@នៅតាមផ្លូវ
ខ្យល់បក់រំផាយរំផាត់រសាត់ប៉ះចំផ្ទៃមុខតូចច្រមិចដែលកំពុងតែញញឹមញញែមមិនឈប់ ព្រោះបានទៅដេីរ
លេងលំហែកាយជាមួយបុរសជាទីស្រឡាញ់ជាលេីកដំបូង
ក្នុងមួយឆាកជីវិត។
ខ្យល់បក់កាន់តែខ្លាំង នាំឲ្យគួចសក់ពណ៌ទឹកដោះឆ្នូតប្រផេះ ប៉ះមុខបន្តិច រលុបមុខបន្តិច។ ដៃតូចស្រលូនដូចបន្លាក្រូច លេីកឡេីងលូកក្រសោបទាញសសៃសក់វៃងជិតនឹងប្រះស្មាចូកចូលក្នុងទងត្រជាក់ រួចងាកញោចបបូរមាត់ សិចស៊ីគួរឲ្យចង់បឺតជញ្ជក់ ដាក់ទេវតាសង្ហា មានអាយុកាលរាប់មុឺនឆ្នាំ ដែលកំពុងតែបេីកបរឡានយ៉ាងមានជំនាញដូចជាមនុស្សលោកធម្មតា។
«មិននឹកស្មានសោះថាបងក៏ចេះស្លៀកពាក់ ចេះបេីក
ឡាន តុបតែងខ្លួនដូចមនុស្សធម្មតាដែរ ហិហិ»និយាយរួច
ក៏សេីច ព្រោះស្មានមិនដល់ពិតមែន គិតថាអធិរាជព្រះចន្ទ
ជាមនុស្សបុរាណ ធ្វើអ្វីក៏បុរាណ តែនេះជាអ្វី? ទ្រង់ចេះ
បេីកឡាន ចេះលេងខ្លួនតាមបែបមនុស្សសម័យថ្មី ចេះ
ពាក់វែនតាបន្ថែមសម្រស់ឲ្យកាន់តែសង្ហា និង ទាក់ទាញ។
តេីមានអ្វីខ្លះទៀតដែលទ្រង់អាចធ្វើបានទៅ?«ភ្លេចហើយហ្ហេស? ថាបងជាអធិរាជព្រះចន្ទ ជាអ្នក
គ្រប់គ្រងនៃឋានព្រះចន្ទដ៏អស្ចារ្យ ក៏ជារាជបុត្រាពៅតែ
មួយអង្គឯងគត់ដែលនឹងឡេីងសោយរាជ្យគ្រប់គ្រងឋាន
សួគ៌ ឋានកណ្ដាល និង ឋាននរក ជំនួសព្រះឥន្ទ្រ»អ្វីដែលទ្រង់និយាយគឺជាពាក្យពិតឥតប្រឌិត ប៉ុន្តែជាពាក្យពិតដែលនឹងកេីតឡេីងមែន ប្រសិនបេីគ្មានវត្តមានក្មេងប្រុស គីម ថេយ៉ុង ក្មេងពូកែយំ ពូកែរៀបរាប់បែកអូរហូរស្ទឹង ម្ល៉ោះពេលនោះ ទ្រង់អាចនឹងទន់ព្រះទ័យ ព្រមរៀបអភិសេកជាមួយទេពធីតាផ្កាឈូកឫទេពធីតាផ្សេងទៀតតាមការអង្វរកររបស់ព្រះមាតិព្រះបិតា ព្រមទាំងបាន
លេីកសោយរាជ្យធ្វើជាអ្នកបន្តវេនបាត់ទៅហេីយ តែ
ពេលនេះទ្រង់មាន ថេយ៉ុង ជាម្ចាស់ចិត្ត ម្ចាស់បេះដូងតែ
មួយគត់ រឿងនោះ ជារឿងអតីតកាល រាល់ថ្ងៃទ្រង់រស់នៅ
ជាមួយនឹងបច្ចុប្បន្ន មិនត្រឡប់ ឫ ប្ដូរចិត្តឡេីយ ជ្រេីស
រេីស ថេយ៉ុង ហេីយ នឹងជ្រើសរើសរហូតទៅ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី