#ភរិយាកុងត្រារបស់សាតាន
Episode:177-178
ដៃតូចលើកមកវាយ ស្មាលោកប៉ាឌឹបៗ ព្រោះគេពិតជាចង់ហៅម្ដាយដែរគេងនៅក្នុងនោះឲ្យក្រោកមកវិញខ្លាំងណាស់ គេពិតជាខ្លាចៗម្ដាយរងារខ្លាចម្ដាយនៅម្នាក់ឯង។"ប៉ាៗដាក់អូនចុះទៅ អូនទៅរម៉ាក់អូនហៅម៉ាក់ឲ្យងើបឡើងវិញ អូនហៅម៉ាក់ឲ្យទៅផ្ទះ ហឺុកៗ ម៉េចបានប៉ាយកអូនចេញ ប៉ាៗមិនលាញ់ម៉ាក់ទេហ្ហ៎??ហឹុកៗ"
លោកប៉ាមិនបានតបអ្វី គាត់ពរកូនចេញពីមុខបន្ទប់នោះទាំងឈឺអួលចុកចាប់ពឺតផ្សានៅទ្រូងឆ្វេង នាពេលនេះគាត់អាណិត កូនម្នាក់ដែរនៅក្នុងផ្ទៃមិនដឹងខ្យល់ត្រូវស្លាប់ដោយមិនមានកំហុស អាណិតប្រពន្ធដែរ រស់ពឹងដង្ហើមលើ អុកសីុហ្សែនទាំងស្រុង រិទ្ធិតែអាណិតកូនស្រី ដែរយំគគ្រូកនៅក្នុងដៃ។"ប៉ាៗ ស្រលាញ់ម៉ាក់ ប៉ាស្រលាញ់កូន ស្រលាញ់ណាស់ ម៉ាក់ៗគាត់ហត់នឿយគាត់ចង់សម្រាកម៉ាក់ច្បាស់ជាសម្រាកមិនឆ្អែត បើសិនជាកូនយំឲ្យគាត់ឮបែបនេះ"
ដៃមាំលើកមកអង្អែលខ្នងតូច តិចៗគាត់និយាយលួងលោមកូនស្រីតូចបណ្ដូលចិត្តដើម្បីឲ្យគេស្ងប់ស្ងាត់អារម្មណ៍ ហើយគាត់ក៏មិនអាចរៀបរាប់លើសពីនេះឲ្យគេយល់ដែរ។
"ហៅម៉ាក់ ឲ្យម៉ាក់ទៅគេងនៅផ្ទះអូនហ្នឹងមើលថែម៉ាក់ អូនសន្យាណាអូនឈប់ខូចអូនមិនរំខានម៉ាក់ អូនឈប់ឲ្យម៉ាក់ងូតទឹកឲ្យ អូនឈប់ឲ្យម៉ាក់បំពេរហើយ ឲ្យតែម៉ាក់ៗភ្ញាក់អូនហ្នឹងស្ដាប់ម៉ាក់គ្រប់យ៉ាង"គេនៅតែបន្តរៀបរាប់យំយែក រហូតអស់សម្លាំងគេងលក់នៅលើស្មាប៉ាៗ។
"ប៉ាទេ ដែរខុសប៉ាទេដែរជាមេបញ្ហា បើប៉ាល្អជាងនេះតែបន្តិច ម្ល៉េះពេលនេះម៉ាក់កំពុងតែគេងឱបកូនបាត់ទៅហើយ"គាត់ដើរមកទម្លាក់ខ្លួនអង្គុយចុះថ្នម នៅលើកៅអី មុខបន្ទប់អាយសីុយូដដែរ គាត់ពិតមិនអាចចាកចេញទៅណាបាន ក្រៅពីអង្គុយសម្រក់ទឹកភ្នែកនោះទេ។
យប់យន់ត្រជាក់នៅ មុខបន្ទប់ដដែល ខណៈ:ពេលនេះលោកប៉ាគាត់អង្គុយបីកូនបង្អែកស្មាពិតនិងកៅអី គាត់ក៏អស់កម្លាំងដែរ ទើបបិតភ្នែកគេងទៅ។

ESTÁS LEYENDO
ភរិយាកុងត្រារបស់សាតាន
Hombres Lobo«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...