#ភរិយាកុងត្រារបស់សាតាន🥀
episode:155-156
"ស្វីតយ៉ាងម៉េច?" នាងធ្វើជាសួរ សម្លឹងភ្នែកនាយម៉ក់ៗ ធ្វើឆ្ងល់និងពាក្យស្វីត រាងស្ដើងធ្វើបែបនេះព្រោះតែនៅខឹងនិងនាយចំពោះរឿងដែរកើតឡើងមួយម៉ោងមុននោះ។
"អូនមកអង្គុយត្រង់នេះមកណា!!!"
នាយក្រោកឡើងរួចហើយក៏លើកកាយតូចរបស់ស្ដើងឲ្យមកអង្គុយច្រកគាវលើចង្កេះមាំរបស់ខ្លួនដៃលើកមកវែងសសៃសក់ពីរបីសសៃរបស់នាង រួចហើយនាយក៏ទម្លាក់មកអង្អែលពោះរបស់នាងតិចៗ ដោយនិយាយជាមួយកូនថា..?
"បើប៉ា សុំខ្ចីម៉ាក់មួយយប់នេះតើកូនព្រមទេ?"
សំណើនេះចម្លែកណាស់រាងស្ដើងស្ដាប់ឮហើយ នាងចងចិញ្ចើមជាប់សម្លឹង មុខច្រឡឺមរបស់រាងក្រាស់ដែរជាស្វាមី តែដៃរបស់នាងគឺថាតោងកនាយទុកជាមុនហើយ ទេៗរាងស្ដើងខ្លាចធ្លាក់ទេតើ។
"សុំអី?ខ្ចីអី?របស់លោកទៅ"
"គឺបងខ្ចីខ្លួនអូន"
និយាយត្រង់ឲ្យងាយយល់តែម្ដងទៅ តែរាងស្ដើងនាងមិនទាន់យល់ទេ នាយកាន់តែនិយាយធ្វើឲ្យនាងកាន់តែឆ្ងល់?
"លោកម្ចាស់ ខ្ចីនាងខ្ញុំយកទៅធ្វើអី? ក្រែងនាងខ្ញុំជារបស់លោកហើយតើ"
"បាទ!បើអញ្ចឹងបងសុំធ្វើរឿងនេះហើយ"
វឹប!!!
និយាយមិនទាន់ចប់ ប្រយោគស្រួលបួលផងរាងក្រាស់ក៏លើក រាងស្ដើងដើរតម្រង់មកពូក បាត់ទៅហើយ តែ..
"លោកម្ចាស់មិនបាច់ធ្វើល្អអីទេ នាងខ្ញុំមានជើង នាងខ្ញុំអាចដើរមកគេងខ្លួនឯងបាន ហើយមិនចាំបាច់លោកមកលើកលីធ្វើដូចនាងខ្ញុំជា តុក្តានោះទេ"
នាងមិនយល់ន័យ សាច់រឿងដែរស្វាមីកំពុងតែធ្វើនោះទេ នាងបែរជាគិតថានាយមកយល់ចិត្តយកថ្លើមកុំឲ្យនាងខឹងនាយទៅវិញ។
"អូន ធ្វើពើមិនដឹងមែនទេ?"
"លោកម្ចាស់ចង់និយាយអំពីអី?"
"បងចង់បង្រៀនអូនឲ្យចេះស្វីត"
និយាយទាំងកាយវិការ ចាប់ទាញនាងឲ្យគេងចុះ រួចហើយខ្លួនមាំបែរជាមកទ្រោមទ្រាមលើនាងទៅវិញ
តែ រាងស្ដើងដឹងហើយថាការបង្រៀននេះមានន័យដូចម្តេចនោះ..
"លោកម្ចាស់ នេះៗ"
នាងចង្អុលមកពោះ នាងចង់បានន័យថា តែមានកូនមែននិងតិចថាប៉ះពាល់ដល់កូនទៅ។
ESTÁS LEYENDO
ភរិយាកុងត្រារបស់សាតាន
Hombres Lobo«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...
