49-50

505 13 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

   Episode:49-50
      
       «មានន័យថាម៉េចហឹុកៗលោកអស់អារម្មណ៍ហើយនេះមានន័យថានាងខ្ញុំយល់សប្ដិ»
នាងចាប់ផ្តើមយំរហូពេបមាត់ដាក់នាយ តែនាយកម្លោះក៏សើចដឹកដៃនាងបើកទ្វាបន្ទប់ឡើង។
«នាងចេញទៅមើលម្ដងទៀតទៅថានាងយល់សប្ដិឬអត់»

  ស្រីតូចលីហ្វីក៏ចេញមកម្ដងទៀតរួចក៏ហក់ឱបកាយចំណាស់ទាំងពីរជាប់ដោយស្រែកផ្អើលអាកាសា
«នេះពិតជាលោកប៉ាអ្នកម៉ាក់មែនកូនមិនបានយល់សប្តិទេ!លោកប៉ាអ្នកម៉ាក់មកយ៉ាងម៉េចបាន?»
«គឺកូនប្រសារឲ្យគេទៅទទួលម៉ាក់ជាមួយប៉ាមកទីនេះណាស់ម៉ាក់ប៉ាជិះយន្ដហោះVIPទៀតផងណាកូនហើយពួកគេមើលថែម៉ាក់បានល្អណាស់»

អ្នកម៉ាក់លោកប៉ារបស់លីហ្វីមកដល់តាំងពីម៉ោង៤យប់កម្លោះសាតានរបស់យើងក៏បានចេញមកទទួលគាត់ដែរតែនាយមិនហ៊ានដាស់លីហ្វីទេខ្លាចរំខានដំណេកហើយពេលមកពីទទួលប៉ាម៉ាក់ក្មេកវិញនាយគេងមិនលក់ទើបកើតជាបានគេងច្រត់ដៃមើលមុខនាងកាលពីភាគមុននោះ។

«អាហ្វីអា៎!ប្ដីរបស់ឯងពិតជាចិត្តល្អណាស់គេជាសេដ្ឋីតែមិនរើសអើងឡើយចេះឱនគោរពប៉ាម៉ាក់ដែរជាអ្នកក្រណាស់»
លោកប៉ាលាន់មាត់លួចសរសើរកូនប្រសារប្រុសទាំងញញឹមពព្រាយនាយកម្លោះឯនោះមិនដឹងថាលោកប៉ាក្មេកលួចសសើរឡើយនាយប្រញាប់ប្រញាល់ងូតទឹកប្រញាប់ចេញមកវិញ។

«កូននឹកលោកប៉ាអ្នកម៉ាក់ណាស់ លោកម្ចាស់នោះក៏ប្រាប់ថាគាត់និងនាំលោកប៉ាអ្នកម៉ាក់មកទីនេះតែហឹុកៗលោកប៉ាអ្នកម៉ាក់ក៏មកមែន»
លីហ្វីយំរៀបរាប់ទាំងក្ដីរំភើបហួសថ្លែងវាចាហើយមិននឹកស្មានថាត្រឹមមួយប៉ព្រិចភ្នែកនាងក៏អាចបានជួបលោកប៉ាអ្នកម៉ាក់ពិតមែន

«គឺកូនចៅរបស់កូនប្រសារណាស់បានមកប្រាប់ម៉ាក់ឲ្យរៀបចំតាំងពីមួយសប្ដាហ៍មុនហើយម្សិលមិញនោះម៉ាក់ប៉ាក៏ចេញពីប៉ារីសមកកាន់ប្រទេសនេះណាកូន»
ម៉ាក់និយាយទាំងឱបក្រសោបកូនដោយរលីងរលោងទឹកភ្នែកមិនចាញ់គ្នាជាមួយកូនស្រីឡើយ។

«មកកូនឃ្លានទេញាំុំ អាហារពេលព្រឹកសិនទៅម៉ាក់បានធ្វើបបរបង្គាដែរកូនចូលចិត្តណាស់»
«ឈប់ម៉ាក់វាយើងចាំកូនប្រសារសិនទៅ»
«ចាំកូនទៅហៅគាត់ណាស់លោកប៉ាអ្នកម៉ាក់»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now