#ភរិយាកុងត្រារបស់សាតាន🥀
Episode:136
ឃើញទេឲ្យតែបាននៅក្បែរគ្នា អ្នកទាំងពីរតែងតែញ៉េះញ៉ោះដាក់គ្នា ចម្អន់ចុះឡើងមិនដែរស្ងាត់ទេ នេះមិនលើកលែងសូម្បីតែនៅក្នុងតាក់សីុ មិនដឹងថានិយាយអីទេធ្វើឲ្យលោកពូដែរកំពុងតែបើកបរនោះសែនអៀនជំនួសហើយ។
"លោកពូជួយឈប់ខាងមុខនោះទៅ"
មកដល់ផ្ទះមាត់សមុទ្រ ដែរជាទីជំរកដ៏ត្រជាក់ត្រជុំរបស់នាងតូចឡាលីហ្វីហើយ ឡានឈប់ចតងក់អ្នកទាំងពីរក៏នាំគ្នាចុះ ឯអ្នកកម្លោះក៏ហុចលុយថ្លៃធ្វើដំណើរជូនទៅកាន់លោកពូ។
"នេះមិនបាចអាប់ទេលោកពូ"
"អរគុណហើយអ្នកកម្លោះ"និយាយចប់ហើយលោកពូតៃកុងឡានក៏បើកចេញទៅ។
"លោកប៉ាអ្នកម៉ាក់?"សម្លេងស្រួយស្រិប ដូចសម្លេងខ្ចៅខ្យងចងព្យួរនៅខាងមុខដែរទង្គិចគ្នានោះ បានស្រែកហៅលោកអ្នកមានគុណជាទីនឹករលឹកពេកក្រៃទាំងស្ទុះរត់ទៅឱបពួកគាត់ទាំងពីរ។
"កូនម៉ាក់ នេះកូនជាហើយមែនទេ? មើលឲ្យម៉ាក់មើលបន្តិចតើកូនមានឈឺត្រង់ណាដែរទេកូន ម៉ាក់ប៉ាបារម្ភកូនខ្លាំងណាស់"
(តែអត់ដែរទៅមើល)"ចាស៎!កូនជាហើយម៉ាក់ ហើយនេះលោកប៉ាអ្នកម៉ាក់ចាប់ផ្ដើមបើកដំណើរការលក់បបរ បង្គាវិញហើយមែនទេ?"
ចូលមកព្រោះតែឃើញហាងតូចនៅមាត់សមុទ្រមុខផ្ទះបើកដំណើរការទើបសួរ យ៉ាងនោះទៅ។
"មែនហើយកូន ប៉ាម៉ាក់ចង់រស់នៅបែបសាមញ្ញ ដូចកាលពីមុនវិញ"
"មែនហើយកូនប៉ាម៉ាក់មិនចង់ចាកចេញទៅណា ទេប៉ាម៉ាក់នៅទីនេះរងចាំកូន រងចាំកូនមករស់នៅកន្លែងចាស់យើងវិញ"លោកប៉ាក៏បន្ថែមប្រយោគ ឃ្លានេះឡើងធ្វើឲ្យអ្នកកម្លោះដែរឈរមើលគ្រួសារតូចរបស់ភរិយាដែរកំពុងតែមានក្ដីសុខនោះ នាយក៏គិតចងចាំសម្ដីដែរម្ដាយក្មេកនិយាយឡើងមកភ្លាម(ឲ្យកូនស្រីគាត់មកវិញ) នឹកឃើញហើយ នាយក៏បែរខ្នងដើរទៅកាន់មាត់សមុទ្រ នាយដើរតាមឆ្នេរ បណ្ដើរគិតបណ្ដើរផង
"នេះខ្ញុំកំពុងតែបំបែកគ្រួសារគេ តើមែនទេ? ខ្ញុំត្រូវប្រគល់នាងឲ្យទៅពួកគាត់វិញមែនទេ?"នាយដើរបណ្ដើរគិតបណ្ដើរ មិនដឹងថាត្រូវធ្វើបែបណានោះទេ!!
"តើជិត១០ឆ្នាំមកនេះខ្ញុំពិតជាធ្វើបាបនាងណាស់ឬ?ខ្ញុំគួរតែចាកចេញត្រូវទេ?"
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...