«ក្អឹកៗ អូនស្រឡាញ់បង អូននឹងចងចាំបងទុក អូន និង កូន គ្មានថ្ងៃបំភ្លេចបងឡេីយ ប្ដីសម្លាញ់ អូនស្រឡាញ់បង
ណាស់»បញ្ចប់ប្រយោគ ទឹកបំភ្លេចស្នេហ៍ក៏រត់ចូលក្នុង
បំពង់កសខ្ចីថែមទៀត មិនឲ្យនៅសល់សូម្បីតែមួយតំណក់។
«ថេយ៍...ប្រាវ ខ្ចាយ!!»ជុងហ្គុក ញ័រមាត់តតាត់ ស្រវា
ទាញពែងដែល ថេយ៉ុង កំពុងកាន់ បោកចោលលេីឥដ្ឋ
មួយទំហឹង ទាល់តែប្រេះបែកបាក់ចេញពីគ្នា បាត់បង់
ទ្រង់ទ្រាយដេីម។«បងធ្វើចិត្តមិនទាន់បានទេ ហេតុអី្វអូន?ហ៊េីយ!!»
ទ្រង់មានបំណងឲ្យមនុស្សជាទីស្រឡាញ់ផឹកទឹកបំភ្លេចស្នេហ៍ពិតមែន តែមិនមែនពេលនេះទេ ព្រោះពេលនេះ
ទ្រង់ធ្វើចិត្តមិនទាន់បាន តែគ្រប់យ៉ាងហួសអស់ហេីយ
ខ្វះតែប៉ុន្មានម៉ោងទៀត ថេយ៉ុង នឹងភ្លេចបុរសម្នាក់នេះ
ជារៀងរហូតទៅ។«កុំបារម្ភ គ្មានថ្ងៃអូនភ្លេចបងទេ»កំលោះតូច តបទៅ
វិញហាក់ដូចធម្មតា ព្រោះបានរៀបចំផែនការជីវិតរួចរាល់ស្រេចបាច់ ថានឹងត្រូវធ្វើបែបណាបន្ត ខណៈប្រអប់ជេីងតូចស្រឡូនបោះទៅរកម្ចាស់ចិត្តយឺតៗ ក្នុងដំណើរមួយៗ ហើយរុលចូលក្នុងដេីមទ្រូងដ៏កក់ក្ដៅ ដេីម្បីចងចាំអារម្មណ៍ពេលវេលាដ៏វិសេសវិសាលជាលេីកចុងក្រោយ។«ម្ចាស់តូច អ្ហឹកៗ»ឡាឡាង ទ្រហោយំ ទន់ខ្លួនល្អូក
ទេីបប្រះកាយទៅលេីឥដ្ឋ។ ថេយ៉ុង ដកថយចេញពី ជុងហ្គុក មួយជំហាន ទម្លាក់ខ្លួនក្បែរស្រីបម្រើ ហេីយឱបលួង
លោមនាងជាប់ ព្រមទាំងពោលពាក្យចម្លែកៗចេញមក៖«ឈប់យំទៅណា យេីងគ្មានថ្ងៃភ្លេចនាងទេ គ្មាន
ថ្ងៃឡេីយដែលយេីងភ្លេចអ្នកមានគុណតែងតែជួយសង្រ្គោះយេីង»ក្រោយទទួលបានការលួងលោម នាងក៏ស្ងប់ចិត្ត
ត្រឡប់ទៅកន្លែងនាងវិញ ខុសប្លែកពីអ្នកខ្លះ ដែលគិតតែ
អង្គុយសំកុក មិនខ្ចីយាងទៅណា។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី