#ភរិយាកុងត្រារបស់សាតាន🥀
Episode:101-102
"រត់ចោល នាងចង់ឲ្យបងក្លាយជាមនុស្សឆ្កួតមែនទេ?"
"អត់ទេ"
"ថ្ងៃក្រោយហាមនាងធ្វើបែបនោះទៀតបើមានជនចម្លែកចូលមកនាងគួរតែប្រាប់បង"
"នាងខ្ញុំមិនដឹងថាលោកម្ចាស់នៅឯណាផង លោកធ្វើខ្លួនយ៉ាងអាថ៌កំបាំងដូច្នោះ តើលោកទើបមកពីណា?"
"..."នាយស្ងាត់មិនបានវាចាតបតទៅកាន់ អាលីហ្វីវិញឡើយ នាងតូចក៏ដឹងរាល់ពេលសួរ នាយមិនដែរឆ្លើយប្រាប់នាងទេ ថានាយទៅណាមកណានោះ នាងក៏ចេះអន់ចិត្ត ចេះតូចចិត្តដូចនារីដទៃដែរតើ..
កាលសួរនាយមិនឆ្លើយ នាងតូចលីហ្វីក៏រំដោះខ្លួនចេញពីការឱប របស់អ្នកកម្លោះរួចក៏ដើរចូលបន្ទប់ទៅ
"អូន!"
"ចាំមើលណា លោកលែងលះនាងខ្ញុំពេលណានាងខ្ញុំមិនសួរលោកទៀតឡើយ"
"អាហ្វី?អូនស្ដាប់បងនិយាយសិនទៅ"
"ចៅហ្វាយ មានរឿងទៀតហើយ"
នាយរៀបដើរទៅតាមលួងនាងតូចតែអាវើយក៏ដើរមកហៅស្កាត់ដំណើរ ទើបនាយបែរមុខមករកអាវើយសិន។
"មានរឿងអី?"ទឹកមុខតប់ប្រមល់ ចិញ្ចើមចងជាប់ចូលគ្នាសួរទៅកាន់កូនចៅទាំងធុញថប់ ព្រោះថារាល់ពេលមានរឿង រឿងនោះមិនដែរល្អឡើយ។
នាយវើយមើលឆ្វេងមើលស្ដាំ រួចក៏ដើរចូលមកក្បែរចៅហ្វាយបន្តិចទើបនាយនិយាយ៖
"ចៅហ្វាយ មានមនុស្សដេកស្លាប់នៅចុងចម្ការ"
"ហាស់? យើងចាប់ផ្តើមមិនស្រួលចិត្តហើយ ឯងប្រាប់អាវូបងរបស់ឯងឲ្យដាក់កម្លាំងមកយាមប្រពន្ធយើងឲ្យបានល្អ ហាមឲ្យនាងចេញក្រៅបើគ្មានបញ្ជារពីយើង ចំណែកឯងវិញណាសឆាប់នាំគ្នាទៅតាមរកជនបិតមុខដែរបន្លំចូលមកក្នុងរីសតនេះទៅ ហើយប្រាប់ខូដឺឲ្យទៅតាមយើង នៅចុងចម្ការ"
និយាយចប់នាយក៏ឡើងឡានបើកទៅចុងចម្កាទៅចំណែកលីហ្វីអង្គុយចាំឲ្យស្វាមីមកលួង តែការចាំនោះគឺ ស្កកដូចជាស្រូវខ្វះទឹកហើយ។
(អ្នកគិតមើលថា អាហ្វីមួយពូហ្គ្រេនម្នាក់ណាកំសត់ឲ្យប្រកដទៅ)
"លោកម្ចាស់ទៅណាទៀតហើយ"
នាងចាំយូរមិនឃើញនាយចូលមក ទើបក្រោកចេញមកខាងក្រៅ វិញតែមិនឃើញនាយទេ ឃើញតែនាយវូជាមួយនិងកូនចៅរបស់គេតែប៉ុណ្ណោះ..
"លោកស្រីចៅហ្វាយប្រាប់ថា"មិនបាច់ទេខ្ញុំដឹងហើយ"
أنت تقرأ
ភរិយាកុងត្រារបស់សាតាន
مستذئب«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...
