131-132

325 12 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

EPISODES:131-132

   
បេះដូងដំណើរការវិញហើយ ពេទ្យក៏ចាប់ផ្តើមបញ្ចូលខ្យល់ អុកសីហ្សែនឲ្យនាងដើម្បីជួយក្នុងការដកដង្ហើមបានងាយស្រួល។

"វាជាអភូតហេតុ ឬក៏ព្រហ្មលិខិតដែរបណ្ដាលឲ្យលោកស្រី ត្រឡប់មករកលោកវិញ និយាយត្រង់ចុះណា អម្បាញ់មិញនោះពេទ្យគ្មានសង្ឃឹមទេ ពួកខ្ញុំស្ទើតែទាញក្រណាត់មកគ្របឲ្យ ភរិយារបស់លោកទៅហើយ "
លោកដុកទ័រម្នាក់ក្នុងចំណោមបីនាក់ទៀតបាននិយាយទៅកាន់ជុងគុក ទាំងមានចិត្តរំភើប ហើយគាត់ក៏មិនបាននិយាយសាងគុណសម្បត្តិឲ្យខ្លួនឯងនិងពេទ្យដទៃដែរ តែគាត់គិតថាជា អភូតហេតុដ៏អស្ចារ្យមួយបានកើតឡើងទៅវិញ។

  (ត្រូវអរគុណជុងគុកទើបត្រូវ បើនាយមិនចូលមកយំទួញសោកទេ ស្រីតូចក៏មិនត្រឡប់មកវិញដែរ)(អរគុណចនជុងអេផង😜)

+រឿងរ៉ាវកាត់មកស្អែកថ្ងៃថ្មី

   មន្ទីរពេទ្យរ៉ូហ្វើ
   ខណ:ពេលនេះនាយបានប្ដូរ ប្រពន្ធឲ្យមកព្យាបាលនៅមន្ទីពេទ្យ រ៉ូហ្វើ ដែរជាមន្ទីពេទ្យមានភាគហ៊ុនរបស់នាយនៅក្នុងនោះដែរ។ មូលហេតុដែលនាយប្ដូរចេញព្រោះតែស្អប់ពេទ្យ មាត់អត់គម្រប់ម្នាក់នោះហើយសម្ដីសម្ដៅមុនហាស្ដីអត់ចេះប្រយ័ត្នគិតពិចារណានិយាយមួយមាត់ណា ក៏ហាក់ចង់ដាក់បណ្ដាសាទំនាយឲ្យស្រីតូចហ្វីចាកឆ្ងាយ ពីលើលោកការនេះយ៉ាងដូច្នោះ ទើបនាយដូរចេញទៅ។

"សុខភាព របស់ប្រពន្ធឯង ល្អធម្មតាឯស្នាមដេររបួសទាំងបីកន្លែងមិនសូវជាល្អណាស់ណាទេទើបយើងត្រូវដេរសាឡើងវិញ"
ដុកទ័រ យ៉ុងថេយ៍ដែរជាមិត្តរបស់កម្លោះសាតានបាននិយាយរៀបរាប់ប្រាប់ទៅកាន់នាយទាំងឈរសម្លឹងមុខអ្នកជំងឺដែរកំពុងតែគេងនោះ។

"ចុះឆ្អឹងខ្នងរបស់នាងតើ?មានបញ្ហាទេសម្លាញ់!!"
"មិនមានបញ្ហាអីទេ នេះគ្រាប់កាំភ្លើងបាញ់មិនចំចំណុចសំខាន់ផង អ្នកបាញ់ហាក់ដូចជាទើបតែរៀនបាញ់កាំភ្លើង"
លោកពេទ្យនេះនិយាយចង់ចូលកំប្លែហើយ តែឲ្យគាត់កំប្លែកបន្តិចទៅកុំឲ្យប្រុសគុកតប់ប្រមល់និងស្រេះពេក។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now