«ចុមមែនក្មេងនេះ!ឃ្លានប្លែកៗដូចមនុស្សមានកូន»
ឃ្លានស្អីមិនឃ្លាន បែរជាឃ្លានផ្កាឈូក ជារបស់តែមួយ
ដែល ថេយ៉ុង ទេីបតែដៀលម្ចាស់វាថ្មីៗ ក្ដៅៗ ហ៊ុយៗ
មិនទាន់ត្រជាក់នៅឡើយ។«ចុះប្រសិនបើអូនមានកូនមែន បងគិតយ៉ាងម៉េច?»
«មានគិតយ៉ាងម៉េច មានតែស្រឡាញ់មេីលថែអូន
និង កូន ហ្នឹងហើយ»ទ្រង់តបទៅវិញ ដោយមិនរារែកចិត្ត
ឫ រង់ចាំយូរ។ ប្រពន្ធទ្រង់ កូនទ្រង់ ទ្រង់ប្រាកដជាស្រឡាញ់មេីលថែ ថ្នាក់ថ្នម អស់ពីបេះដូង ថ្លេីម ប្រម៉ាត់
ហើយ កុំសង្ឃឹមអ្នកផ្សេងប៉ះបានឲ្យសោះ!។«អូនប្រសិនបេីតេី មិនមែន-»ថេយ៉ុង ស្ងាត់មាត់
ជ្រាប ពេលសុខៗ អធិរាជព្រះចន្ទ ក៏លេីករឿងហេតុ
ដែលទេីបកេីតឡេីងមកនិយាយ។«ឈប់បង្វែរដានបានហេីយ និយាយប្រាប់បងមក
មាតាដាក់ទោសអូនបែបណាខ្លះ?»សំណាងហើយដែល
ទ្រង់រហ័សសុំខ្លួនចេញមកមុនវេលាកំណត់ បេីមិនសុខចិត្តអ៊ីចឹងទេ ថេយ៉ុង ច្បាស់ជាយ៉ាប់ បេីមិនបានជំនួយពីទ្រង់។«ក៏...វាយ៥រំពាត់ ហិហិ»កំលោះតូច ធ្វើជាសេីចបន្លប់
ទុក្ខសោកក្នុងចិត្តដែលកំពុងមាន ព្យាយាមបង្ហាញប្រាប់
ទ្រង់ថាមិនអី ព្រោះមិនចង់ឲ្យ ជុងហ្គុក លំបាក ឫ មាន
កង្វល់ព្រោះតែខ្លួន។«កុំមកសេីចដាក់បង!រំពាត់ទេវតា មិនមែនរំពាត់
ធម្មតា វាយថ្ងៃនេះក៏ជាស្អែកនោះទេ មកតាមបង! បងត្រូវតែជម្រះបញ្ជីរឿងនេះជាមួយមាតា»ជុងហ្គុក ក្រោកឈរ
បង្ហាញរាងកាយមាំមួន កម្ពស់ខ្ពស់ស្រឡះ រួចចាប់ទាញដៃ
ស្រលូនឲ្យដេីរតាមខ្លួន តែក៏ទទួលបានការជ្រួញចិញ្ចើម
បង្ហាញពីសេចក្ដីឈឺចាប់មកកាន់ទ្រង់វិញ។ប្រអប់ដៃមាំទាំប្រលែងចេញសន្សឹមៗ ស្ដាយក្រោយ
ដែលមុននេះប្រេីប្រាស់កម្លាំងខ្លាំងលេីមនុស្សជាទីស្រឡាញ់ជ្រុលពេក ទេីបប្ដូរពីចាប់ដៃ មកលេីកពរកាយតូចដាក់លេីចង្កេះដូចជាកូនទៅវិញ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី