#ភរិយាកុងត្រារបស់សាតាន🥀
Episode:116-117
និយាយហើយនាងក៏ធ្វើមុខក្រឡើម ដាក់នាយកម្លោះដែរកំពុងតែឈរកាន់ចានអាហារ នាយក៏ខ្នាញ់និងចរិកបិុនឌឺផ្លែផ្ការបស់នាងល្អិតនេះដែរ ទើបនាយដាក់ចានចុះលើតុរួចដើរមឈរច្រត់ចង្កេះដាក់នាង។
"អូនពិតជាចង់ស្រាតឲ្យជាងសាក់ពិតមែនឬ?"
"ចា៎!គឺពិត ព្រោះ នាងខ្ញុំចង់បំពេញបំណងរបស់លោកម្ចាស់""អូនឯងចង់ឲ្យបង ឆ្កួតឬយ៉ាងម៉េច?បងមើលស្រីផ្សេងក្នុងន័យរិះគន់ទេតើ បេប៊ីមាសបង តែចំពោះប្រព្ធបងៗមិនចង់ឃើញអូនមានស្នាមសាក់ឬក៏របួសឡើយ"
នាយនិយាយទាំងលូកដៃទាញចង្កេះមួយក្ដាប់តូចរបស់នាងឲ្យអឹបនិងខ្លួនរួចក៏ធ្វើមាត់ពេប អាហ្វីក៏លើកដៃមកអង្អែលចង្ការបស់នាយបន្តិច ទើបចាវា។
"នាងខ្ញុំធ្វើលេងទេតើ "
"ប្រាកដណាស់ តែលួចទៅសាក់មែនបងមិនលើកលែងឲ្យអូននោះទេ"
"លោកម្ចាស់និងធ្វើអ្វីនាងខ្ញុំទៅ?"នាងសួរទាំងឆ្អើតឡើងលើកដៃមកឱបករបស់នាយ ចិញ្ចើមម្ខាងលើកឡើងរងចាំស្ដាប់ចម្លើយពីនាយបន្ត។
"បងវ៉ៃអូន!"
"វ៉ៃនាងខ្ញុំ"
"មែនហើយ វ៉ៃទាល់តែអូននេះហើមពេញខ្លួនពិសេសគឺត្រង់អាក្បាលពោះរាបនេះហើយបងនិងធ្វើឲ្យប៉ោងមិនខាននោះទេ"ដៃលោ មកអង្អែលក្បាលពោះនាងតិចៗ ភ្នែកសម្លឹងភ្នែកនាង ឯលីហ្វីក៏ងើយសម្លឹងមុខសង្ហាគ្មានកន្លែងទាស់ របស់នាយដោយមិនដាក់ភ្នែកដូចគ្នា។
វឹប!
"លោកម្ចាស់ធ្វើអី?"
មិនបានប្រាប់មុន នាយក៏ចាប់លើកបីនាងឡើងដើរចូលបន្ទប់វិញយ៉ាងព្រងើយ ឯអាហ្វីក៏សួរនាយ តែដៃនាងវិញឱបរិទ្ធបន្តឹង កនាយជាប់នាងហាក់ខ្លាចរបូត នាយរត់ចោលយ៉ាងអញ្ចឹង។"លោកម្ចាស់?"
"បងនាំអូនមកគេង"
"គេងអីទៅ? ទើបតែក្រោកអម្បាញ់មិញសោះហ្នឹង?"
"គេងម្ដងទៀតទៅណាបេប៊ីមាសបង""អ្ហើយ!!ឈប់ហៅនាងខ្ញុំបែបនោះទៅត្រលាន់ណាស់"
"បើត្រលាន់ ចាំបងផ្ដល់ របស់ឲ្យ ធានាអូននិងបាត់ត្រលាន់យ៉ាងពិតប្រកដ"
នាយនិយាយចប់ប្រយោគក៏ ចាប់ផ្តើមទម្លាក់រាងកាយតូច ដាក់លើកពូកទាំងថ្នាក់ថ្នម រួចនាយបន្តទ្រោមមកលើនាង អាហ្វីក៏ចាប់ផ្ដើមស្លេកស្លាំងបបូរមាត់ ហើយបេះដូងក៏ចាប់ផ្ដើមលោតញាប់កន្រ្តាក់លាន់ដឹបៗ! ល្មមឮដល់នាយកម្លោះ នាយឱនយកត្រចៀកអឹបនិងទ្រូងខាងឆ្វេងរបស់នាងទាំងញញឹមតិចៗទើបងើបមុខឡើងមកវិញ។
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...