99-100

359 13 0
                                    

   #ភរិយាកុងត្រារបស់

   Episode;99-100

   វេលាកន្លងទៅមួយអន្លើទៀតហើយ ចំណងស្នេហ៍របស់អ្នកទាំងពីរហាក់ឃ្លៀងឃ្លាតគ្នា មិនសូវចុះសម្រុងនិងគ្នាដូចមុនឡើយ តែរាងក្រាស់របស់យើងនៅតែតាមលួងលោមយល់ចិត្តភរិយាព្រោះតែនាយខ្លាចនាងលែងលះពីនាយ។

ទឹបៗ!
  សម្រឹបជើងធ្ងន់ៗដើរបោះជំហ៊ានវែងៗដំណើរស្វាហាប់ទឹកមុខមាំកែវភ្នែកមុតសម្លក់មនុស្សគ្រប់គ្នាដែរកំពុងតែមើលមកនាយតែនាយមិនខ្វល់ឡើយ។
នាយដើរចូលមកបង្ហាញរូបរាងនៅចំណោះមុខរបស់..

"ហ្រ្គេនបងមករកអូនវិញហើយមែនទេ?"
"ស្រីថោកទាប!"
នាយចូលមកផ្ទះរបស់អាមីណា ចូលមកក៏ជួបនាងជាមួយលោកហុីសានកំពុងតែញាំុំអាហារពេលថ្ងៃជាមួយគ្នា នាយក៏ថាឲ្យអាមីណាបែបនោះលោកសានឮហើយឈ្លក់បាយស្ទើស្លាប់ព្រោះសុខៗនាយមកថាកូនស្រីគាត់បែបនេះ

"ហ្គេ្រន"
"នាងបានធ្វើអីដាក់ប្រពន្ធយើងខ្លះ?"
"អូនមិនបានធ្វើអីក្មេងនោះទេ!"
ប្រាវ!

"វ៉ាយ!ស្អីហ្នឹង?"
ហ្គ្រេនក៏គប់តុក្កតាបីសាចដែរអាមីណាផ្ញើរឲ្យលីហ្វីថ្ងៃមុននោះ នាយគប់ទៅលើតុអាហារធ្វើឲ្យខ្ចាត់ខ្ចាយប្រលាក់ពាសពេញរួមទាំងលើកដៃចង្អុលមុខនាង អាមីណា ទាំងនិយាយបញ្ជាក់ម្ដងទៀត។

"យើងប្រាប់នាងចុះ អាមីណាទោះគ្មានលីហ្វីក៏យើងមិនវិលទៅរកស្រីពិសពុលដូចជានាងដែរចាំទុកទៅ
លោកក៏ដូចគ្នាសុងហីុសាន យើងសូមប្រាប់ម្ដងទៀត
រក្សាកូនឲ្យបានល្អប្រយ័ត្នថ្ងៃមួយលោកបានទទួលសព្វស្រីនេះយកមកធ្វើបុណ្យទៅណាស់"

មកនេះនាយគ្រាន់តែមកដាស់តឿនទេ តែបើលើកក្រោយអាមីណាហ៊ានធ្វើអីដាក់ភរិយា របស់នាយទៀតនាងច្បាស់ហើយ ច្បាស់ជាលែងបាននៅអង្គុយញាំុំបាយជាមួយឪពុកទៀតហើយ។

ក្រឹប!
ផង!ខ្ចាយ!
នាយនិយាយចប់ក៏រៀប ដើរមកវិញព្រោះថានាយសែនឆ្អើមទីនេះណាស់ តែមិនទាន់បានដើរបកក្រោយផងកូនចៅលោកសានក៏យកកាំភ្លើងមកផ្ចង់នាយពីក្រោយ នាយកម្លោះយើងលើកមុខសម្លក់លោកសុងម្ដងទៀត ទើបបែរមកចាប់កាំភ្លើង របស់នាយម្នាក់ដែរកំពុងផ្ចង់រួច នាយបែរទៅបាញ់បំបែកចានបាយរបស់លោកសាន ធ្វើឲ្យគាត់ភ័យស្ទើរាកនោមទៅហើយ..
"កាំភ្លើងវាមិនស្គាល់ម្ចាស់ដូចសត្វឆ្កែទេ"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now