«បេីអត់ អូនឃាត់បងធ្វើអី? ដឹងទេថាវាដាច់អារម្មណ៍?»
«អូនឈឺខ្នង!ស្មៅវាចាក់ខ្នងហេីយក៏ចាក់គូទអូន អ្ហឹកៗ
គ្រាន់តែអធិរាជនៅពីលេីផងឈឺប៉ុណ្ណឹង ចុះទម្រាំអធិរាជក្រលែងបុកអង្រួនខ្លាំងៗទៀត ផ្នែកខាងក្រោយរបស់អូនមិនរបកហូរឈាមអស់ហេីយទេហ្ហេស? អ្ហឹកៗ ជប់កម្រាលឲ្យអូនមក ហេីយចាំធ្វើបន្តទៀត អូនក៏ចង់ដែរ អ្ហឹកៗ»
កំលោះតូចយំសសឹក រៀបរាប់ទាំងដៃជេីងច្រងេងច្រងាង
ដោយមិនភ្លេចលូកដៃអង្អែលកំប៉េះគូទត្រង់កន្លែងដែល
ស្មៅចាក់ ទាំងមុខកំសត់គួរឲ្យអាណិត។អធិរាជព្រះចន្ទ ងាកមុខចេញលួចហួសចិត្តលេីសពីហួសចិត្ត
ស្មានតែហាមឃាត់ព្រោះប្ដូរចិត្ត តាមពិតដាច់អារម្មណ៍ដោយសារអាស្មៅចង្រៃសោះ។ ពិតជារំខានមែន!«ហុឹសៗ»សំឡេងអស់សំណើចលេចចេញពីក្រអូបមាត់
បុរសសង្ហាមានអាយុកាលជាង៣មុឺនឆ្នាំ ធ្វើឲ្យអ្នកដែល
ស្ដាប់ឮហេីយ ជ្រួចចិញ្ចេីម បេីកភ្នែកក្រឡោតៗសម្លក់
សម្លឹងអ្នកដែលមានអាយុច្រើនជាងទាំងក្ដីមិនសុខចិត្ត។«អធិរាជសេីចស្អី?ម៉េចមិនជប់កម្រាលមក!»អាល្អិត យក
ដៃឱបខ្វែងដេីមទ្រូង បង្គាប់បញ្ជាឲ្យអធិរាជព្រះចន្ទដ៏
អស្ចារ្យ ជប់កម្រាលឲ្យខ្លួន ទាន់អារម្មណ៍នៅពុះកញ្ជ្រោលក្ដៅហ៊ុយៗ ខ្លាចថាពន្យារពេលកាន់តែយូរ របស់ក្នុងខោ
រាបទៅវិញ។ជុងហ្គុក ឈប់សេីច រៀបចំឫកពារមុឹងម៉ាត់ដូចទម្លាប់តាម
សព្វមួយដង មុននឹងលាដៃលេីដាក់ត្រឹមដេីមទ្រូង ផ្លុំខ្យល់
ចេញពីមាត់តែបន្តិចសោះ ក៏បង្កើតបានជាកម្រាលដ៏ស្រស់
ស្អាតលាតសន្ធឹងលេីទីទំនាប។«លឿនឡេីងមក អ៊ំសង្ស័យឥឡូវហេីយ ហិហិ»អាល្អិត
ស្ទុះហក់លោតទៅអង្គុយលេីកម្រាល ដោះអាវដែលអធិរាជ
ព្រះចន្ទ ដោះមិនទាន់អស់កាលពីប៉ុន្មាននាទីមុនបង្ហេីយ
ហេីយគ្រវីបោះចោលបណ្ដែតទៅតាមទឹក រួចទះភ្លៅ
ស្រលូនតិចៗបំណងឲ្យទេវតាកំលោះអង្គុយពីលេី។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី