126127

315 12 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:126-127

"លែងនាងខ្ញុំទៅ"
នាងរុញដៃនាយឲ្យចេញ រួចប្រញាប់គេចចេញទៅម្ខាងដៃលើកក្ដោបអាវជាប់ ភ្នែកសម្លក់នាយថ្លែមិនទម្លាក់ឡើយ។
"ខ្លាចយើងមែនទេ?"
"មែនហើយអ្នកណាមិនខ្លាចនោះមនុស្សមិនដែរស្គាល់គ្នា"
"នាងជាស្រ្តីមេម៉ាយម្ដេចកំណាញ់ខ្លួនយ៉ាងនេះ?"

មើលសួរចុះ សមណាស់បីដៃកណ្ដាលមុខ។
"នាងខ្ញុំមេម៉ាយ តែក៏មានតម្លៃ"
"មេម៉ាយប្ដីស្លាប់ចោល"
"មែនហើយ មេម៉ាយប្ដីស្លាប់"
"ហើយនាងមិនគិតចង់ បានប្ដីថ្មីទេឬ?នេះនែ៎!កម្លោះដូចយើងក៏នៅទំនេរ នាងចង់ស្នេហាយើងក៏បាន"

អូយ៉ាស់កម្លោះចង់ស្នេហាមេម៉ាយមែនហ្នឹង🤣
នាយនិយាយ កាន់តែធ្វើឲ្យអាហ្វី ចាប់បានហើយ នេះនាយបាត់ការចងចាំក៏មិនមែន ចរិកច្រឡឺមគឺនៅដដែរ។
"ស្នេហាលោកឯងមែនទេ? លោកសួរនាងខ្ញុំបែបនេះមិនខ្លាចខ្មោចប្ដីនាងខ្ញុំ ហោះមកច្របាច់កទេឬ?"
នាងនិយាយចាក់បណ្ដោយ ទៅតាមនាយតែម្ដងទៅបើជ្រុលថានាយមិនស្គាល់នាងទៅហើយនោះ។

"មិនខ្លាចទេ សាកខ្មោចប្ដីរបស់នាងហោះចេញមកមើលយើងនិងចាប់វាចងឲ្យមើល"
"ប្ដីខ្ញុំប្រហែលវាមិនហោះចេញមកទេ!"

នាងនិយាយដល់ប្រយោគនេះ ស្រាប់តែស្ងាត់ជ្រងំមួយស្របក់ ព្រោះតែនាងចាប់ផ្តើមអួលដើមកនឹកឃើញរូបភាពបំភាន់ភ្នែក ពេលដែរនាយគ្រោះថ្នាក់នៅគ្រានោះ។

"ម្ដេចក៏នាងយំ?"
អារម្មណ៍តែងតែកញ្ច្រោលពេលដែរឃើញនាងតូចរបស់ខ្លួន យំបែបនេះនាយមិនសុខចិត្តមិនសុខកាយដៃលើកមកជូនទឹកភ្នែកមួយដំណក់នោះចេញ អាហ្វីនាងចាប់ដៃនាយជាប់ មុខងើយឡើងសម្លឹងកែវភ្នែកថ្លាយ៉ង់របស់នាយកម្លោះ ភ្នែកពីរគូរប្រសព្វគ្នាមួយដង្ហើមធំទើបទម្លាក់ចុះវិញរាងខ្លួន។

"យើងមុខដូចប្ដីនាងណាស់ឬ?បានជាសម្លឹងយើងមិនដាក់ភ្នែកបែបនេះ នាងក៏កុំឆ្ងល់ណាលើលោកនេះសូម្បីតែ មនុស្សមុខដូចនាងនៅមានចុះទម្រាំតែមុខខ្ញុំដូចមុខប្ដីនាងទៀតនោះ កុំច្រឡំអី!"

នាយចាប់ផ្តើមមានខ្លួន និយាយបង្ការទុកមុនហើយអាហ្វីនាងប្រលែងដៃនាយចេញហើយក៏បន្ត សន្ទនាជាមួយទៀត។
"ម្ដេចក៏លោកដឹងថាប្ដីនាងខ្ញុំមុខដូចលោកនោះ?"
"យើងចេះតែនិយាយទៅទេ ការពិតសង្ហាដូចយើងល្បីល្បាញបែបនេះទៀតនោះ អ្នកណាក៏ចង់មានមុខមាត់ដូចដែររួមទាំងប្ដីរបស់នាង"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now