EP38:សុំទោស​ដែល​ទុក​បងចោល​អស់​រយៈ​ពេល​១០០ឆ្នាំ​

1.6K 175 6
                                    

     ទីក្រុង​ប៊ូសាន​ ប្រទេស​កូរ៉េ​ខាង​ត្បូង​
      កែវភ្នែក​​ភ្លឺថ្លា​រេ​ត្របាញ់​ទៅ​កាន់​គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ​ឈរ​សាសងគ្នា​នៅលេី​មាត់​ថ្នល់​ ពីកាន់ទី​ខ្ពស់​គឺ​ដំបូល​អាគារ​។
     «ហ្ហឹម»ថេយ៉ុង​ ដក​ដង្ហើម​ធំ​តឹងចិត្ត​ ទម្លាក់​កែវ​យិត​
ទៅពី​ដៃ​ សណ្ដូក​ជេីង​ ប្រះខ្នងដេកទៅលេី​ឥដ្ឋ​ គិត​
រឿង​ជា​ច្រើន​ បន្ទាប់​ពី​ចៃដន្យ​ឃើញ​រូបភាព​គូស្នេហ៍​មួយគូ
មុននេះ​។
     ពួកគេ​មេីលទៅ​ផ្អែមល្ហែម​ ស្រឡាញ់​ និង​ ខ្វល់ខ្វាយ​ពី
គ្នា​ណាស់​ ធ្វើ​ឲ្យ​ចិត្ត​ចាប់​ផ្ដើម​នឹករលឹក​ពី​មនុស្ស​គួរ​ឲ្យ​ស្អប់​
ឡើង​មក។ អារម្មណ៍​ហាក់​វិល​វល់​ ខួរក្បាល​ស្រពិចស្រពិល​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ ហើយ​សកម្មភាព​ភាព​ខ្លះ​ ក៏មាន​អារម្មណ៍​ថា​ខ្លួន​ធ្លាប់​បាន​ធ្វេី​រួម​ជា​មួយមនុស្សម្នាក់​ ហេីយ​
ម្នាក់​នោះគឺជា​ ចន​ ជុងហ្គុក​។

     ថេយ៉ុង​ ត្រូវ​បាន​ថ្នាក់​លេី​ផ្ដល់​ពេល​វេលា​ចំនួន​២
សប្តាហ៍​ សម្រាប់​ដេីរលេង​លំហែ​កាយ​ បន្ទាប់ពី​ការងារ​នៅ
សហរដ្ឋអាមេរិក​ទទួល​បាន​ជោគជ័យ​យ៉ាងល្អគួរឲ្យ​ស្ងេីច​
សរសើរ​។ ហើយ​កន្លែង​ដែលគេ​ជ្រេីសរេីស​មក​កម្សាន្ត​គឺ
ទីក្រុង​ប៊ូសាន​ បំណង​របស់​គេ​ មិនបានមក​ដេីម្បី​
ដេីរលេង​ដូច​អ្នក​ផ្សេង​ តែគេមក​ស្វែងរក​ចម្លើយ​ពិតនៃរឿង
រ៉ាវ​ខ្លះ​ៗដែលគេ​ជឿជាក់​ថានឹង​បង្ហាញ​ទីនេះ​ បេះដូង​របស់​
គេ​បាន​ប្រាប់​យ៉ាង​ច្បាស់​ ថាវា​អ្វី​ផ្សារ​ភ្ជាប់​នៅទីនេះ​ បន្សល់​
ទុក​នេះទីនេះ​ គេ​ត្រូវ​តែ​ដោះ​ប្រស្នា​នៅទីនេះ។

     ៧ថ្ងៃ​ចាយពេល​ឥតន័យ​ គេមិនអាច​ស្វែងរក​អ្វី​ដែលចង់
រកបាន​ ទេីប​បាន​ត្រឹម​តែឡេីងមកលេី​ដំបូល​អាគារ​ដ៏សែន
ខ្ពស់​ ហើយ​អង្គុយ​សញ្ជឹក​សញ្ជឹង​ កណ្ដោចកណ្ដែង​តែ​ម្នាក់ឯង​។

    រីងៗ​ រីងៗ

     សំឡេង​ទូរស័ព្ទ​រោទ៍​ឡើង​ ដាស់​អារម្មណ៍​អ្នក​ដែល
សោកសៅ​មិនដឹង​ពី​មូលហេតុ​ ឲ្យ​លូកដៃ​ចូល​ហោប៉ៅ​ខោ​
ទាញមកមេីលលេខ​បន្តិច​ ពេលដឹងថា​អ្នកណា​ ក៏​ចុច
ទទួល​៖
     «ហាឡូ​មេលហ៍​»
     «អឹម...ថេយ៉ុង​ហា​ ស្អែក​នេះ​ក្រុម​ពួកយើង​ទៅ​លេង
នៅ​សាលារៀន​សម្រាប់​ក្មេងៗ​ពិការ​ និង​ ចែក​រំលែក​របស់​ខ្លះ​សម្រាប់​ពួកគេ​ ឯង​ទៅដែរទេ?»មេលហ៍​ ជ្រឹមភ្នែក​ចាំ​ស្ដាប់​ទាំង​ប្រហោងពោះ​ប៉ុនលូ​ ​មនុស្ស​ដូច​ គីម​ ថេយ៉ុង​ នេះណា​ មិនងាយចេញក្រៅ​រញ៉េរញ៉ៃ​ច្រើន​ឡេីយ​ តែ
លេីកនេះ​ពិសេស​ជាងរាល់ដង​ ព្រោះលេីកក្មេងៗពិការ​មកបាំងមុខ​ ទេីប​ ថេយ៉ុង​ សម្រេច​ចិត្ត​យល់ព្រមទាំង
មិន​ស្ទាក់ស្ទើរ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now