ពាក្យថាក្ដីស្រឡាញ់ ពិតជាធំធេងខ្លាំងណាស់ គ្មានអ្វី
អាចប្រៀបផ្ទឹមបានឡើយ។ គេថា ក្ដីស្រឡាញ់ស្មេីនឹង
ការឈឺចាប់ ប៉ុន្តែទោះបីដឹងថាឈឺចាប់ក៏នៅតែជំនះស្រឡាញ់ នេះគឺជាធម្មជាតិដែលមនុស្ស ទេវតា សត្វ
បក្សាបក្សី មិនអាចខ្វះបាន។
ព្រោះតែក្ដីស្រឡាញ់ បានធ្វេីឲ្យគូស្នេហ៍ខុសឋាន ខុស
ភេទ ខុសវណ្ណៈមួយគូ តស៊ូជាមួយគ្នារហូតស្លាប់រស់ម្ខាងៗ។
ម្នាក់ក៏ស្លាប់បាត់បង់ទៅ រីឯម្នាក់ទៀតក៏នៅរស់ឱបក្រ
សោកការឈឺចាប់តែម្នាក់ឯង ម្នាក់នោះគឺ អធិរាជព្រះចន្ទ
ដ៏ខ្ពង់ខ្ពស់ តែថា...យេីងគួរណាតែឈប់ហៅទ្រង់បែបនេះ
ទៀតទៅ ព្រោះពេលនេះទ្រង់បានរំលាយព្រលឹង ធ្វើជា
មនុស្សលោកធម្មតាទៅហេីយ។១០០ឆ្នាំក្រោយមក...
@ប្រទេសកូរ៉េខាងត្បូង
តឹប...តឹប...តឹប...ស្នូរសំឡេងស្បែកជេីងប៊ូតពណ៌ខ្មៅ
កខ្លី ជាន់លេីឥដ្ឋការ៉ូ ឈានជេីងម្ដងមួយជំហានៗ ចេញពី
ក្នុងវិមាន សំដៅទៅកាន់កញ្ចុះសម្រាប់អង្គុយលេង លំហែអារម្មណ៍ស្មុគស្មាញ ពាំនាំរាងកាយខ្ពស់ស្រឡះ មាំមួន អង់អាច ព្រមទាំងមុឺងមាត់ ច្បាស់លាស់ មិនចូលចិត្តស៊ាំញាំឫនិយាយស្ដីច្រើន តាមបែបមនុស្សម៉ត់ចត់ លាក់បង្កប់ដោយទុក្ខកង្វល់ច្រើនរាប់មិនអស់។«ហ្ហឹម»ម្ចាស់រាងកាយក្រហឹមបន្តិច លេីកតែមកក្រេប
ផ្សេីមបំពង់ក រួចចោលក្រសែភ្នែកមុតស្រួចសម្លឹងមេីលទៅ
លេីមេឃ ខណៈនោះ រឿងរ៉ាវកាលពីអតីតកាលក៏រសាត់
ចូលក្នុងខួរក្បាលសាជាថ្មី៖@ឋានសួគ៌
«ខ្ញុំម្ចាស់សម្រេចចិត្តច្បាស់ហើយថានឹងរំលាយព្រលឹង»បេីជ្រុលជារឿងដេីរដល់ដំណាក់កាលនេះហើយ
ក៏ដេីរឲ្យដល់ទីបញ្ចប់ទៅចុះ កុំឲ្យការលះបង់របស់ ថេយ៉ុង
ត្រូវអាសារបង់ទទេៗ យ៉ាងណាក៏ដោយ ពួកគេត្រូវតែ
ជួបគ្នាម្ដងទៀត។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី