EP1:រីករាយថ្ងៃ​កំណេីត​ គីម​ ថេយ៉ុង​

2.2K 245 3
                                    

     ពេល​ព្រឹក​ព្រលឹម​ស្រាង​ៗ​ វត្តមាន​ព្រះ​អាទិត្យ​ចាប់​ផ្ដើម​
បង្ហាញ​កាយ​ ខណៈ​កំលោះតូច​ គីម​ ថេយ៉ុង​ ក្រោក​ជូតផ្ទះ
លាង​ចាន​ឆ្នាំង​ និង​ បោកខោអាវ​ឲ្យ​អ៊ំស្រី​ តាម​ទម្លាប់​ ពេលរួចរាល់​ ក៏​ប្រញាប់ប្រញាល់​ស្ទុះស្ទា​រត់​ទៅ​ក្នុង​បន្ទប់​ ងូតទឹក​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ ទាញ​កាបូប​រៀន​ស្ពាយ​ចំហៀង​ខ្លួន​រត់ចុះទៅខាងក្រោមវិញ​យ៉ាងលឿន​ ខ្លាច​ក្រែង​ខកជេីងឡានក្រុង​ ទៅ​សាលា​រៀន​មិនទាន់គេ។
     «ហ្ហឹម...»អាល្អិត​ ដក​ដង្ហើម​ធំ​ដោយ​ការ​តូច​ចិត្ត​ ពេល
ក្រឡេក​មេីល​តាម​បង្អួច​ ឃេីញ​អ៊ំស្រីជិះ​ម៉ូតូ​ឌុប​ យ៉ាងសុី​ ទៅសាលារៀន​ ចំណែក​ខ្លួន​វិញ​បាន​ត្រឹមតែ​ជិះ​ឡាន​ក្រុង​យ៉ាងត្រមង់ត្រមោច​ឱប​ខ្លួន​តែ​ម្នាក់ឯង​ជាមួយ​នឹង​អ្នក​ឯទៀត
តែប៉ុណ្ណោះ​។

     @សាលា​រៀន​
     រីង​ៗ​ រីងៗ
     បន្ទាប់​ពី​រៀន​អស់​រយៈពេល​២​ម៉ោង​ កណ្ដឹង​ក៏ចាប់​ផ្ដើម​
រោទ៍​ ទុក​ជាការ​តឿន​រំឮក​ដល់​សិស្សានុសិស្ស​គ្រប់​គ្នាឲ្យ
បានដឹង​ថា​ ដល់ម៉ោង​ចេញ​លេង​ រកនំ​ចំណីរ​ទ្រាប់​ពោះហើយ​។
     ក្រឡេក​មេីលទៅ​ឆ្វេង​ឃើញ​អាហារ​នៅ​ក្នុង​ប្រអប់​របស់​គេ​សុទ្ធ​តែ​ឆ្ងាញ់​ៗ​ ក្រឡេក​ទៅ​ស្ដាំ​ ក៏មានតែ​សំឡេង​
សេីច​ក្អាកក្អាយ​ប្រលែងលេង​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ ពេល​ក្រឡេក​មេីល​ខ្លួន​ឯង​ បាន​ត្រឹមតែ​ឱនមុខចុះ​
លាក់លៀម​ភាព​អន់ចិត្ត​។ បេីពេលនេះ​ មាន​លោកប៉ា​ អ្នក​ម៉ាក់​ នៅឈរ​ត្រង់​នេះ​ ហើយ​ទះ​ស្មា​តិចៗ​ លួងលោម​ថាមិនអី​ មិនដឹងជាល្អប៉ុណ្ណា​នោះ​ទេ​ ប៉ុន្តែ​...គ្រប់យ៉ាង​បាន​ត្រឹមជា​ការ​ស្រមើស្រមៃ​ដ៏សែន​ឆ្កួត​ឡប់​ ព្រោះ​ការពិត​លោកមាន​គុណ​ទាំង​ពីរបានចាក​ឆ្ងាយ​ពី​លេីលោក​អស់​រយៈពេល​ដ៏​យូរ​សែន​យូរ​​។

     @ល្ងាច​
     មិន​យូរ​ប៉ុន្មាន​ការ​សិក្សា​ក៏​ត្រូវ​បាន​បញ្ចប់​ ស្រប​ពេល
ថ្ងៃក៏រាង​ជ្រាលជ្រេ​ណាស់​ទៅហេីយ​។ ថេយ៉ុង​ រត់​បោះពួយ​
យ៉ាងលឿន​សំដៅ​ទៅរក​ឡានក្រុង​ តែ​គួរឲ្យ​សោកស្ដាយ​
ដែល​ឡាន​បេីក​ចេញទៅបាត់​។ ថេយ៉ុង​ ទម្លាក់​ខ្លួន​អង្គុយ​លេីបង់​តាម​ដងផ្លូវ​សាធារណៈ​ ដក​ដង្ហើម​ធំ​ សម្លឹង​មេីល​ឡាន​បេីកចេញ​ទៅ​រហូត​ដល់​ដាច់​កន្ទុយ​ភ្នែក​ ទេីប​ក្រោកឈរ​ បន្ត​ដំណើរការ​ដោយការ​ថ្មេីរ​ជេីង។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now