EP15:របស់​មាន​ម្ចាស់​ មិនគួរ​ប៉ះពាល់​

1.2K 127 1
                                    

     សេចក្តី​អន់​ចិត្ត​ស្រាប់តែ​កេីតមានឡេីង​ ក្រោយ​ពេល
ស្ដាប់​ប្រយោគ​ម្ចាស់​បេះដូង​ចប់​។ ទ្រង់​មាន​បន្ទូល​មិនខុសទេ​ ទ្រង់​ជា​អធិរាជ​ព្រះចន្ទ​ រស់នៅ​លេី​ឋានសួគ៌​ ពិតជា
កន្លែង​ដ៏​ស័ក្ដិសម​ហើយ​ សម្បត្តិ​យេីង​ត្រឹម​ជា​មនុស្ស​ធម្មតា​
ទៅ​ប្រាថ្នា​អី​កន្លែង​ខ្ពង់ខ្ពស់​ដល់ថ្នាក់​នោះ។

     «បងមិនចង់ឲ្យអូន​ទៅឋានសួគ៌​ ព្រោះ​កន្លែង​នោះ​ មិនល្អ​បរិសុទ្ធ​ដូច​អូនគិតទេ»ជុងហ្គុក​ បន្ត​សេចក្តី​ ដេីម្បី​
ឲ្យ​ ថេយ៉ុង​ កាត់​ផ្តាច់​ភាព​យល់​ច្រឡំ​មុននេះចោល​អស់​។

     ថេយ៉ុង​ មិនបានតប​ ក្រៅពី​ដាក់​ខ្លួន​ចុះ​អង្គុយ​នៅលេី
ផ្ទាំង​ថ្ម​ រួច​សញ្ជឹង​គិត​ពីអ្វី​ដែល​ អធិរាជ​ព្រះចន្ទ​ មាន​បន្ទូល​មុននេះ​។ ឋានសួគ៌​ជា​កន្លែង​ដែល​មនុស្ស​គ្រប់រូប​ចង់​ទៅដល់នៅពេលដែល​មនុស្ស​ម្នាក់នោះលាចាកលោក​ ហេតុអី្វ​ក៏ប្រែ​ក្លាយ​ទៅជា​កន្លែង​មិនល្អ​បរិសុទ្ធ​ដូច​អ្វីដែល​មនុស្ស​លោកយល់​ឃើញ​ទៅ​វិញ​។ ឫមួយ​អធិរាជព្រះចន្ទ​ មានអ្វី​លាក់បាំង​?

     «បងមាន​អ្វី​លាក់​បាំង​អូន​ទេ?»ថេយ៉ុង​ ចោល​ក្រសែភ្នែក​មុតស្រួច​ទៅរកបុរស​សង្ហា អស្ចារ្យ​ និង​ ខ្ពង់ខ្ពស់
ស្រប​អ្នក​ម្ខាងទៀត​ ស្ដាប់​ឮ​សំនួរ​ហើយ​ ឈរ​ស្ងៀម​ទ្រឹង​
មិនដឹង​តប​បែបណា។

    
     «ពួកយើង​ទៅ​ស្រង់​ទឹកទៅ​ ឡាឡា​ង​ ប្រហែល​ជា
រៀបចំ​រួច​រាល់​ហើយ​»ជុងហ្គុក​ ប្ដូរ​ប្រធាន​បទ​ បង្វែរ​ដោយ​
ការ​លេីក​រឿង​ផ្សេង​មក​និយាយ​ រួច​ក្រព័ទ្ធ​ដៃ​ទៅក្រោយ​
ឈានជេីង​ នាំផ្លូវ​មនុស្ស​ចំណូល​ថ្មី​ទៅកាន់​ដំណាក់​ស្រះ​ស្រង់​។

     «ពួកនាងចេញ​ទៅ»ឮ​បញ្ជា​ចេញ​ពីមាត់​អធិរាជព្រះចន្ទ​
ដ៏​ឧដុង្គ​ឧត្ដម​ហើយ​ ឡាឡាង​ ក៏ឱន​ក្បាល​គោរព​ទ្រង់​
រួច​ដេីរចេញ​បាត់​អស់​ បន្សល់​ទុក​ត្រឹម​គូស្នេហ៍​មួយគូ
ដែលមានរឿង​អន់ចិត្ត​ចំពោះ​គ្នា​។

     ប្រអប់​ដៃមាំ​ ចាប់​ដោះ​សម្លៀកបំពាក់​ចេញពី​រាងកាយ​
ដ៏​ហាប់ណែន​ សាច់ដុំ​ធំៗ​ សិកផេកប្រាំបីកង់​ រួច​ទម្លាក់​
ជេីងចូល​ក្នុង​អាងទឹក​ដែល​មាន​ស្រទាប់​ផ្កា​កុលាប​ក្រហម​
រាប់រយ​ស្រទាប់​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now