#ភរិយាកុងត្រារបស់សាតាន🥀
Episode:47-48ឲ្យទាំងអស់នាងក្រមុំនិយាយទាំងសើចតិចៗផងព្រោះតែរំភើប ដែរនាយប្រាប់ថាស្អែកលោកប៉ាអ្នកម៉ាក់របស់នាងមកទីនេះ។
«នាងខ្ញុំមិនដឹងថាបានអីតបស្នងទៅកាន់លោកវិញទេ!»
«ប្ដីប្រពន្ធគេមិននិយាយពាក្យនេះដាក់គ្នាឡើយ ដឹងទេ?»
លីហ្វីងួកក្បាលខ្វាច់ៗតបទៅកាន់នាយឯដៃឱបចង្កេះនាយកម្លោះជាប់ក្បាលញីញក់ត្រដុសទ្រូងមាំចុះឡើងៗទើបនាងងើយមុខឡើងហក់ថើបចង្កានាយមួយខ្សឺតរួចរហ័សមកជ្រប់ក្នុងទ្រូងនាយវិញឯអ្នកកម្លោះក៏ស្លន់ភ្លាមព្រោះថានាងមិនដែរបែបនេះទេមានតែនាយទេដែរលួចថើបនាងរាល់ដងនោះតែលើកនេះ...
«ស្រលាញ់យើងទេ?»
«...»នាងក្រមុំក៏ងួកក្បាលតិចៗជាចម្លើយ។
«នៅក្បែរយើងហាមចាកចោលយើងណាស់ »
«ចា៎!»
«ថ្ងៃនេះនាងចម្លែកណាស់!ស្រវឹងស្រាទេដឹងហ្នឹង»
«មិនបានស្រវឹងអីផង»នាងងើបមុខឡើងបើកភ្នែកឲ្យធំក្រឡោតៗបង្ហាញនាយថានាងមិនបានស្រវឹងពិតមែន តែភ្នែកនាងហាក់បើកមិនរួចសោះ។
«នាងស្រវឹងហើយ»
«អត់ទេនាងខ្ញុំមិនបានស្រវឹងឡើយ?»
«ចនលីហ្វីនាងស្រវឹងហើយ»
«នាងខ្ញុំមិនបានស្រវឹង»
«ច្បាស់ណាស់បែបនេះទាល់តែបន្សាបស្រាឲ្យនាងហើយទើបបានណាស់»«បន្សាបយ៉ាងម៉េចទៅលោក?»
នាងក្រមុំងើបមុខឆ្ងក់ពីទ្រូងមាំរបស់នាយកម្លោះសួរនាយទាំងឆ្ងល់កើលខួរក្បាលអ្នកកម្លោះយើងកាលបើដឹងថានាងក្រមុំចង់ដឹងហើយនោះនាយក៏បង្ហាញនាងឲ្យយល់។ភ្លាមៗនោះអ្នកកម្លោះឱនត្រសុលមកបបូរមាត់នាងដៃប៉ះអង្អែលមាត់តូចស្ទិចរបស់នាងក្រមុំថ្នមៗរួចក៏ទម្លាក់បបូរមាត់ចុះសង្កត់បបូរមាត់នាងបឺតយករស់ជាតិក្លិនក្រអូបប្រហើរពីបបូរមាត់ស្រីតូចល្អិតដែរនៅធ្វើខ្លួនស្លើស្លន់ក្នុងដៃកម្លោះនោះ។«បែបនេះហើយយល់ដែរទេ?»
«យល់ៗនាងខ្ញុំយល់ហើយ»
នាងនិយាយញ័រៗរួចដកខ្លួនថយចេញពីនាយបន្តិចនាងអូសខ្លួនខិតទៅខាងលើដៃទាញភួយឡើងមកគ្របដណ្ដប់ខ្លួនទើបនិយាយរាត្រីសួរស្ដីទៅកាន់អ្នកកម្លោះដែរកំពុងតាមមើលសកម្មភាពរបស់នាងនោះ។

KAMU SEDANG MEMBACA
ភរិយាកុងត្រារបស់សាតាន
Manusia Serigala«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...