133-134

334 17 3
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:133-134

    ខណ:ពេលនេះដុកទ័រ យ៉ុងថេយ៍ក៏បានមកពិនិត្យសុខភាពឲ្យអាលីហ្វីហើយ កែវភ្នែកខ្យល់ដង្ហើមរាងកាយទាំងមូលត្រឡប់មកសភាពដើមវិញហើយតែទាស់ត្រង់ថា នាងមិននិយាយសូម្បីតែមួយមាត់ នាងនិយាយមួយមាត់ដែរគឺ ទារទឹកញាំុំព្រោះនាងទើបតែដឹងខ្លួន សម្រាប់អ្នកសន្លប់បន្ទាប់ពីដឹងខ្លួនអ្វីដែរត្រូវការបំផុតនោះគឺទឹក។

"អ្នកនាងមានពិបាកក្នុងខ្លួនទេ?"
"..."នាងអត់និយាយទេ នាងបែរជាក្រវីក្បាលខ្វាច់ៗដាក់ដុកទ័រថេយ៍ ដុកទ័រក៏ងាកមុខមកជុងគុករួចធ្វើភ្នែកក្រឡាប់ចាក់ ទាំងនិយាយ៖

"លទ្ធផលអិចស្ប៉ូស្យែលសីុរ៉េ បានបញ្ជាក់ថាប្រពន្ធរបស់ឯងមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពិព្រោះ ការធ្វើតេស្តរយ:ពេលមួយសប្តាហ៍មកនេះពេទ្យពិនិត្យគ្រប់ជ្រុងជ្រោយបានយ៉ាងល្អ រឿងដែរនាងមិនព្រមនិយាយនោះ ក៏ព្រោះតែនៅភ័យខ្លាចក្នុងហេតុការណ៍ដែរបានកើតឡើងហើយ បែបនេះមានតែឯងទេដែរជាថ្នាំព្យាបាលបន្ត ឯងលួងលោមយល់ចិត្តនាងទៅសម្លាញ់ ហើយឯងអាចនាំប្រពន្ធឯងទៅផ្ទះ ទៅឡើងភ្នំឡើងឋានសួគ៌ជាន់ទីប៉ុន្មានក៏បាន តែមុននិងទៅបង់លុយផង អ្នកនាងហា៎!ខ្ញុំឈ្មោះយ៉ុងថេយ៍ជាមិត្តស្វាមីរបស់អ្នកនាងខ្ញុំមានប្រពន្ធហើយ ហើយខ្ញុំក៏ធ្លាប់បានព្យាបាលជំងឺបេះដូងជូនម៉ាក់របស់អ្នកនាងកាលពី៩ឆ្នាំកន្លងមុនដែរ ខ្ញុំលាសិនហើយ»

អាហ្វីគ្រាន់តែសម្លឹងមុខពេទ្យថេយ៍តែប៉ុណ្ណោះតែនាងមិនបានតបតរាក់ទាក់អ្វីទេ។
(ខំនិយាយឡើងបែកពពុះមាត់ហើយបងយ៉ុងនេះ។ បញ្ជាក់ជូនអ្នកអានបងយ៉ុងថេយ៍មានឧត្តមភរិយាហើយហាមញ៉ែ ភរិយារបស់គាត់ផ្ដើមឲ្យអក្សរA😜)

និយាយប៉ាច់ៗកាយវិការឆ្កាងដៃឆ្កាងជើងរួចនាយសង្ហាស្មាបើកខ្នងមាំក្រអាញក៏បោះដំណើរស្វាហាប់ចេញទៅ។

  ខណ:ពេលនេះ នាយកម្លោះស្ថិតនៅក្នុងបន្ទប់តែពីរនាក់នាងក្រមុំទេ នាយចាប់ផ្ដើមទាញកៅអីមកអង្គុយជិតនាង ដៃមាំលើកមកចាប់ដៃតូចរបស់នាងជាប់ នាយញញឹមបញ្ចេញស្នាមខួចតិចៗលើផ្ទៃថ្ពាល់
ទើបចាប់ផ្តើមបោះសម្លេងក្រអួនវាចាឡើង។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now