#ភរិយាកុងត្រារបស់សាតាន🥀Episode:122-123
"ម៉ាក់លីហ្វី កូនមកនេះមកជម្រាបលាម៉ាក់ព្រោះកូន ចង់ទៅលេងលោកតា លោកយាយនៅឯប្រទេសចិន"
ប៊េនី ជាកូនរបស់នាយវូទេ 😂លីហ្វីនាងស្រលាញ់ចូលចិត្តក្មេងទើបសុំហៅនាងតូចនោះថាកូន ហើយឈ្មោះពិតរបស់គេគឺ វូជី ប៊េនីជាឈ្មោះក្រៅដែរអាហ្វីដាក់ឲ្យគេតែប៉ុណ្ណោះ (និយាយទៅចេះជាងម៉ែឪគេទៀត🤦)"ចាស៎!ប៊េនីទៅចុះណាកូន សំណាងល្អម៉ាក់លីនៅរងចាំកូននៅទីនេះណា"
"ចា៎ម៉ាក់លីហ្វីប៊េនីនិងលោកប៉ាអ្នកម៉ាក់និងឆាប់ត្រឡប់មកវិញ"ប៊េនីនិយាយហើយក៏ ដើរមកឱបលីហ្វីទាំងញញឹម ចំណែកលីហ្វី នាងអង្អែលក្បាលក្មេងតូចតិចៗទើប
លែងគេឲ្យរត់ទៅរកលោកប៉ារបស់គេវិញ។
"លោកស្រី ខ្ញុំសូមលាសិនហើយទាន!!"
"អឹុម"+++
"ខូដឺ?"
នាយវូនាំកូនចេញទៅបាត់ អាហ្វីក៏ងាកខ្វាច់ហៅខូដឺឲ្យឈប់ នាយដឺធ្វើមុខញឹមៗទើប បែរមកឱនគោរពនាងទៅតាមទម្លាប់។
"បាទ!លោកស្រី"
"កក់សំបុត្រយន្តហោះ ខ្ញុំនិងឡើងទៅប៉ារីសឥឡូវនេះ"
"លោកស្រីទៅធ្វើអីទាន?"
"ម៉ាក់ប៉ាខ្ញុំនៅទីនោះ នាយសួរបានន័យថាម៉េច?"
"តែៗ!"
នាយខូដឺ ធ្វើឫកពារដូចមានពិរុត រាល់ដងនាងចង់ទៅណានាយមិនដែរសួរផងតែលើកនេះដូចរាងផ្លែកៗ
"គ្មានតែស្ករអីទាំងអស់២០នាទីទៀតខ្ញុំត្រូវតែបានឡើងយន្តហោះ"
និយាយហើយអាហ្វី ក៏ដើរចូលទៅក្នុងផ្ទះរៀបចំវ៉ាលី
នាងរៀបចំបណ្ដើរគិតដល់មុខលោកសេដ្ឋីចិត្តបុណ្យបណ្ដើរ។"ខ្ញុំទៅគ្រាន់តែចង់ឲ្យប្រាកដចិត្តតែប៉ុណ្ណោះថានាយចិត្តបុណ្យឯងនោះ ជាលោកម្ចាស់មែនឬក៏អត់?"
និយាយបណ្ដើររៀបចំឥវ៉ាន់បណ្ដើរ ភ្នែករំពៃងាកទៅមើលរូបថត របស់អ្នកកម្លោះ តាសានទាំងញញឹមស្ងួត ដៃក៏លើករូបនោះដាក់ចូលក្នុងវ៉ាលី រូតរួចរាល់ទើបនាងអូសចេញមកខាងក្រៅ នាងចេញមកដល់ខាងក្រៅក៏មានកូនចៅពីរនាក់មកជួយកាន់ការបូបនិងអូសវ៉ាលីទៅផងដែរ។ខូដឺ បន្ទាប់ពីខលទូរស័ព្ទខ្វាត់ខ្វែង រញ៉េរញ៉ៃស្ទើរស្លាប់នោះនាយក៏បានរៀបចំ ជើងយន្តហោះហើរផ្ទាល់ខ្លួនមួយសម្រាប់ចៅហ្វាយស្រី ហើយគឺមាននាយផ្ទាល់ផងដែរ ដែររួមដំណើរជាមួយនាង ព្រោះថាថ្នាក់លើបញ្ជារមកបែបនេះ ហើយក៏ហាមមិនឲ្យនាងទៅជិះយន្តហោះរញ៉េរញ៉ៃដែរ នាងត្រូវជិះយន្តហោះឯកជនដែរថ្នាក់លើបញ្ជារមក។(ថ្នាក់លើគឺលោក..)
.....
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...