EP22: ចាត់ទុកថា​ធ្វើ​ដេីម្បី​ឈាម​ជ័រ​មួយដុំ​របស់​អធិរាជព្រះចន្ទ​​

1.2K 159 2
                                    

​ «ព្រះនាងហៅគេថាក្មេង​ ហេតុអី្វ​ព្រះ​នាង​ត្រូវ​ប្រកាន់​ខឹងនឹងក្មេង​?ថេយ៍​ ទេីបតែ​មាន​អាយុ​១៨ឆ្នាំ​ទេ​ ប៉ុន្តែ​ព្រះនាង​មានអាយុកាល​ជាង១មុឺនឆ្នាំ​ហេីយ​ មនុស្ស​ចាស់​ មិនគួរ​ប្រកាន់​ក្មេង​-»អធិរាជព្រះចន្ទ​ មិនទាន់​មាន​បន្ទូល​ចប់​
ផង​ ក្មេង​អាងខ្នងខ្លះ​ ក៏ពេីត​ទ្រូង​ ឱបដៃ​ ពេបមាត់​ បោះ
មួយ​ប្រយោគ​ឲ្យ​ទេពធីតា​ផ្កា​ឈូក​ ខឹង​ញ័រ​សាច់​ទទ្រើក៖

«ព្រោះវាកាន់តែ​ធ្វើ​ឲ្យ​មុខ​ចាស់​ ជ្រីវជ្រួញ​!»
«ឯង!!អាក្មេង​ថ្នាក់​ទាប!អា​មនុស្ស​លោក​ដ៏សែន
ល្ងង់​ខ្លៅ​!»

កំហឹង​ មិនអាច​ធ្វើ​ឲ្យ​ព្រះនាង​បន្តលាក់​ធាតុ​ពិតដ៏សែន
ពិសពុល​បានឡើយ​។ នាមជា​ទេពធីតា​ ប៉ុន្តែ​ចរិត​ កាយ
វិការ​ និង​ ពាក្យ​សម្តី​ អន់ជាក្មេងហិវកាវ​តាមក្រោយ
ផ្សារ​ទៅទៀត!។

«អធិរាជ​ អូន​ អ្ហឹក​ៗ​ អូន​ឈឺ​ណាស់​»កំលោះតូច​ យំ
អណ្តឺត​អណ្តក​ ដក​ចង្កាមាន់​ សសៀរ​ចូល​ក្នុង​ប្រអប់​ទ្រូង​
ដ៏សែន​កក់​ក្ដៅ​ រៀបរាប់​ត្រដាក់​ត្រដិត​ហាក់​ដូច​ជាឈឺចិត្ត
ខ្លាំង​សម្បើម​ណាស់​ ស្របការពិត​ លួចលាន​អណ្ដាត​ឌឺដង​
ឲ្យ​ព្រះនាង​ យ៉ាងសាន​ មួយឆ្ងាញ់!។

«នាងមាន​សិទ្ធិ​ស្អីជេរគេ?»អធិរាជព្រះចន្ទ​ លេីក
ចិញ្ចេីម​សួរព្រះនាង​ទាំង​ច្រាល់​កំហឹង​ពេញ​កំពង់​ក​ មិននឹក
ស្មានថា​ព្រះនាង​មាន​អត្តចរិត​យ៉ាប់យ៉ឺន​ អន់សែនអន់​ រក
ពាក្យ​ថ្លៃងមិនបានដល់ថ្នាក់នេះសោះ។

«សិទ្ធិ​ជា​អគ្គមហេសី​របស់​អធិរាជ​នោះអី!»នាងពេីង
ទ្រូង​ តបទៅវិញទាំងមិន​រអា​ ព្រោះអាងមាន​ព្រះនាង​ ហ្វង់
ជឺ​ ជា​ខ្នង​បង្អែក​ ទោះបី​ជា​យ៉ាងណា​ ជុងហ្គុក​ ត្រូវ​ជា​
របស់​ព្រះនាង​ របស់​ព្រះនាង​តែ​ម្នាក់​គត់!។

«មិនជ្រាប់ទេថាយេីងជា​ប្ដី​របស់​នាងពីពេលណា?»
សំនួរ​ដែល​ធ្វើ​ឲ្យ​ព្រះនាង​ យ៉ាង​សាន​ គាំង​ស្ដូក​ រក​ចម្លើយ​
មិនបាន។ ត្រូវ​ហើយ​ ថ្ងៃនោះ​ ការ​រៀប​អភិសេក​ នៅមិន
ទាន់​ចប់​សព្វ​គ្រប់​រួចរាល់​ស្រេចបាច់​ទៅតាម​ក្បួនខ្នាត​ដែល
ចារ​មកពី​បុរាណ​កាលទេ​ ដូច្នេះ​!​ ព្រះនាង​ និង​ អធិរាជ​ព្រះចន្ទ​ ក៏នៅតែជា​អ្នក​ដទៃ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now