«ស្អាតណាស់»ស្របសម្ដី ដៃតូចស្រលូនក៏លូកកាច់
ផ្កាឈូកនៅក្នុងស្រះទឹកទាំងស្នាមញញឹមពេញដោយ
សេចក្តីចង់បាននៅជាប់គែមមាត់ ប៉ុន្តែមិនដឹងថាស្នាម
ញញឹមដ៏ស្រស់ស្អាតមួយនេះ នៅបន្តរហូតដល់ថ្ងៃ
ខាងមុខឫអត់នោះទេ។
អ្ហាយយយ...ប្រូង!!!
មិនទាន់កាច់បានផង រាងកាយទាំងមូលស្រាប់តែ
ធ្លាក់ចូលក្នុងស្រះទឹកដោយដៃរបស់មេក្រុមនារីទេព
ឡាឡាង។«ខិកៗ»ថេយ៉ុង ងេីបចេញពីទឹក លេីកដៃច្បូតមុខ
ជូតទឹកចេញទាំងកំហឹងពុះកញ្ជ្រោលលាយឡំភាព
ងឿងឆ្ងល់។ ហេតុអី្វនៅសុខៗ នាងបែរជាមកច្រានខ្លួន
ទៅវិញ?«ម្ចាស់តូចមិនគួរប៉ះពាល់របស់ទាំងនេះទេ»
«ហេតុអីប៉ះមិនបាន?»
«វាជាកម្មសិទ្ធិរបស់ទេពធីតាផ្កាឈូក បេីម្ចាស់តូច
ប៉ះពាល់វា ប្រៀបដូចកំពុងតែបំពានព្រះនាង យ៉ាងសាន
ដែលជាអនាគត-»ប្រយោគដែលហៀបនឹងរបូតធ្លាយ
ចេញមកហេីយ ក៏ត្រូវបានកាត់ផ្ដាច់ដោយសំឡេងគ្រលរមាំដូចសិង្ហកំណាចរបស់អធិរាជព្រះចន្ទដ៏ខ្ពង់ខ្ពស់។«ម៉េចបានជាអូនមិនស្ដាប់បងសោះអញ្ចឹង?»មាត់
ស្ដីបន្ទោស ប៉ុន្តែកាយវិការបញ្ជាក់យ៉ាងច្បាស់ថាបារម្ភ។
ជុងហ្គុក ដេីរស្ទុះស្ទាតម្រង់ទៅរកក្មេងក្បាលរឹង ហើយ
លេីកពរលេីចង្កេះ នាំទៅដំណាក់វិញទាំងមុខមាំក្រញ៉ូវ
មិនរសាយ ទោះបីមិននិយាយ ក៏អាចទាញបានថាទ្រង់
បារម្ភ និង ក្រោធខ្លាំងកម្រិតណា។@ដំណាក់អធិរាជព្រះចន្ទ
«នៅឲ្យស្ងៀម!»សម្ដីមាំៗ ច្បាស់ៗ ផាំងៗ ស្ដាប់ឮ
ហេីយកាន់ដឹងកំហុសកាន់តែរលីងរលោង។ ថេយ៉ុង
អង្គុយស្ងៀមទ្រឹងដូចរូបចម្លាក់តាមបញ្ជាប្រុសបណ្ដូលចិត្ត
រួចរេក្រសែភ្នែកតាមសម្លឹងមេីលសកម្មភាពរបស់អធិរាជ
ព្រះចន្ទ ឥតព្រិចមួយវិនាទីណាឡេីយ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី