43-44

535 10 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀
         Episode:43-44
   
           រឿងរ៉ាវកាត់មកព្រឹកថ្មី
   សន្សើមជើងភ្នំប៉ប្រះជើងស្មៅវែងខ្លីធ្វើឲ្យសើមគ្រប់ស្លឹករុក្ខជាតិនានាដុះលាតសន្ធឹងសន្ធីទឹកនៃសន្សើមក៏ជ្រៀបជ្រុំចូលទៅក្នុងផ្ទៃដីប្រេះក្រហែងនោះព្រោះថានៅទីនេះមេឃខានភ្លៀងមកជាយូរខែហើយពេលថ្ងៃទើបសណ្ឋានដីខ្លះប្រេះបែកក្រហែកដូចផែនទីពិភពលោក។
  ថ្វីត្បិតតែទឹកសន្សើមធ្លាក់ផ្ទៃមេឃរាងអាប់បន្តិចក៏ពិតមែនតែក៏មិនបានអាប់បាត់ពន្លឺព្រះអាទិត្យដែររះត្រចង់មកផែនដីនោះដែរ!

  ផ្ទះខ្ទមស្បូវរណ្តាសលុះមានស្មៅជុំវិញនៅឆ្ងាយពីផ្ទះអ្នកភូមិបន្តិចនោះអាចនិយាយបានថាជាផ្ទះលំហែរផ្ទាល់របស់លោកចន(ដែរឈ្មោះហៅកាត់នៅប្រទេសកូរ៉េ ថាjk)

   ថ្ងៃរះឡើងចាំងចែងចូលតាមប្រឡោះតូចៗនៃចិញ្ជាំងស្បូវ យោងតាមកម្លាំងនៃខ្យល់បក់រវិចៗនោះថ្ងៃក៏ចេះតែរេចុះឡើងៗទៅតាមកម្លាំងខ្យល់ធ្វើឲ្យប៉ប្រះផ្ទៃភ្នែកស្អាតមួយគួរដែរគេងននៀលពេញទាំងកម្រាលក្រាលលើកន្ទេលម៉ុងបួនជ្រុងក៏ដាច់មករុំព័ទ្ធខ្លួននាងជាប់ ទាល់តែបែបនេះទើបនាងបើកភ្នែកឡើងស្ទុះក្រោកទាំងទាញភួយម៉ុងមករុំខ្លួនជាប់ព្រោះតែនាងបានដឹងខ្លួនថាកាលពីយប់មិញនោះម្សៀលដែរជាស្វាមីលូកលាន់នាងរហូតអស់ខោអស់អាវតែនាងសម្លឹងមើលជុំវិញខ្លួនបាត់ខោអាវរលីងហើយប្ដីក៏បាត់ដែរ។

«អុញ៎!គាត់ទៅណា៎ហើយចេះ ហី!យប់មិញស្រាតឯងអស់រលីងម្ដេចព្រឹកឡើងខោអាវនៅជាប់ខ្លួនអញ្ចឹងហើយនេះជាអាវយឺតអាបិុនិងទេតើហើយគាត់និងទៅទីណាហើយឬក៏រត់ចោលយើងបាត់ហើយទេដឹង»
សម្លឹងមើលខ្លួនឯងឃើញមានឈុតស្លៀកពាក់រៀបរយហើយនាងក៏ទាញម៉ុងចេញពីខ្លួនអស់ទើបប្រញាប់ចេញមកខាងក្រោយតែនាងប្រាកដចិត្តសិនថាយប់មិញនេះនាងស្រវឹងគេងយល់សប្ដិទេដឹងថាខ្លួនបានរួមមេត្រីប្រតិព័ទ្ធក្រេបទឹកឃ្មុំមើលព្រះច័ន្ទជាមួយគាត់នោះ..

  «ស្នាមយប់មិញមិនមែនយល់សប្ដិទេនេះនាយនាំយើងមកក្រេទឹកខ្មេះបេះត្រកួនមែនតើ ស្ដាយណាស់ដែរយប់មិញយើងស្រវឹង ណាស់ហើយពេលនេះសង្ស័យរត់ចោលយើងហើយក៏មិនដឹងដែរ»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now