#ភរិយាកុងត្រារបស់សាតាន🥀
Episode:107
"កូនសត្វយ៉ាងម៉េច?"
ហេតុតែនាងនៅក្មេង សូម្បីតែរឿងនេះក៏នាងឆ្ងល់ដែរណាស។
"!ត្រឡប់មកវិញបងនិងឲ្យអូនដឹង អូនស្គាល់ តែពេលនេះសម្លឹងមុខប្ដីសិនទៅ"
អាហ្វី ក៏សម្លឹងមុខនាយទៅតាមបញ្ជារ មើលផងនាងគិតទៅដល់រឿងសត្វចម្លែកនៅក្នុងខ្លួនមនុស្សផងវាពិតជាស្មុគស្មាញណាស់
"ហ្អឹម!ថ្ងៃមុនលោកផ្ញើរកូនមនុស្សក្នុងពោះនាងខ្ញុំ ហើយលើកនេះគិតចង់ផ្ញើរកូនសត្វចម្លែកក្នុងពោះនាងខ្ញុំទៀតតើមែនទេ?"
"មែនបងផ្ញើរ ឲ្យច្រើនតែម្ដង"កាន់តែនិយាយនាងកាន់តែឆ្ងល់ ឯនាយកម្លោះក៏កាន់តែហួសចិត្តនិងនាងល្អិតនេះណាស់ដែរ មិនគួរណានាងឆ្ងល់ដល់ម្លឹងសោះ។
+កំពង់ផែ
ឡានឈប់ នៅខាងមុខចំណត នាយកម្លោះចូលចតឲ្យមានរបៀបហើយទើបចុះ មកបើកទ្វាឲ្យនាងល្អិតទាំងញញឹម និងនិយាយ៖
"ចុះមកដល់ហើយអូនសម្លាញ់"
លីហ្វីនាងចុះហើយក៏សម្លឹងមើលជុំវិញនោះ ឃើញហើយនាងក៏ជំហមាត់ធ្លុងព្រោះថាមានកប៉ាល់ធំៗជាច្រើនតម្រៀបគ្នានៅក្នុងទឹក ហើយនេះក៏ជាលើកទីមួយហើយ ដែរនាងបានឃើញ។"អឺ!"
"កុំខ្លាចអីពួកគេជាកូនចៅរបស់បងទេ!"
នាងឈរភ្លឹកមួយសន្ទុះតែក៏ភ្ញាក់និងបុរសឈុតខ្មៅពីរនាក់កាន់ឆ័ត្រមកឈរបាំង ថ្ងៃឲ្យនាងជាមួយស្វាមីតែនាងតូចបែរជាភ្ញាក់ ស្ទុះមកឱបកម្លោះសាតានជាប់
មិនឲ្យនាងខ្លាចយ៉ាងម៉េចបើពីរនាក់នោះ មាឌធំសម្បុរសណ្ដែកបាយ ខ្ពស់ជង្រុងឯមុខក៏ងាប់ពាក់វ៉ែនតាខ្មៅ មិនចេះនិយាយស្អីទេ ចូលមកគ្រាន់តែឱនគំនាបតាមទម្លាប់ រួចក៏រលាស់ឆ័ត្រខ្វាច់ឡើង បែបៗនោះអីតើនណាមិនខ្លាចនោះ.."នាងខ្ញុំស្មានថា មានតែលោកទេតើដែរមាឌធំដូចជាយក្ស ការពិតអ្នកទាំងពីរនេះក៏យក្សមិនធម្មតាដែរ"
"មក!កុំមើលពួកគេយូរពេកប្រយ័ត្នយល់សប្តិអាក្រក់ណាស"ការពិតលួចប្រច័ណ្ឌសោះ នាយកាន់ដៃនាងដើរទៅមើលកប៉ាល់ជាច្រើនទៀតនិងមានកម្មករជាច្រើនកំពុងតែលើកកេះធំៗដាក់ចូលក្នុងកប៉ាល់ អាហ្វីគិតក្នុងចិត្តតែម្នាក់ឯងថា..នោះគឺជាកេះគ្រឿងញឿនឬក៏អាវុធ្ធសង្គ្រាមហើយ។
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...