#ភរិយាកុងត្រារបស់សាតាន
Episode:170
លោកប៉ាប្រឹងធ្វើមុខញញឹម ដាក់កូនស្រីទាំងដៃលើកមកជូតញើសខ្វាច់ៗដែរសើមជាប់ថ្ពាល់ជោគនោះ។
"តោះៗ!ប៉ាៗចប់ការងារហើយ"
លោកប៉ាប្រញាប់បិតកំព្យូទ័រ រួចលើកដាក់ដាក់គេចុះក្រោមគាត់រៀបឯកសារខ្លះៗដើម្បីយកទៅធ្វើនៅឯផ្ទះ។
"ប៉ាៗធ្វើការហត់ទេ?"
"ប៉ាៗមិនហត់ទេកូន"លោកប៉ាពោលតបទៅកាន់កូនដោយ ដៃម្ខាងកាន់កាតាបឯកសារហ្នឹងការតាបរៀនរបស់កូន ដៃម្ខាងទៀតលើកកូនពរដើរចេញមកខាងក្រៅបន្ទប់ដើម្បីចូលជណ្ដើរយន្ដ។
"លោកប្រធាននាងខ្ញុំសុំចូលផង"
លោកប្រធានចូលមកក្នុងជណ្ដើរយន្ដ ហើយស្រាប់តែបានឮសម្លេងស្រួយស្រិបរបស់ហីុរ៉ាបន្លឺឡើងកាត់ ទើបគាត់បញ្ឈប់ការចុចជណ្ដើរយន្ដ ដើម្បីរងចាំលេខារបស់ខ្លួនសិន។"ហីុរ៉ា ចូលមក ចុះទៅជាមួយគ្នាក៏បានណា ជណ្ដើរយន្តមិនចង្អៀតនោះទេ"
ហីុរ៉ាដើរចូលមកទាំងញញឹក កែវភ្នែកមុតថ្លា បានសម្លឹងមើលមុខស្រីតូច ដែរអង្គុយក្នុងដៃរបស់លោកប៉ា ហីុរ៉ាមើលមុខក្មេងតូច ហើយទើបងាកមកសម្លឹងសិចសីុដាក់លោកប្រធានរួមទាំងស្រីដីឡើង"លោកប្រធានមិនទាន់ អញ្ចើញទៅទៀតឬ?"
"ចុះបើប៉ាៗទៅ អ្នកមីងភ្នែកផេនដាឯងបានឃើញលោកប៉ាឈរនៅនេះដែរទេ?"
កូនម្ដាយអើយកូននិយាយត្រង់ពេកហើយ។ស្រីតូចឃើញមុខអ្នកមីងលេខានោះ ផាត់ត្របកភ្នែកខ្មៅរាងឆើត ចិញ្ចើមខ្ទើត បបូរមាត់ក្រហមឆេះ ទើបគេហៅមីងលេខាថាជាផេនដា ធ្វើឲ្យអ្នកមីងឮហើយខាំបបូរមាត់ជាប់។
"កូន កុំនិយាយថាឲ្យអ្នកមីងបែបនោះអី មិនល្អទេណាឆាប់សុំទោសអ្នកមីងទៅ""ចា៎ ប៉ាៗ អ្នមមីងអូនឆុំទោសផង តែភ្នែកអ្នកមីងពិតជាដូចផេនដាមែន"
"កូន មិនអីទេលោកប្រធានខ្ញុំមិនប្រកាន់ឡើយ"ហីុរ៉ា និយាយកាត់សម្ដី ធ្វើឲ្យលោកប្រធាន ស្ងាត់មាត់វិញ។
ទឹង!!
មិនយូរប៉ុន្មាន ជណ្ដើរយន្តដែរបើកចូលពីជាន់ទី៤៥ ក៏ចុះម្ដល់ជាន់ផ្ទាល់ដី ហើយ ហីុរ៉ាបាននិយាយលាលោកប្រធានរួចក៏ដើរចេញទៅ ឯលោកប៉ាជាមួយកូនបានដើរតម្រង់មកឡានដែរមានពូវើយកំពុងរងចាំ។
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...