EP26ជួយកូន​ពួកយើង​ផង

1.1K 138 0
                                    

     ជុងហ្គុក​ ត្រឡប់​មកវិញ​រួម​ជាមួយ​នឹង​ផ្កាឈូក​មួយបាច់ធំ។ ស្នាម​ញញឹម​ស្រទន់​ស្រស់​សង្ហា​ ដែល​គ្មាន​អ្នក​ណា​បានឃើញ​ក្រៅពី​ ថេយ៉ុង​ ស្រាប់​តែ​រំសាយ​ទឹកមុខ​ទៅជា​រាបស្មើ​ធេង​ ពេល​ដាស់​អ្នក​នៅលេីគ្រែឲ្យងេីបមក​សោយផ្កាឈូក​ច្រើន​ដង​ច្រើន​សារ​ហើយ​ តែហាក់មិនកម្រេីក​សោះ។
     «ថេយ៍​ៗ​ ថេយ៍​ឮបងហៅទេ?»ដៃខាឆ្វេង​ ក្ដោបផ្កា
ឈូកជាប់​ ស្របដៃខាង​ស្ដាំលេីកទះថ្ពាល់ក្រពុំ​ស្រាលៗ​
បំណង​ដាស់​ឲ្យ​ភ្ញាក់​មក​ចរចា​ជាមួយ​ទ្រង់​ ស្រប​បេះដូង​លោត​ឌុកឌាក់​ៗ​ស្ទេីរ​ធ្លាយ​ចេញមកក្រៅ​ ប​ន្ទាប់​ពីហៅ
ស្ងាត់ៗបាត់​សំឡេង​ឆ្លើយ​តប។

     «អ្ហឹម...អូនគេង»ថេយ៉ុង​ តបទៅវិញ​តិច​ៗ​ ទាំង​ភ្នែក​
បិទ​មិនព្រម​បេីក។ សារភាព​តាម​ត្រង់​ចុះ​ ផឹកថ្នាំនោះរួច
ហើយ​ គេងលក់​ស្រួល​ខ្លាំង​ណាស់​ ថ្នាក់​ប្ដីដាស់​មិនខ្ចីចង់
ងេីបផង។

     «ងេីបមក​ បងមាន​របស់​ផ្ញើ​ សឺត​ៗ​ៗ»អធិរាជព្រះចន្ទ​ ឈរ​សម្រួល​អារម្មណ៍​តក់ស្លុត​មុននេះ​ ហៅ​ព្រលឹង​ឲ្យ​មកចូលក្នុង​ខ្លួន​វិញ​ មុននឹងលូកដៃក្រសោបកាយតូចយកមក
ដាក់លេីដេីមភ្លៅ​ រួចទម្លាក់​ច្រមុះ​ថេីប​ថ្ពាល់​ក្រអូប​ប្រហេីរ​ជា​ច្រេីន​ខ្សឺត​។

     «វ៉ាវវវ​ ហិហិ​»កំលោះតូច​ សេីច​លិចភ្នែក​ ទះដៃ​អរ
កខាក់​កខុប​ពេល​ក្រឡេក​ឃើញ​ផ្កាឈូក​នៅក្នុង​ដៃ​ព្រះ
ស្វាមី​ ទេីប​រហ័ស​បេះស្រទាប់ផ្កា​ញុកចូល​ក្នុង​មាត់​ ទំពា​រ​ឡើង​ទំនង​ ធ្វើ​ឲ្យ​  ជុងហ្គុក​ ​ឃើញ​ហេីយ​អត់នឹងសួរមិនបាន។

     «ឆ្ងាញ់​ណាស់​ឫ?អត់​ល្វីង​ទេ​ហ្ហេស​?»ថេយ៉ុង​ បូញ
មាត់​ស្រួចៗ​ពេល​ស្ដាប់​ឮ​សម្ដី​ទ្រង់​។ ល្វីង​ យ៉ាង​ម៉េច​?
បេីក្រអូប​ផ្អែម​ដូច​សាច់​ទ្រូង​ប្រុស​ខ្លះ​នៀក​។

     «បេី​ល្វីង​ អូនមិនទ្រាំលេប​ដូច​ថ្នាំ​នោះទេ»ស្របសម្ដី​
ថេយ៉ុង​ ក៏លេីកដៃ​ចង្អុល​ៗទៅកាន់ពែង​ថ្នាំ​ដែ​ល​ យ៉ាងអឺ​
យកមកឲ្យមុននេះ​ ខណៈ​កែវ​ភ្នែក​ខ្មៅងិល​រេ​សម្លឹង​មេីល
តាម​ ហេីយ​ក៏ក្រោកក្រេស​ ស្ទុះយកពែង​ចម្លែកនៅលេី
តុមកមេីល។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now