ថ្ងៃរះបញ្ចេញរស្មីជ្រៀតចូលតាមប្រហោងតូចៗនៃ
បង្អួត ទុកជាការតឿនរំឮកអធិរាជ្យព្រះចន្ទ អំពីពេលវេលា
ដែលត្រូវត្រឡប់ទៅកាន់ឋានសួគ៌វិញ។«ជុប៎»រាងកាយមាំមួន ងេីបឈរអស់កម្ពស់ ហៀបនឹង
បំបាំងព្រះកាយយាងទៅព្រះរាជដំណាក់របស់ទ្រង់វិញទៅ
ហេីយ តែក៏បែរព្រះភ័ក្ត្រមកក្រោយ បន្ទន់ជង្គង់ ឱនមុខថេីបក្មេងតូចមួយខ្សឺតសិន មុននឹងសម្រេចព្រះទ័យយាង
ចេញទៅ។
«ខ្ញុំយល់សប្ដិបែបហ្នឹងទៀតហេីយហ្ហេស?»អាល្អិតញីភ្នែក ស្ងាបម្ហបៗព្រោះមិនទាន់អស់ងងុយ ក្រោកអង្គុយសញ្ជឹងគិតពីអ្វីដែលបានកេីតឡេីង វាបីដូចជាការយល់សប្ដិប៉ុន្តែជាការយល់សប្ដិដែលស្រពិចស្រពិលបំផុត មិនបានចងចាំហេតុការណ៍អ្វីទាំងអស់ ស្របបេះដូង និង អារម្មណ៍ទទួលដឹងពីអ្វីដែលបានកេីតឡេីង។
@ឋានសួគ៌
ដំណាក់អធិរាជ្យព្រះចន្ទ
មកដល់ព្រះរាជដំណាក់ភ្លាម ព្រលឹងអស់ហេីរចេញ
ពីព្រះកាយ ក្រោយក្រឡេកឃើញ ព្រះមាតិបិតា និង
ម្ចាស់បងកំពុងតែយាងសំដៅមករក។ ទ្រង់មិនបានក្លបខ្លាច
នរណាចាប់បានថាទ្រង់យាងចុះទៅឋានមនុស្សលោក ប៉ុន្តែទ្រង់បារម្ភខ្លាចមានបញ្ហាដល់ ថេយ៉ុង ទៅវិញទេ។«យាងគង់ក្រាបទូល»ប្រអប់ដៃធំស្រឡោកលេីកឡេីងថ្វាយបង្គំព្រះមាតាបិតា ខណៈកែវភ្នែកកំណាចទាំងគូ
បាញ់ទៅរកអធិរាជព្រះអាទិត្យដោយកំហឹងកំហល់។«បុត្រាដូចជាមានព្រះជន្មច្រេីនគួរសមហើយ ល្មម
ដល់ពេ-»រកតែទេពធីតាផ្កាព្រះនាមហ្វង់ជឺ មានព្រះសវនីយចប់មិនទាន់ អធិរាជ្យព្រះចន្ទ ក៏ហាកាត់ភ្លែត
ព្រោះដឹងច្បាស់ពីបំណងដែលនាំឲ្យទ្រង់យាងមក
ដំណាក់របស់ខ្លួននៅថ្ងៃនេះច្បាស់។«ដល់ពេលបុត្រត្រូវតាំងសមាធិហេីយ ថ្វាយបង្គំលា
ព្រះមាតាព្រះបិតា»ជុងហ្គុក នាំព្រះកាយសង្ហាមាំមួន
ងេីបមិនទាន់ផុតផង ក៏ត្រូវទម្លាក់ខ្លួនអង្គុយលេីព្រះសុវណ្ណកោច្ឆៈ(កៅអី)សាជាថ្មីទាំងព្រះទ័យមិនស្ងប់។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី