Ep44:ថេយ៍​ ជា​ប្រពន្ធ​ខ្ញុំ​

1.8K 175 1
                                    

    «ដំបូង​ថារក​លេីកលែងទោសឲ្យហេីយ​ តែ​ឥឡូវ​...
ប្ដូរ​ចិត្ត​»
     «ហេ..ហេតុអី?​»
     «ដំបូង​ស្មានថាកូន​មនុស្ស​ខំតែ​លេីកលែងទោសឲ្យ​
តែតាមពិត​កូនចាប​កូន​ព្រាប​សោះ»
    «អ្ហឺ...អ្ហឹក​ៗ​»ថេយ៉ុង​ យំ​ដង្ហក់​កាន់តែ​ខ្លាំង​ ពេលដឹង
ខ្លួន​ថា​ចាញ់​បោក​ប្រុស​គំរក​គួរ​ឲ្យ​ស្អប់​ ស្អប់​ៗៗៗៗៗ​ ចង់
តែលេប​ចូល​ពោះ​ រួច​ដេីរតាំងៗ​ទៅប្រាស់គេងលេីពូកមួយទំហឹង​ រួច​គ្រលំ​ភួយ​ឡេីងជិតក្បាលដូច​សាកសព​ដែល​ត្រូវ​គេរុំ​ត្រៀម​យកទៅ​កប់​មិនខុស។

«ប្រពន្ធ​សម្លាញ់​ បងលលេងទេ​ កុំខឹងណា»ដៃមាំ
ទាំងគូ​ជ្រែង​ចង្កេះ​ ខណៈ​មាត់​គួច​ស្នាម​ញញឹម​ស្រស់​សង្ហា​
ជា​រឿយៗ​ នឹក​ហួស​ចិត្ត​នឹង​មនុស្ស​ជាទី​ស្រឡាញ់​ ខ្លាំង​
ពេកក្រៃ​ តែក៏មិនអាច​ធ្វើ​អ្វី​បានក្រៅពីលួងលោម​ ព្រោះ
គេ​ខុស​ខ្លួនឯង​ ដែលលេងច្រេីន​ជ្រុលជ្រួស​ខ្លាំង​ពេក។

«អ្នក​ណា​ប្រពន្ធ​លោកឯង?ចេញទៅ​ឲ្យ​ឆ្ងាយ​ៗទៅ!
ដឹបបប​!!!»ជេីង​ស្រឡូន​បញ្ចេញ​ពីភួយ​ រួច​ហក់ធាក់​អ្នក​នៅឯចុងគ្រែមួយ​កម្លាំង​យ៉ាង​ខ្លាំងក្លា​ មុននឹង​គ្រលំ​ភួយ​ សំងំដេកបន្តទៀត​ ទុកឲ្យ​អ្នក​ត្រៀម​ខ្លួន​មិនទាន់​ ត្រូវ​ក្មេង​ចិត្ត​ក្ដៅធាក់​ទ្រោបទៅលេីឥដ្ឋ​ ក៏​ធ្វើ​មុខ​ក្រញូវ​ដូចម៉ែចែក​
ទ្រព្យ​មិនស្មេី។

«ក្មេង​ចម្កួត​»កាយ​សង្ហា​ ក្រោក​ឈរ​ពេញ​កម្ពស់​
ជញ្ជក់​មាត់​គ្រឺត​ក្នាញ់​នឹង​អ្នក​នៅលេីគ្រែ​ ចង់តែហក់
ទៅ​សង្គ្រប់​សុីមិនឲ្យសល់​សូម្បី​តែ​ឆ្អឹង​ មុននឹង​លេីក
ដៃ​អង្អែល​ចង្កេះ​ រួច​ចាកចេញ​ទៅ​ តែមុននឹងទៅ​ ក៏
មិនភ្លេច​បោះមួយ​ប្រយោគ​ឲ្យ​អ្នក​សំងំ​លាក់​ខ្លួន​ក្នុង​
ភួយ​ ខឹង​ញ័រ​សាច់​ ស្ទេីរ​តែហក់លោតពុះកែងគេ​សាជាថ្មី​
ម្ដងទៀត​៖

«ឧស្សាហ៍​បកភួយ​ចេញពីក្បាលផង​ ប្រយ័ត្ន​ថប់​ដង្ហើម​
ស្លាប់​ បង​មិនបានចាំអូនចាប់ជាតិថ្មីម្ដងទៀតទេ​ បងចាំឆ្អែតឆ្អន់ហើយ​ លេីកនេះតែស្លាប់​ចោលបងទៀត​ បងនឹងយក​
ប្រពន្ធ​ថ្មី​»
«ចន​ ជុងហ្គុក​! បេីអូនស្លាប់​ អូននឹង​មកកាច់កបង
យកទៅនៅ​ជាមួយ​ អូនមិនព្រមឲ្យបងយក​ប្រពន្ធ​ថ្មី​
ជា​ដាច់​ខាត​!ចាំតែមេីលទៅ!!»
SKIP...
វិឡា​គីម​គ្រីសម៉ាស​
ថ្ងៃនេះជាថ្ងៃទី៧​ហើយ​ ដែល​កំលោះ​តូច​ គីម​ ថេយ៉ុង​
ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​។ កំពុង​តែ​សោយសុខ​
ជាមួយ​នឹង​ ជុងហ្គុក​ សុខៗ​ លោក​ គីមគ្រីសម៉ាស​ ក៏ខល
ហៅ​គេមក​ផ្ទះជា​បន្ទាន់​ ដោយ​លេីកហេតុផលថាមានរឿង​សំខាន់​ចង់​ប្រាប់​។ រឿង​សំខាន់​ឯណា?មួយ​សប្ដាហ៍​ហើយ​មិនឃេីញ​​បង្ហេីបកន្ទុយ​សោះ​ សង្ស័យ​តែត្រូវ​លោកប៉ា​
បោកមក​ឃុំ​ទុក​ក្នុង​ផ្ទះ​ទៀត​ហើយ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now