@មន្ទីរពេទ្យ
«ម្ចាស់តូច ប្រាកដជាមិនអីទេ ខ្ញុំជឿជាក់បែបនេះ
លោកម្ចាស់»ឡាឡាង ក្រោកឈរ ដេីរចេញពីកៅអី
សម្រាប់រង់ចាំ ឈានជេីងទៅរកមនុស្សមាឌធំ ដែលគិត
តែដេីរទៅដេីរមក ទៅមកៗ មិនព្រមឈប់សម្រាកបន្តិច
សោះ។ បេីគិតទៅ តាំងពី ថេយ៉ុង ចូលក្នុងបន្ទប់សង្គ្រោះ
បន្ទាន់ វាមានរយៈពេលជាងមួយម៉ោងកន្លះទៅហេីយ។ជុងហ្គុក មិនតប បែរជាទម្លាក់ខ្លួនអង្គុយលេីឥដ្ឋ ខ្ទប់
មុខ ដោយភាពតប់ប្រមល់។ គេគិត គេភ័យ គេបារម្ភ គេ
ធ្លាប់ជួបការបាត់បង់ ទេីបចេះតែខ្លាច ខ្លាចថាប្រពន្ធ នឹង
ទុកឲ្យគេរស់នៅរងភាពឯកាតែម្នាក់ឯងអស់រយៈកាល
រាប់រយឆ្នាំទៀត។ប៉ុន្មានម៉ោងមុន គេខឹង គេគ្រឺតក្នាញ់ ស្ទេីរតែលោតហក់ទៅសង្គ្រប់សុីមិនឲ្យសល់សាច់ បន្ទាប់ពីក្រលៀស
ភ្នែកឃើញក្មេងភូតកុហកនៅឈរលឹបលៗនៅកន្លែងកាច់
ជ្រុងនៃឆាក។ប៉ុន្តែអារម្មណ៍ទាំងអស់នោះ ជំនួសមកវិញនូវភាព
តក់ស្លុត និង រន្ធត់នៅក្នុងពេលតែមួយ។ បេះដូងលោត
លែងត្រូវចង្វាក់ ដៃជេីងត្រជាក់ស្រេងក្ដោបក្ដាប់ភាព
រញីរញ័រ ទម្រាំមកដល់មន្ទីរពេទ្យ គេស្ទេីរតែឆ្កួត មុន
អ្នកជំងឺទៅហេីយ។ត្រឡប់ទៅប៉ុន្មានថ្ងៃមុន...
«អូនកេីតអី?មុខមិនស្រស់បស់សោះ! មិនស្រួលខ្លួនឫ?ទៅមន្ទីរពេទ្យទេ?បេីទៅមិនរួច ចាំបងហៅគ្រូពេទ្យឲ្យមកពិនិត្យសុខភាពអូននៅទីនេះវិញ យ៉ាងម៉េចដែរ?»
«ឃ្លានផ្កាឈូក»បច្ចុប្បន្ន...
«ឫមួយ-ក្រាក»បេះដូងលោតកាន់តែឮ ក្រោយ
នឹករលឹកដល់ពាក្យសម្ដីប្លែកៗរបស់ ថេយ៉ុង កាលពីកន្លង
ទៅ។ ច្បាស់ណាស់! ហើយក៏ប្រាកដណាស់មួយរយភាគ
រយ ឲ្យតែឃ្លានផ្កាឈូក ថេយ៉ុង ច្បាស់ជាចាញ់កូន។ជុងហ្គុក មិនទាន់បញ្ចប់ប្រយោគផង លោកដុកទ័រក៏
ចេញមកវិញ ស្របរទេះរុញអ្នកជំងឺចេញមកតាមពីក្រោយ
ឆ្ពោះទៅកាន់បន្ទប់ធម្មតា។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី