ប្រលូសពេញ មុខ មាត់ក៏ប្រលាក់ដូចកូនស្វាទៀត គេពូកែញាំុំបែបនេះហើយទើបលោកប៉ាអ្នកម៉ាក់ហៅថាកូនជ្រូកនោះ។
"ប៉ាៗ ម៉ាក់ៗ ញាំុំៗ
"ហា ហាស កូននេះមើលចុះ"
គេទាចុះពីដៃលោកប៉ារួចហើយក៏វាលទៅចាប់ខេកយកមកញាត់មាត់ទៀតធ្វើឲ្យលោកប៉ាអ្នកម៉ាក់ផ្ទុះសំណើចសើចនិងកូនស្រីរបស់ខ្លួន។
"បងថាកូនកាត់ទៅអូនច្បាស់ណាស់"
"កាត់មកអូនតើលោកម្ចាស់ស្រលាញ់ទេ?"
"ស្រលាញ់ស្ទើលេបទុកទៅហើយណាព្រះនាងតូចព្រះនាងធំទាំងពីរអើយ"
"អូនក៏ស្រលាញ់បងនិងកូនដែរណាលោកប្ដី"
"តែបងស្រលាញ់អូននិងកូនខ្លាំងជាងអូនស្រលាញ់បង"
   គាត់ពោលទាំងឱនទៅថើបថ្ងាស់តូចថ្នមៗ ឯកូនជ្រូកឃើញលោកប៉ាថើបម៉ាក់បែបនេះគេក៏បែរមកមើលទាំងសើចក្រលីងក្រលើមភ្នែកតូចៗលិបបាត់អស់។

++រឿងរ៉ាវកាត់មកពេលល្ងាច++

ឈូ!!
"ប៉ាៗ!ញាំុំៗ"
ល្ងាចណាស់ហើយ បន្ទាប់ពីលេងឆ្អែតលោកប៉ា ក៏យកកូនមកងូតទឹកឲ្យគេ មុននិងងូតទឹកគាត់ទើបតែឲ្យញាំុំទឹកដោះគោអស់មួយកំប៉ុងទេ តែឥឡូវមកទាញាំុំទៀតហើយ លោកប៉ាដែរកំពុងតែងូតទឹកដុសខ្លួនឲ្យគេ គាត់បែរជាសើចក្រវីក្បាលហួសចិត្តនិងកូនស្រីតូចទៅវិញ។

ភរិយាកុងត្រារបស់សាតានOù les histoires vivent. Découvrez maintenant