141-142

316 13 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

  Episode:141-142

         +ស្អែកថ្មីឈានចូលមកដល់

គ្រឺង..
    ព្រឹកម៉ោង៦សម្លេងនាឡិកាក៏រោទ៍ដាស់ដំណេករបស់អ្នកទាំងពីរ តែកម្លោះយើងមិនបានភ្ញាក់ឬក៏កម្រើកខ្លួននោះទេ នាងតូចក៏ភ្ញាក់ដៃលើកមកទាញនាឡិកាបិតសម្លេង រួចទើបងាកមកមើលមុខរបស់នាយកម្លោះដែរកំពុងតែគេងលក់បិតភ្នែកស្ងប់នោះ។

«នេះស្មានតែគេងនៅក្នុងសួនហើយតើ ប្រុសច្រឡឺម»
នាងនិយាយហើយក៏លើកដៃនាយចេញទើបក្រោកទម្លាក់ជើងចុះពីគ្រែដើរចេញមកខាងក្រៅ។
ចេញមកហើយនាងក៏រៀបចំធ្វើអាហារពេលព្រឹកព្រោះថាថ្ងៃនេះស្វាមីកំពូលច្រឡឺមរបស់នាងនិងទៅ រៀបចំរឿងក្រុមហ៊ុនទៀត។

ប៉ុក!
  អាហារចម្អិនឆ្អិនហើយ នាងតូចរៀបចំលើកដាក់លើតុ រួចក្រលែងទៅមើលនាឡិកាធំលើចិញ្ចាំងក៏ឃើញថាម៉ោង7គត់ទៅហើយទើបនាងដើរចូលមកក្នុងបន្ទប់ដើម្បីដាស់អ្នកកម្លោះឲ្យក្រោក តែចូលមកនាយក៏ភ្ញាក់ចូលទៅងូតទឹកបាត់ទៅហើយ។

ទឺង!!

នាងចូលមកហើយសម្លេងទូរស័ព្ទរបស់ រាងក្រាស់ក៏រោទ៍ឡើងលីហ្វីងាកទៅមើលបន្ទប់ទឹកបន្តិចទើបនាងដើរមកមើលទូរស័ព្ទ តែជាលេខខាងមន្ទីពេទ្យ អាហ្វីក៏ចុចទទួលទៅ។

"ហាឡូ..!"
"សួស្ដីលោកស្រីយើងខ្ញុំខលទៅពីខាងមន្ទីពេទ្យហេវ៉ា ពួកយើងចង់ជម្រាបប្រាប់ថា លោកស្រីអាចមានកូនបានហើយ លទ្ធផលពិនិត្យសុខភាពរបស់លោកស្រីនិងលោកប្រុសគឺល្អពេញបរិបូណ៌ហើយ តែសូមអញ្ជើញ លោក( ទឺតៗ) លោកប្ដីៗ"

ពេទ្យមិនទាន់និយាយចប់ផងនាងក៏បិតទូរស័ព្ទរួចស្រែកហៅស្វាមីដែរកំពុងតែងូតទឹក ធ្វើឲ្យនាយប្រញាប់ប្រញាល់ចេញមកទាញកន្សែងរុំចង្កេះស្ទើតែមិនទាន់។

ក្រាក..!
"អូនមានរឿអីនណាធ្វើអីអូន ឬមួយមានចោរចូលផ្ទះ?"
នាយចេញមកទាញដៃនាងកាន់ជាប់រួចក៏ងាកឆ្វេងស្ដាំសម្លឹងមើលបរិវេណបន្ទប់ទាំងមូលដើម្បីរកមូលហេតុនៃការស្រែករបស់នាងតូច។

"មិនមានចោរទេតែ ពួកយើងអាចមាន!បើអញ្ចឹងបងសុំពេលទៅរៀបចំខ្លួនសិនណាព្រោះបងប្រញាប់ណាស់!"

ភរិយាកុងត្រារបស់សាតានDonde viven las historias. Descúbrelo ahora