151-152

326 13 1
                                        

#ភរិយាកុងត្រារបស់សាតាន🥀

Episode:151-152

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាពិតជាដើរលឿនណាស់ វាដើរលឿនដូចជាការកុហកយ៉ាងដូច្នោះ។🤦

   ក្រលែកមកមើលរាងស្ដើងរបស់យើងវិញ មួយថ្ងៃៗ
នាងអង្អុយមើលតែ ឧបករណ៍សម្រាប់ពិនិត្យទឹកនោមទេ នាងហាក់មិនទាន់អស់សង្ឃឹមក្នុងការមានកូនឡើយ មួយថ្ងៃនាងពិនិត្យមើលឡើងបីទៅបួនដងទៅហើយ នៅក្នុងថតទូររបស់នាងគឺ មានច្រើនសន្ធឹកសន្ធាប់សុទ្ធតែ ឧបករណ៍នេះ ហើយកម្លោះដែរជាស្វាមី ទៅធ្វើការផងនាំប្រពន្ធទៅពេទ្យផង
បើថ្ងៃណានាយមិននាំនាងទៅទេ នាយត្រៀមតែគេងលើការ៉ូ ឲ្យហើយទៅ។ តែថ្ងៃនេះនាយមិននៅផ្ទះទេ
នាយទុក រាងស្ដើងឲ្យនៅផ្ទះម្នាក់ឯងទៀតហើយ។

ទឺង!!!

រាងស្ដើងកំពុងតែអង្គុយ សម្លឹងមើលឧបករណ៍ពិនិត្យ
ខណៈវេលានោះដែរ វាលោតមកព្រមគ្នាទាំងពីរ សម្លេងសារ លោតទឺង ឧបករណ៍ពិនិត្យក៏លោតគំនូសក្រហមពីរកាំ រាងស្ដើងលើកដៃទៅយកទូរស័ព្ទដៃម្ខាងទៀតកំពុងតែ កាន់ ឧបករណ៍ពិនិត្យស្រាប់ នាងទទួលបានសារពីស្វាមី នាយបានឆាតមកប្រាប់នាងថា នាយអាចនិងយប់ជ្រៅបន្តិចទើបត្រឡប់មកផ្ទះ តែនាងក៏មិនបានតបសារទៅកាន់នាយវិញដែរ ឯទឹកមុខក៏ស្រពោនចុះមកវិញ។

"ហា៎!!!ពីរកាំៗ ខ្ញុំៗមានកូនហើយតើមែនទេ?"
ភ្លាមៗស្នាមញញឹមក៏រីកឡើង នាងស្រែកចាចផ្អើលផ្ទះតែម្នាក់ឯង ព្រោះតែក្ដីរំភើបត្រេកអរ ដៃចាប់ក្ដោបឧបករណ៍នោះមកដាក់លើទ្រូងឆ្វេងទាំងនិយាយ៖

"កូន?ពិតជាកូនមែន ហើយអរគុណណាស់ដែរកូនត្រឡប់មកនៅជាមួយម៉ាក់ណាស លើកនេះម៉ាក់សូមធានាថា ម៉ាក់និងថែទាំកូនម៉ាក់មិនឲ្យកូនចាកចោលម៉ាក់ដូចលើកមុនទៀតឡើយ អូ៎!លោកប៉ាៗម៉ាក់ខលប្រាប់លោកប៉ាសិនណា បើប៉ាដឹងគាត់និងសប្បាយចិត្ត"

និយាយៗ នាងក៏នឹកឃើញលោកស្វាមី ដែរមិនបាននៅក្បែរនោះ ដៃទាញទូរស័ព្ទចុចខលទៅកាន់នាយ
តែម្ដងជាពីរដងបីដងហើយ នាយមិនបានលើកទូរស័ព្ទទេ។
"មិនអីទេប៉ារបស់កូន គាត់អាចនិងរវល់ តែមិនអីទេណា យើងទៅរកលោកប៉ាជាមួយគ្នាណាកូន"

ភរិយាកុងត្រារបស់សាតានTahanan ng mga kuwento. Tumuklas ngayon