EP10:ពួក​ឆបោក​ឯណា​សង្ហា​ដូច​ទេវតា​នោះ?

1.8K 177 6
                                    

«បង​ស្រឡាញ់​អូន​ ជុប៎​»
«អូន​ក៏​ស្រឡាញ់​បងដូចគ្នា​តែ...កុំឲ្យ​អូនតាមទាន់ឲ្យសោះថាបង​កុហក​អូនរឿង​រៀប​អភិសេក!»ប្រយោគ​ដំបូង​
ថេយ៉ុង​ បង្ហេីរ​សំឡេង​ស្រាល​ស្រទន់​យ៉ាង​ផ្អែមល្ហែម​
ត្រជាក់​ដល់​បេះដូង​ តែដល់​ប្រយោគ​ចុងក្រោយ​ បែរជា​និយាយ​ក្នុង​ចិត្ត​ដោយ​ទឹកមុខ​មួយដែល​ពិបាក​វាស់​ស្ទង់​ជម្រៅ​ចិត្ត​ទៅវិញ។

     បន្ទាប់​ពី​សម្រាក​យក​កម្លាំង​កំហែង​បានដូច​ធម្មតា​
គូស្នេហ៍​ខុសឋាន​ក៏ដឹកដៃគ្នា​សំដៅ​ទៅ​ផ្ទះ​វិញ​។

      ថេយ៉ុង​ស្លៀក​ខោ​ពណ៌​ខ្មៅ​ជេីងខ្លីលេី​ជង្គង់​ ពាក់​អាវធំ​របស់​អធិរាជព្រះចន្ទ​ ព្រោះអាវដែលបានពាក់មុនពេល
បង្កាត់​ភ្លើង​ស្នេហ៍​ កំលោះតូច​ បាន​បោះបណ្ដែតទឹក
បាត់​ទៅហើយ​។

     «ធ្វើ​យ៉ាង​ម៉េច​ទៅ?បេីដេីរចូល​ផ្ទះ​ អ៊ំប្រុស​អ៊ំស្រី​ប្រាកដ​ជាសង្ស័យ​»មកដល់​មុខផ្ទះ​ នាយល្អិត​ ឈប់​ទ្រឹង​សញ្ជឹង​គិត​អំពី​វិធី​ចូល​ក្នុង​បន្ទប់​ដោយ​មិនឲ្យអ្នកណាដឹង។ គិតមួយស្របក់​ គំនិត​ដ៏​ឈ្លាសវៃ​ក៏រំ​លេចឡេីង។

     «សម្លឹង​មុខ​បងបែបនេះ​ មានអ្វីឫ?»ជុងហ្គុក​ លេីក
ចិញ្ចេីម​សួរ​ម្ចាស់​ចិត្ត​ ខណៈ​​ព្រះនេត្រ​ទត​មេីល​កំលោះតូច​ ដែល​កំពុង​តែសម្លឹង​មេីលទ្រង់ឥតព្រិច។

     «បីអូន»
     «បី​ហ្ហេស​?បីទៅណា?»
     «ប្រុសឆ្កួត!បីអូនហោះ​ចូល​ក្នុង​បន្ទប់​ ឫមួយបងចង់ឲ្យ​អ៊ំស្រី​ស្ដីឲ្យអូន?»

     «ចុមមែនក្មេងនេះ!»អធិរាជព្រះចន្ទ​ បានត្រឹម​តែ
គ្រវីក្បាល​ហួសចិត្ត​។ បាន​ទ្រង់​ជប់​លុយ​ ជប់​កម្រាល​ឲ្យ​
ក៏​ញៀនញ៉ាមឲ្យទ្រង់ប្រេី​យុទ្ធសិល្ប៍​ម្ដងហេីយ​ម្ដងទៀត​។
បោកយក​ខ្លួន​ប្រាណ​ហើយ​បោកឲ្យប្រេី​យុទ្ធសិល្ប៍​ទៀត
​ក្មេង​កំហូច​!។

     «លឿនឡេីង​»កែវភ្នែក​ភ្លឺថ្លា​ដូច​ដួងខែ​សម្លឹង​មេីល
ប្រុសស្នេហ៍ម៉ក់ៗ​ រួចបោះដៃឡេីង​ បំណង​ឲ្យ​ ជុងហ្គុក​
បីហោះចូល​ក្នុង​បន្ទប់​តាមការ​ស្រមើស្រមៃ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now