EP37: យេីង​ស្អប់​មនុស្ស​នៅទីនេះ​ណាស់

1.5K 169 3
                                    

      «ឃាត់​ថា​អូនកុំទៅនោះអី!​ អ្ហឹក​ៗ​ ចាស់ហើយ​នៅភ្លេីទៀត​!​ ហើយ​សួរ​ថាឃាត់​ដេីម្បី​អី? ក៏ឃាត់​ដេីម្បី​ឲ្យ​អូននៅទីនេះ​ នៅ​ដេីម្បី​ឲ្យ​ដឹងថា​ បង​ស្រឡាញ់​អូន​ខ្លាំង​ប៉ុណ្ណា​ មិនមែន​សុំទៅក៏ឲ្យទៅស្រួលៗនោះ​ទេ​ ទង្វើ​នេះ​ គេមិនហៅថាស្រឡាញ់​គ្នា​ទេ​ បេីថាធុញគ្នា​ លែងចង់ឃេីញមុខគ្នាវាត្រូវ​ជាង!» ជុងហ្គុក​ ស្លេីភ្នែកពេល​ក្មេង​ដៀលថា​ចាស់ហើយ​នៅភ្លេី​ទៀត​ អូខេ​ភ្លេីក៏ភ្លេីទៅ​អ៊ីចឹង​។

      «ម្ដេចមិន​តប?ខ្ញុំ​អន់​ខ្លាំង​ណាស់​ឫ?អន់ដល់ថ្នាក់​ជេរ
ហេីយ​នៅ​ស្ងៀម​ទ្រឹង​អ៊ីចឹង​ឫ​ អ្ហឹក​ៗ​»គេឈឺ​ គេខឹង​ គេអន់
ចិត្ត​ អន់ចិត្ត​ទាំង​មិនដឹងមុខថាអន់ចិត្ត​ព្រោះតែរឿងអ្វី​ និយាយ​រួម​ អ្នក​ម្ខាងទៀត​ធ្វើ​បែបណា​ក៏មិន​ត្រូវ​ចិត្ត​គេដែរ
គេ​ជា​ គីម​ ថេយ៉ុង​ ជា​ក្មេង​ប្រុស​ដែល​ស្រស់​ស្អាត​ និង​
ឆ្លាត​ ចន​ ជុងហ្គុក​ ត្រូវ​តែ​ស្រឡាញ់​គេតែ​ម្នាក់​គត់​ ទោះបី​
គេចូល​មក​ដេីម្បី​បោកប្រាស់​ក៏ដោយ​ ក៏​ ចន​ ជុងហ្គុក​ មិន
ត្រូវ​ឈប់​ស្រឡាញ់​គេ​ ហេីយ​ទៅ​ញ៉ែស្រី​ថ្មី​ដាច់ខាត​!គេ
មិន​សុខ​ចិត្ត​!មិនសុខ​ជាដាច់ខាត​!។

      «អាការៈ​អស់​ចិត្ត​របស់​មនុស្ស​ប្រុស​វាមាន​លក្ខណៈ​បែបនេះឫ?​ អ្ហឹក​ៗ​»មិនយល់​ខ្លួន​ឯង​ដែរ​ ទេីបតែជួបគេបាន
មួយយប់មួយថ្ងៃសោះ​ តែដូច​ស្គាល់​គ្នា​រាប់​សិប​ឆ្នាំ​មកហើយ​
ចេះយំ​ ចេះឈឺ​ ពេលគេ​ព្រងើយកន្តើយ​ដាក់​ ទាំង​ដែល
មិន​ធ្លាប់​បែបនេះពីមុនមក។

      ខឹងចិត្តពេក​ ជេីងតូចៗស្ទុះ​វឹងទៅ​ក្បែរ​គ្រែ​ ស្របម្រាម
ដៃ​ស្រឡូន​លូកយក​ខ្នេីយ​ឱបមកវាយ​អ្នក​អង្គុយ​ធ្មឹង​ៗជា
ច្រើនដង​ តែ​ ជុងហ្គុក​ គិត​តែ​ស្ងៀម​ មិនខ្ចី​មាត់​ក​ តបតជា
ក្មេង​ចិត្ត​ក្ដៅ។

     «លោក​សម្រេច​ចិត្ត​ច្បាស់​ហើយ​ហ្ហេស​ ​ថាមិនឃាត់
ខ្ញុំ​?»កំលោះតូច​ ដាក់​ខ្លួន​អង្គុយ​លេី​ឥដ្ឋ​ ដក​ដង្ហើម​គឃូស​សឹងតែមិនដល់គ្នា​ បន្ទាប់​ពី​បញ្ចេញ​កម្លាំង​លេី​ប្រុសខ្លះ
ច្រេីន​លេីសលប់ពេក​ តែមិនឃេីញគេកេីតអី​ អីតែឯងអ្នក
វ៉ៃហ្នឹងតេី!។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now