#ភរិយាកុងត្រារបស់សាតាន
Episode:167
រាងក្រាស់សាតានគាត់ពោលពាក្យ ទៅកាន់ភរិយាដែរកំពុតែគេងដង្ហក់ខ្យល់ ផ្ទៃមុខក៏ពោពេញទៅដោយដំណក់ញើសសើមជោគ ដោយស្ដាប់ស្វាមីនិយាយដូច្នោះរាងស្ដើង បែរមកញញឹមញញែម រួមទាំងវាចាតប។
"នណាទៅសម្លាប់ស្វាមីខ្លួនឯងនោះ អូនស្រលាញ់ស្ទើរលេបទៅហើយ"
ដៃតូចលើកមកបបោសអង្អែលផ្ទៃទ្រូងមាំ ដោយវាចាតបធ្វើឲ្យស្វាមី ឈ្លក់វង្វេងទាំងសម្រស់ហ្នឹងសម្ដីរបស់នាងដកចិត្តលែងរួចទៅហើយ។ស្នេហារវាងអ្នកទាំងពីរផ្ដើមតាំងពីចំណុចសូន្យមកដល់មួយរយ ពីរមួយរយ ឡើងដល់មួយលាន គ្មានថ្ងៃប្រែ។"អូនហត់ហើយមែនទេ?"
"ចង់ធ្វើអីទៀត អូនងងុយហើយ"រាងក្រាស់ងួកក្បាល រួចទាញកាយតូចមកឱបបិតភ្នែកគេងទៅ។
++++
រឿងរ៉ាវកាត់មកស្អែកព្រឹកថ្មីក្លិនឆ្ងុយភាយចេញមកពីក្នុងផ្ទះបាយ យើងក្រលែកចូលមកក៏ឃើញរាងស្ដើងកំពុងតែរៀបចំធ្វើផាស្តាសម្រាប់កូនស្រីហ្នឹងស្វាមី ថ្ងៃនេះអ្នកម៉ាក់គាត់ក្រោកពីព្រឹកព្រលឹមព្រោះប្រញាប់ធ្វើអាហារឲ្យកូន ថ្ងៃនេះដែរគឺជាថ្ងៃចូលរៀនដំបូងនៅសាលាមត្តេយ្យរបស់កូនជ្រូកប៊ីលី។
"ហឺុកៗប៉ាៗអូនមិនចង់ចាកចេញពីផ្ទះទេអូនមិនចង់ទៅចោលម៉ាក់ ហឺុកៗប៉ាៗកំុំឲ្យអូនទៅអីអូនសន្យាអូនឈប់ញាំុំច្រើនទៀតហៃ"
ងាកមកក្នុងបន្ទប់ខាងលើឯនេះ ស្រីតូចត្រូវបានលោកប៉ាដាស់ទាំងព្រឹកព្រលឹម ដើម្បីឲ្យគេរៀបចំងូតទឹកទៅរៀន លោកប៉ារៀបចំងូតទឹកស្លៀកពាក់ និងទាញកាតាបដាក់តុក្តាតូចមួយនៅក្នុងនោះផង កូនជ្រូកឃើញបែបនេះគេបែរជាយំសុំលោកប៉ា កុំឲ្យយកគេទៅអី តែប៉ាៗគាត់មិនបានតបសម្ដីជាមួយកូនទេ គាត់ពរកូនឡើងដើរចុះមកខាងក្រោម ចំពេលម៉ាក់កំពុងតែរៀបចំអាហារដាក់លើតុ ក៏ស្ដាប់ឮសម្លេងយំគាត់ ងាករកមើលប្រភពសម្លេងដោយរួញចិញ្ចើមជាប់ដាក់ស្វាមី។
"មានរឿងអី កូនគេងមិនទាន់ឆ្អែតឬ?»
"ម៉ាក់ៗជួយអូនប៉ាៗចង់ដេញអូនចេញពីផ្ទះហៃ"
ស្រីតូចចុះពីដៃលោកប៉ា រួចយំសុំឲ្យអ្នកម៉ាក់ជួយលោកប៉ាសើចក្រវីក្បាលដោយហួសចិត្ត គាត់សម្លឹងមើលមុខអ្នកម៉ាក់ ទាំងដាក់គូទអង្គុយចុះលើកៅអីដៃទាញកែវកាហ្វេមកក្រេបបន្តិច។

KAMU SEDANG MEMBACA
ភរិយាកុងត្រារបស់សាតាន
Manusia Serigala«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...