#ភរិយាកុងត្រារបស់សាតាន🥀
Episode:51-52នាងឱនថើបនាយមែនព្រោះតែភ័យខ្លាចនាយមិនដឹងខ្លួន តែមានឯណាការពិតនាងចាញ់បោកគាត់នេះសោះ។
«អ៊ុប» នាងឱនថើបហើយតែដៃមាំរបស់អ្នកកម្លោះសង្កត់ក្បាលនាងជាប់មិនឲ្យនាងងើបមកវិញឡើយនាយនៅញញឹមញាក់ចិញ្ចើមពឺតៗដាក់នាងតែនាយក៏មិនរួចខ្លួនដែរត្រូវគុណនិងពីហើយពេលនេះ។វឹប!
«អូយឈឺ!ឈឺ!នាងល្អិតនេះ»
«ប៉ុន្នេះនៅស្ទើទេលោកម្ចាស់»
មាត់សង្ហាត្រូវហើមនិងមានស្នាមធ្មេញភ្លាមៗបន្ទប់ពីត្រូវបានខាំដោយកញ្ញាលីហ្វី។
«យើងធ្វើលេងទេតើ!»
«សុំទោសនាងខ្ញុំមិនបានដឹងថាលោកចេះលេងសើចដែរ»
«ហើមមាត់យើងហើយ»
«ឯណាសុំមើលបន្តិចមក វូ!ជាហើយ»
នាងលើកដៃមកអង្អែលត្រង់ស្នាមដែរនាងខាំនោះរួចក៏ផ្លុំឲ្យប្រុសរំអួយនោះទៅ។
«បាត់ឈឺហើយឬនៅ?»
«បាត់ឆឹងហើយ»
«បើអញ្ចឹងលោកទៅងូតទឹកមុននាងខ្ញុំទៅណា»
«នាងមិនគិតចង់ងូតជាមួយយើងទេឬ?»
«អត់ទេ!»⁰⁰⁰⁰⁰⁰
ខណ:ពេលនេះដែរអ្នកកម្លោះក៏បានងូតទឹករួចរាល់ហើយទើបនាងក្រមុំចូលទៅងូតទឹកម្ដង។
២០នាទីក្រោយទើបលីហ្វីចេញមកពីបន្ទប់ទឹកវិញជាមួយឈុតគេងមានរបៀប នាងដើរចូលមកហើយដៃកាន់កន្សែងជូតសក់ខ្វាច់ៗទឹកសាច់សើមកន្សែងតែចូលមកហើយក៏ឃើញនាយកម្លោះកំពុងតែចុចកំព្យូទ័រប៉ុកៗនាងក៏ដើរតម្រង់មក..
«លោកហា៎!នេះនៅមិនទាន់ងងុយទៀតឬ?»
«នៅទេ!នាងគេងមុនយើងទៅ»
«នាងខ្ញុំក៏នៅដែរ ជូតសក់ឲ្យស្ងួតសិនចាំគេង»ពឹប!
ក្រលែកមើលមុខនាងហើយនាយក៏បិតកំព្យូទ័ររួចក្រោកឈរពេញកម្ពស់ដើរមកក្បែរនាងដៃលើកយកកន្សែងមកជូតសក់ឲ្យនាងទាំងញញឹមតិចៗលីហ្វីចាប់ផ្ដើមឆ្ងល់ទៀតហើយ...រាល់ពេលឆ្ងល់នាងតែងតែសួរ៖«លោកកើតអីហ្នឹង?»
«ជូតសក់ឲ្យនាងនេះហើយ»
«នាងខ្ញុំអាចធ្វើខ្លួនឯងបាន»
«ចាំយើងជូតឲ្យ»វឹប!
ដៃស្រាលរបស់ស្រីតូចលើកមកចាប់ដៃមាំរបស់បុរសមាឌក្រអាញសាច់ទ្រូងណែនណាន់ជាប់ដោយនិយាយសម្លឹងភ្នែកពណ៌មាសភ្លឺថ្លារបស់នាយ..
«លោកម្ចាស់!លោកជាលោកម្ចាស់!នាងខ្ញុំនេះដូចជាកូនកង្កែបនៅក្នុងអណ្តូងអញ្ចឹងណា លោកមិនគូរណាធ្វើគ្រប់យ៉ាងឲ្យនាងខ្ញុំទេ នាងខ្ញុំជាប្រពន្ធៗដែរមានកុងត្រាកិច្ចសន្យាដល់កំណត់ដល់ពេលវេលានាងខ្ញុំនិងចាកចេញលោកកុំធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាព្រះនាងម្ចាស់ជិះគ្រែស្នែងអី!»

BINABASA MO ANG
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...