160

356 16 1
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:160

  បន្ទាប់ពីក្អួត ចង្អោរអស់ហើយរាងស្ដើង ក៏ដើរចេញមកពីបន្ទប់ទឹកវិញទាំងទន់ដៃទន់ជើងល្វើយៗក្នុងខ្លួន រាងក្រាស់នាយពិតជាចង់ ចូលខ្លួនមកក្បែរដើម្បីបាន ជួយត្រកងនាងណាស់ តែត្រូវនាងរាដៃបដិសេធ ហាមមិនឲ្យនាយចូលមកក្បែរឡើយ តែនាយក៏មិនទៅណាឆ្ងាយពីនាងដែរព្រោះតែនាយ បារម្ភចំពោះនាងណាស់។

«អូនញាំុំ តែខ្ញីក្រូចឆ្មានោះបន្តិចទៅណា ដើម្បីឲ្យស្រឡះខ្លួន ចំណែកអាហារ បងបានឲ្យចុងភៅនៅឯហាង ធ្វើយកមកហើយ បងកម្ម៉ង់សុទ្ធតែអាហារដែរអូនចូលចិត្តទាំងអស់»

«មានមាន់បំពងគីមឈីទេ?»
«គឺមានបងបានកម្ម៉ង់ដែរ សម្រាប់អូន»
«លោកម្ចាស់ចូលទៅងូតទឹកសម្អាតខ្លួនទៅនាងខ្ញុំចេញទៅចាំខាងក្រៅមុនហើយ»

និយាយចប់ប្រយោគរាងស្ដើងក៏ ក្រោកដើរទ្រេតទ្រោត ចេញមកខាងក្រៅឯរាងក្រាស់វិញនាយក៏ចូលទៅងូតទឹកសម្អាតខ្លួនតាមបង្គាបរបស់ ប្រពន្ធទៅ ព្រោះថាខ្លួននាយ គឺឆ្អាមស៊ុតដែរចៀន មុននោះ ។

«បងងូតទឹករួចហើយ ប្រពន្ធសម្លាញ់ ហឺ!អូនសាកថើបបងទៅ ក្លិនក្រអូបទេ?»
មួយស្របក់នាយចេញមកវិញរួមជាមួយឈុតកំភ្លេគេងយប់ នៅក្បាលមានចូកបូរូបទន្សាយ របស់ភរិយាចេញមក តែនាយក៏ធ្វើឲ្យអ្នកដែរអង្គុយធ្វើមុខជូរ អស់ជាច្រើនាទីឯនេះ ផ្ទុះសំណើច ព្រោះថាតាំងពីរស់នៅជាមួយគ្នារយ:ពេល១០ឆ្នាំជាងមកនេះ នាយមិនដែរចេះកំប្លែងបែបនេះទេ។

«នេះស្រីទន្សាយ វូហូ!មកនេះចូលមកជិតខ្ញុំបន្តិចមកឲ្យខ្ញុំថើប ដើម្បីដឹងថានាងក្រអូបឬក៏អត់?»

រាងស្ដើងនិយាយហើយ ទើបកម្លោះសាតានដើរចូលមកជិតនាងរួច ឱនមុខចុះដើម្បីនាងថើប។
«សឺត!ហា៎!ក្រអូបៗណាស់»
បានថើបហើយមុខមាត់ក៏ញញឹមរីករាយ ចំណែកដៃក៏លើកមកបន្លំអង្អែលក្បាលនាយ ដូចជាអង្អែលក្បាលកូនទន្សាយ អញ្ចឹងដែរ។

«សុំទោស ដែរនាងខ្ញុំបានស្ដីបន្ទោសដាក់ លោកម្ចាស់កាលពីប៉ុន្មានម៉ោងមុននោះ នេះនាងខ្ញុំស្ទើតែមិនដឹងទេថាខ្លួនឯងបានធ្វើអ្វី? ឬក៏មកពីអាកូនក្បាលខូចនេះបញ្ជារផងក៏មិនដឹងដែរ?»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now