149-150

333 12 1
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:149_150

រួចរាល់គ្រប់យ៉ាងហើយ អ្នកទាំងពីរក៏ងូតទឹកជម្រះ ខ្លួនជាមួយគ្នា។អ្នកកម្លោះក៏ចាប់លើកបីកាយស្រីតូចឡើងដើរចេញពីបន្ទប់ទឹកវិញ នាយដើរបណ្ដើរសម្លឹងមើលមុខតូចបណ្ដើរទាំងញញឹមលឹបភ្នែក ឯរាងស្ដើងនាងអៀនស្ទើតែជ្រែកទ្រូងមាំរបស់នាយទម្លុះចូលក្នុងបេះដូងនាយទៅហើយ មនុស្សកំពុងតែអៀនតែនាយមកញញឹដាក់ស្នេហ៍ទៀត។

"ឈប់ញញឹមបែបនេះទៀត ប្រាប់ហើយថាហាមញញឹមបែបនេះ..!!"
"អា៎!!!អូនហា៎?នេះអូនចង់ឲ្យបងដើរធ្វើមុខក្រញ៉ូវមែនទេ?"
"ហាមញញឹមដាក់ស្រីផ្សេងក្រៅពីនាងខ្ញុំ"
នាងនិយាយធ្វើមាត់ពេបតិចៗ រួចក៏គេងចុះទៅលើពូកទាំងមុខនៅក្រហមប៉េះនៅឡើយ។
"អូនឲ្យបងសំុំទោសណា!!"

នាយឡើងគេងលើពូករួចក៏លូកដៃឱបនាងដោយនិយាយពាក្យសុំទោសយ៉ាងស្រទន់មកកាន់នាង តែមិនដឹងថានាយសុំទោសរឿងអីនោះទេ រាងស្ដើងលីហ្វីក៏បែរមុខមកឱបនាយវិញទាំងវាចាតប។
"សុំទោសនាងខ្ញុំរឿងអ្វី ដែរទៅលោកម្ចាស់?"
"គឺរឿងអម្បាញ់មិញនេះណា បងប្រហែលជាលេងខ្លាំងបន្តិចហើយសុំទោសពិតមែន"
"ចា៎!មិនខ្លាំងទេគឺល្អណាស់នាងខ្ញុំចូលចិត្ត"

+ចូលចិត្តបែបនោះ🤦
"បើចូលចិត្តអញ្ចឹងបន្តទៀតទេ?"
"អត់ទេនាងខ្ញុំអស់កម្លាំងល្ហិតល្ហៃក្នុងខ្លួនណាស់នាងខ្ញុំគេងហើយ"

និយាយហើយនាងក៏បិតភ្នែកគេងទៅ។
+ម៉ោង១រំលងអាធ្រាត
បន្ទាប់ពីរាងស្ដើងគេងលង់លក់ហើយនាយកម្លោះក៏ក្រោកឡើងទាញភួយមកដណ្ដប់ឲ្យនាង ទើបនាយក្រោក ចេញពីគ្រែដើរតម្រង់មកបន្ទប់ធ្វើការនៅជ្រុងម្ខាងទៀតនៃបន្ទប់គេងនោះ។

នាយបានមកអង្គុយធ្វើការទាក់ទៅកាន់ Siនៅសហរដ្ធ ព្រោះតែនាយចង់ស្នើសុំយកលោកសាន ដែរជាប៉ាបង្កើតរបស់អាហ្វី មកកាន់ប្រទេសកូរ៉េវិញព្រោះច្បាប់នៅទីនោះគេនិងប្រហារជីវិតរបស់លោកចោលអញ្ចឹងនាយមិនអាចឱបដៃឈរមើលបានឡើយ ព្រោះតែនាយគិតថាលោកសាន ជាជនជាតិកូរ៉េ ម្យ៉ាងវិញទៀតនោះ នាយអាណិតរាងស្ដើងលីហ្វី នាងធ្លាប់បាននិយាយថាថ្ងៃណាមួយបើនាងបានជួបលោកប៉ាបង្កើត នាងនិងឱបគាត់ហើយប្រាប់គាត់ថានាងនៅតែស្រលាញ់គាត់ នាងមិនខ្វល់ថាគាត់ស្ថិតក្នុងកាលៈទេសៈណាឡើយ។

ភរិយាកុងត្រារបស់សាតានTempat cerita menjadi hidup. Temukan sekarang