EP39:ខុសដែលទេ​បេី​ប្រពន្ធ​សម្លាប់​ខ្លួន​តាមប្ដី?

1.5K 164 3
                                    

     ១០០ឆ្នាំ​ ពិតជាយូរ​ខ្លាំង​ណាស់​ មាន​អ្វី​ៗ​ជាច្រើន​ត្រូវ​
បាន​ប្ដូរ​ផ្លាស់​ទៅតាម​ពេលវេលា​ និង​ ទីកន្លែង​។ បីដូចជា
ទីនេះ​អ៊ីចឹង​ ដំបូង​ឡើយ​ ជា​ផ្ទះមួយខ្នង​ផ្ទាល់​ដី​ មាន​សមា
ជិក​ចំនួន​៤នាក់រស់នៅ​។ ក្រោយ​ពី​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​លាចាក​លោកទៅ​ គ្រប់​យ៉ាង​ក៏ប្រែជា​ស្ងប់​ស្ងាត់​។

      កន្លង​ផុត​ជាច្រើន​ឆ្នាំ​ លោកលី​ និង​ ប្រពន្ធ​ក៏បានស្លាប់​ ទៅតាម​អាយុកាល​ និង​ បុណ្យ​បាបដែលបានសាង​ពី​ជាតិ​មុន​ រួមជាមួយនឹងច្បាប់​ធម្មជាតិ​ដែលបាន​កំណត់​។ ចំណែក​ យ៉ាងសុី​ ក៏មានគ្រួសារ​ បែកផ្ទះទៅរស់នៅខាងប្ដី។

      ដី​ដ៏ធំ​ អមដោយ​ដេីមឈេី​ខៀវស្រងាត់​ និង​ផ្ទះមួយខ្នង​ ត្រូវ​បានទុកចោល​។  ដោយ​ចិត្ត​មិនដាច់​ យ៉ាង​សុី
ក៏​សម្រេចចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​ចុងក្រោយ​ឲ្យ​ទៅ
ខាង​រដ្ឋបាល​គ្រប់​គ្រង​ក្នុង​តំបន់​ ដេីម្បី​សាងសង​សាលារៀន​សម្រាប់​សិស្សានុសិស្ស​ពិការ​ ទុកជា​គ្នីគ្នា​ កំដរ​ ថេយ៉ុង​ បង​ប្រុស​ជីដូនមួយ​ដ៏ល្អ​ ប៉ុន្តែ​អាយុ​ខ្លី​របស់​នាង​កុំឲ្យ​ឯកា​។

     ពាក្យ​ចាស់​លោកពោលថា​ នៅឆ្ងាយ​ណាយចិត្ត
មិនខុសពី​ យ៉ាងសុី​ ដែល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ក៏បាត់មុខមិន
ដែលបានមកលេង​ផ្នូរ​បងប្រុស​។

     តេីមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែលមាន​អាយុ​វែង​ច្រើន​ជាង១០០ឆ្នាំ​?​ យ៉ាងសុី​ ក៏ស្លាប់បាត់ទៅតាម​ធម្មជាតិ​របស់​មនុស្ស​លោក​ រីឯ​គ្រួសារ​ខាងប្ដីក៏កាន់តែឃ្លាតឆ្ងាយ​ ផ្នូរ​របស់​ ថេយ៉ុង​ ក៏​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​កណ្ដោចកណ្ដែង​ខាង
ក្រោយ​សាលា​រៀន​ គ្មាន​សូម្បី​តែ​នរណា​ម្នាក់​នឹករលឹក​មក
បោស​សម្អាត​ឫមកលេងបានម្ដង​ ក្រៅពី​មនុស្ស​ម្នាក់​...
មនុស្ស​ម្នាក់​ដែល​ស្មោះត្រង់​ ស៊ូទ្រាំ​ រង់ចាំ​ រហូត​
ពេលវេលា​របស់​គេក៏មកដល់​ ចុងក្រោយ​ គេក៏​ត្រូវ​
ស្លាប់​។

     ព្រហ្មលិខិត​កំណាច​ណាស់​ ទុក​ឲ្យ​គេ​រស់នៅ​រងទុក្ខ​
តែម្នាក់​ឯង​រហូត​ដល់ទៅ​១០០ឆ្នាំ​ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​ មិន
សូម្បីតែ​ទុក​ពេលឲ្យគេ១ឆ្នាំ​ ដេីម្បី​រស់នៅ​ជាមួយ​មនុស្ស​
ជាទីស្រឡាញ់​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now