EP12:ទេវតា​ក៏មាន​បេះដូង​

1.4K 153 1
                                    

«ផ្អែមល្ហែម​សិនចុះ​ បន្តិច​ទៀត​ដំណឹង​នេះនឹង​លេចឮ
ដល់​ព្រះមាតា​ហេីយ​ ចាំមេីល​តេីនៅ​សេីច​ក្អាកក្អាយ​ដូច​ពេលនេះទៀតឫអត់? ហាសហា​»អធិរាជ​ព្រះ​អាទិត្យ​ បន្លឺ​
ឡើង​ទាំង​ស្នាម​ញញឹម​លាក់​បង្កប់​ល្បិច​នៅ​ចុងមាត់​។ ទ្រង់​
ពិតជាចង់ឲ្យ​អធិរាជព្រះចន្ទ​ រលាយ​បាត់​ចេញពី​ឋានសួគ៌​ណាស់​ ព្រោះ​ទ្រង់​គឺជា​ទេវតា​តែ​អង្គឯងគត់ដែល​ស័ក្ដិសម​
ធ្វើ​ជា​អ្នក​បន្តវេន​ពី​ព្រះ​ឥន្ធ​ គ្រប់​គ្រងនៃ​ឋាន​ទាំង​បី។ ប៉ុន្តែ​
បែ​រ​ជា​ប្រគល់​តួនាទី​នេះទៅឲ្យ​ អធិរាជព្រះចន្ទ​ ដែលជា
បុត្រា​ពៅទៅវិញ?ចុះ​ទ្រង់​?ទ្រង់​ជា​បុត្រ​ច្បង​ ហេតុអី្វ​
គ្រប់​គ្នា​មេីល​រំលង​ក្បាល​ទ្រង់​?

     @ឋានសួគ៌​
      ដំណាក់​ខាងកេីតឫ​ដំណាក់​ទេពធីតាផ្កា
     «បណ្ដោយ​បែបនេះទៀតមិនបានទេ​!ឋានសួគ៌​ច្បាស់​ជា​ក្រឡាប់​ចាក់​!»ទេពធីតា​ផ្កា​ ព្រះនាម​ ហ្វង់ជឺ​ ប្រថាប់​លែង​ស្ងប់​ពេល​ទទួល​បានដឹងពី​អធិរាជ​ព្រះ​អាទិត្យ​ ដែល
ជា​បុត្រា​ក្រៅខោ​របស់​អគ្គមហេសី​។

     «ពួកយើង​មិនអាច​លាក់​រឿង​នេះពី​ព្រះឥន្ទ្រ​រហូត​បានទេ​ ព្រះមាតា​គួរ​តែ​ប្រញាប់​ដោះស្រាយ​អំពី​រឿង​នេះក្រាបទូល»កុំ​បន្ទោស​ថាទ្រង់​ញុះញង់​បំបែក​បំបាក់​ស្នេហា️️​
របស់​ប្អូន​ កាលដែល​ធ្វើ​បែបនេះក៏​ព្រោះតែចង់ឲ្យល្អ
ទាំងសងខាងតេី​ ប្រសេីរ​ជាង​ត្រូវ​ព្រះឥន្ទ្រ​ចាប់​បាន
រំលាយ​ព្រលឹង​ដែរមិន​អញ្ចឹង​?​ គួរ​តែ​អរគុណ​ទ្រង់​ទេីប
ត្រូវ​។
     «ពពួក​មនុស្ស​លោក​ធន់ទាប​អស់​ទាំង​នេះ!ពិតជាធ្វេី
ឲ្យ​យេីងនៅមិនសុខមែន!»

     ថាចប់​ ព្រះ​អគ្គមហេសី​ក៏​បោះជំហាន​យាងចេញសំដៅ
ទៅរក​ទេពធីតា​ផ្កា​ឈូក​ ទោះបី​មិន​និយាយ​ក៏ដឹងថាទ្រង់
ទៅ​ពិភាក្សា​រឿង​រៀប​អភិសេកដែរ។

     @ដំណាក់​ទេពធីតា​ផ្កា​ឈូក
     «សូម​ថ្វាយ​បង្គំ​ព្រះ​មហេសី​»ទេពធីតា​ផ្កា​ឈូក​ ឱន
ក្បាល​គោរព​អនាគត​ព្រះ​មាតា​ក្មេក​ទាំង​ស្នាម​ញញឹម​
ស្រស់​ផូរផង់​ជាប់​បបូរមាត់​។ ព្រះនាង​កំពុង​តែយកចិត្ត
យកថ្លេីម​ ដេីម្បី​ឲ្យ​អគ្គមហេសី​កាន់តែ​ស្រឡាញ់​ព្រះនាង​
នោះនឹងមាន​ឱកាស​បានក្លាយ​អគ្គមហេសី​របស់​អធិរាជ​ព្រះចន្ទ​ កាន់តែ​ខ្លាំង​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now